អ្នកខ្ជិលៗមានសង្ឃឹមហើយ! នេះជាខោក្នុងសម្រាប់អ្នកខ្ជិលៗ ទោះស្លៀក ១ អាទិត្យ មិនបោកទឹក ក៏មិនអីដែរ!
ក្រុមហ៊ុនមួយមានឈ្មោះថា Organic Basics បានផលិតខោក្នុងដែលអាចស្លៀកបានរយៈពេលយូរ ហើយមិនបាច់បោកទឹកក៏មិនអីដែរ ។
លោក Mads Fibiger អាយុ ២៧ ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុន Organic Basics បានឱ្យដឹងថា ខោក្នុងរបស់ពួកគេផលិតចេញពីរូបមន្តថ្នាំកូត ដែលអាចសម្លាប់បាក់តេរី និង ក្លិននៅក្នុងខោក្នុងបាន ៩៩,៩% តែម្តង ដូច្នេះអ្នកស្លៀកមិនចាំបាច់ខ្វល់ខ្វាយរឿងបោកគក់ឡើយ ។
លោក Mads អះអាងបន្ថែមថា ខោក្នុងរបស់ Organic Basics នឹងជួយឱ្យអ្នកប្រើប្រាស់សន្សំសំចៃទាំងពេលវេលា និង លុយ ដោយកាត់បន្ថយការចំណាយទឹក និង កម្លាំង ។ មិនតែប៉ុណ្ណោះ វាផលិតចេញពីសមាសធាតុប្រើប្រាស់ឡើងវិញ ១០០% តែម្តង ៕
ប្រភព ៖ BI