អស់កង្វល់ ! អ្នកចូលចិត្តថតរូបបែប Portrait នៅកន្លែងងងឹតឈប់បារម្ភទៀតទៅ
តើនណាខ្លះចូលចិត្តថតរូបបែប Portrait ? (វាជារូបភាពដែលថតចេញមកច្បាស់ផ្នែកខាងមុខ និង ព្រិលផ្នែកខាងក្រោយ) បែបទាន់សម័យទំនើបបើទោះបីជាលោកអ្នកស្ថិតនៅទីតាំងដែលមានពន្លឺតិចតួចក្តី ក៏រូបភាពទាំងនោះនៅតែមានភាពទាក់ទាញភ្នែក និង ចំណាប់អារម្មណ៍អ្នកដែលបានមើលឃើញរូបនោះដែរ ។
កាលពីមុនមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តថតរូប Portrait តែងជួបការលំបាកជាមួយនឹងការថតរូបនៅពេលយប់ និង នៅទីតាំងដែលមានពន្លឺតិចតួច តើហេតតុអ្វីទៅ ? ព្រោះនៅពេលដែលពួកគេថតរូបភាពទាំងនោះចេញមកម្តងៗ ពួកគេត្រូវធ្វើការកែរូបថតទាំងនោះ (Photo Edition) នៅលើកម្មវិធីនានាដែលមាននៅក្នុងទូរស័ព្ទរបស់ពួកគេដើម្បីទទួលបានរូបថតមួយដែលមើលទៅបែបProfessional និង ទាក់ទាញចំណាប់អារម្មណ៍អ្នកដែលបានឃើញរូបថតរបស់ពួកគេ ប៉ុន្តែនៅពេលនេះសូមលោកអ្នកឈប់បារម្ភ និង ឈប់ចំណាយពេល Edit រូបភាពទាំងនោះទៀតទៅ ដោយសារតែទូរស័ព្ទ OPPO F11 Pro បានដោះស្រាយបញ្ហារបស់លោកអ្នកបានហើយ ។
យោងតាមអ្នកជំនាញរបស់ក្រុមហ៊ុន OPPO ធ្លាប់បានបញ្ជាក់ហើយថា F11 Pro មានចំណុចពិសេសជាច្រើនដែលបានបំពេញទៅតាមក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នាដែលជាអតិថិជនរបស់ខ្លួន ជាពិសេសកាមេរ៉ាភ្លោះខាងក្រោយទំហំ 48 MP ដោយសារតែវាត្រូវបានគេរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកដែលចូលចិត្តថតរូបបែប Portrait តែម្តងដែលអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកជំនាញថតរូបបែបPortrait រយៈពេល ២៤ ម៉ោងប្រកបដោយគុណភាព និង ការច្នៃប្រឌិតខ្ពស់ ។
កាមេរ៉ាភ្លោះខាងក្រោយរបស់ OPPO F11 Pro ជាប្រភេទកាមេរ៉ាដែលអាចនិយាយបានថាកប់ស៊េរីចុងក្រោយតែម្តង សម្រាប់ដើមឆ្នាំ២០១៩ នេះ ពីក្រុមហ៊ុន OPPO ដូច្នេះសូមទស្សនារូបភាពមួយចំនួនដែលថតដោយទូរស័ព្ទ OPPO F11 Pro ដូចតទៅ៖
ក្រៅពីចំណុចលេចធ្លោនៃទំហំកាម៉េរាភ្លោះផ្នែកខាងក្រោយ 48MP ហើយនោះ OPPO F11 Pro នៅមានចំណុចទាក់ទាញជាច្រើនទៀត ដូចជាវាមានកាម៉េរាបង្កប់ខ្លួននៅចំណុចកណ្តាល ដោយវាអាចផុសចេញមកភ្លាមៗ គ្រប់ពេលដែលលោកអ្នកចុចកាមេរ៉ា Selfie ខ្លួនឯង និង ជាក្រុម ។ OPPO F11 Pro ជំនាន់ថ្មីនេះវាមានថ្មទំហំ 4000mAh បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 ត្រឹមតែរយៈពេល៨០ នាទីប៉ុណ្ណោះ លោកអ្នកនឹងទទួលបានថ្មពេញទូរស័ព្ទ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានពណ៌ខាងក្រោយបែប Gradient ដ៏គួរឲ្យទាក់ទាញចំនួនពីរ គឺ Thunder Black និង Arura green បច្ចុប្បន្នវាកំពុងបានក្លាយជារបស់សំណព្វចិត្តមួយ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដោយពួកគេបានមើលឃើញពីគុណភាពកប់ស៊េរីតែម្តង ដែលភ្ជាប់ជាមួយនឹងតម្លៃអាចទទួលយកបាន ត្រឹមតែ 339$ ប៉ុណ្ណឹង ៕