ពេជ្រ សោភា នឹងធ្វើរឿងនឹកស្មានមិនដល់ តាមរយៈទឹកអប់ «លង្គង៍» (វីដេអូ)
មិនត្រឹមតែជាកំពូលតារាចម្រៀងស្រីដែលទទួលបានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេ ពេជ្រ សោភា ក៏តែងតែធ្វើឱ្យមហាជនរំភើបពីទឹកចិត្តដ៏ល្អបរិសុទ្ធរបស់នាងតាមរយៈសកម្មភាពសប្បុរសធម៌ ទឹកចិត្តអាណិតស្រឡាញ់ក្មេងៗកំព្រាដែលខ្វះភាពកក់ក្ដៅ និង ចាស់ជរាដែលកំពុងត្រូវការជំនួយផងដែរ ។
ដើម្បីបានបន្តក្ដីស្រឡាញ់មួយនេះ កំពូលតារាចម្រៀង ពេជ្រ សោភា ក្នុងនាមជាអ្នកតំណាងឱ្យផលិតផលទឹកអប់ម៉ាកថ្មីរបស់ខ្មែរ «លង្គង៍» បានបើក Pre-Order ម៉ាកទឹកអប់មួយនេះចាប់ពីពេលនេះរហូតដល់មុនចូលឆ្នាំខ្មែរ ក្នុងតម្លៃយ៉ាងពិសេសត្រឹមតែ ១១៩ ៩០០ រៀល ប៉ុណ្ណោះក្នុងមួយប្រអប់ បើគិតជាដុល្លារត្រឹមតែ ២៩.៩៩ ដុល្លារប៉ុណ្ណោះ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺ «លង្គង៍» បានកាត់ទឹកប្រាក់មួយចំនួនពីការលក់នេះ ដើម្បីយកទៅជួយក្មេងៗនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយថែមទាំងមានគម្រោងសាងសង់សាលារៀនឱ្យក្មេងៗដែលមានឪពុកម្ដាយកំពុងខ្វះខាត់ផ្នែកជីវភាពថែមទៀត ។
តាមរយៈទង្វើទាំងអស់នេះ មិនត្រឹមតែឱ្យប្រជាជនខ្មែរបានលើកស្ទួយផលិតផលរបស់ជាតិខ្លួននោះទេ ម្យ៉ាងវិញទៀតពួកគេក៏អាចចូលរួមជួយដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយដោយប្រយោលថែមទៀត ។ ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ជាមួយទឹកអប់ម៉ាក «លង្គង៍» ៖