មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ សហការជាមួយ វ៉ាយថល ឡាយហ្វ៍ រៀបចំសិក្ខាសាលាស្តីអំពី «ភាពជាមាតា»
ខេត្តសៀមរាប, ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ ៖ នៅសណ្ឋាគារសុខា ខេត្តសៀមរាប មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យមានស្តង់ដារកម្រិតខ្ពស់លំដាប់ពិភពលោកបានសហការជាមួយមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) ដោយរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាសាធារណៈមួយក្រោមប្រធានបទ «វិធីសាស្ត្រចម្បងៗ ដើម្បីត្រៀមខ្លួនក្លាយជាមាតា» ។ សិក្ខាសាលានេះ ត្រូវបានធ្វើបទបង្ហាញដោយជំនួយការសាស្ត្រាចារ្យបណ្ឌិត លោកវេជ្ជបណ្ឌិត Pansak Sugkraroek ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃផ្លាកសញ្ញារបស់មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ និង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ។
នេះគឺជាលើកទីមួយហើយដែលមន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែលជាមន្ទីរពេទ្យពហុជំនាញធំបំផុតមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានរៀបចំសិក្ខាសាលាដ៏សំខាន់នេះនៅខេត្តសៀមរាប ។ ដោយមានទីតាំងក្នុងទីក្រុងបាងកក ប្រទេសថៃ ។ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់ជូននូវសេវាកម្ម និង បរិក្ខារោគវិនិច្ឆ័យ ព្យាបាល និង ថែទាំដ៏ទំនើបទាន់សម័យរួមនៅកន្លែងតែមួយ ដោយអតិថិជនមិនចាំបាច់ចូលទៅសាលនានាឡើយ ហើយផ្តល់សេវាកម្មបម្រើអតិថិជនចំនួន ១,១ លាននាក់ក្នុងមួយឆ្នាំ ដោយក្នុងនោះអ្នកជំងឺដែលជាជនបរទេសមានជាង ៥២០,០០០នាក់ ។
លោកវេជ្ជបណ្ឌិត Pansak Sugkraroek ដែលជាជំនួយការសាស្ត្រាចារ្យបណ្ឌិតផ្នែកសុខភាពស្ត្រី លោកមានឯកទេសផ្នែកសម្ភព និង រោគស្ត្រី ការអស់រដូវ និង សុខភាពបន្តពូជ ។ ជាមួយនឹងបទពិសោធជាង ៣០ ឆ្នាំ លោកនឹងចែករំលែកនូវចំណេះដឹងដែលលោកមានទៅកាន់អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះដោយផ្តោតសំខាន់លើគោលការណ៍ណែនាំដ៏ទូលំទូលាយចំពោះការមានផ្ទៃពោះប្រកបដោយសុខភាពល្អ វិធីសាស្ត្រសំខាន់ៗថាតើត្រូវធ្វើយ៉ាងណាខ្លះមុនពេល ឬអំឡុងពេល និង ក្រោយពេលសម្រាលកូន ។ លោកបកស្រាយពីដំណាក់កាលនីមួយៗ ដែលគ្រប់ឪពុកម្តាយទាំងអស់ត្រូវតែយល់ដឹងផងដែរ ដែលរួមមានទាំងការត្រួតពិនិត្យផ្ទៃពោះ និង សុខភាពឲ្យបានជាប់ជាប្រចាំ ជម្រើសអាហារប្រកបដោយជីវជាតិ ការថែទាំគភ៌ ការផ្តល់កំណើត និង ការអភិវឌ្ឍកូន ។
ដោយបើកទូលាយជូនចំពោះអ្នកជំនាញផ្នែកសុខភាព និង សាធារណជនទូទៅ អ្នកចូលរួមទាំងអស់នឹងបានឈ្វេងយល់អំពីគន្លឹះសំខាន់ៗ នៃដំណាក់កាលនីមួយៗ នៃភាពជាមាតាបិតា និង សេវាកម្មជាច្រើនទៀតដែលអាចរកបានតាមរយៈការពិនិត្យសុខភាព និងព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) និង មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ហើយបន្ទាប់ពីសម្រាលកូនរួច លោកអ្នកក៏នៅតែអាចទៅស្វែងរកសេវាកម្មសុខភាពកុមារបានយ៉ាងទូលំទូលាយពីសំណាក់អ្នកឯកទេសខាងជំងឺកុមាររបស់មន្ទីរពេទ្យបានទៀតផងដែរ ៕
អំពី មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់
បំរ៉ុងរ៉ាត់ អន្តរជាតិ គឺជាមន្ទីរពេទ្យពហុឯកទេសមួយ ដែលមានការទទួលស្គាល់គុណភាពពីសំណាក់គណៈកម្មាធិការរួមអន្តរជាតិយ៉ាងត្រឹមត្រូវ ដែលមានទីតាំងស្ថិតនៅចំបេះដូងនៃទីក្រុងបាងកក ប្រទេសថៃ ។ មន្ទីរពេទ្យនេះ ត្រូវបង្កើតឡើងនៅឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺជាមន្ទីរពេទ្យឯកជនមួយក្នុងចំណោមមន្ទីរពេទ្យដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមាន ៥៨០ គ្រែសម្រាកព្យាបាល និង មជ្ឈមណ្ឌឯកទេសជំងឺផ្សេងៗចំនួនជាង ៣០ កន្លែង ។ មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់នូវសេវាកម្ម និង បរិក្ខារោគវិនិច្ឆ័យ ព្យាបាល និង ថែទាំដ៏ទំនើបទាន់សម័យរួមនៅកន្លែងតែមួយ ដោយអតិថិជនមិនចាំបាច់ចូលទៅសាលនានាឡើយ ។
មជ្ឈមណ្ឌលសម្ភព និង រោគស្ត្រី របស់មន្ទីរពេទ្យបំរ៉ុងរ៉ាត់ ក្នុងទីក្រុងបាងកក ប្រទេសថៃ ផ្តល់ជូននូវការពិគ្រោះយោបល់ និង ការវាយតម្លៃពីស្ថានភាពជំងឺប្រកបដោយផាសុខភាព និង មានលក្ខណៈឯកជន ទីបំផុត ពីសំណាក់ក្រុមគ្រូពេទ្យ ។ មជ្ឈមណ្ឌលនេះប្រមូលផ្តុំដោយក្រុមគ្រូពេទ្យជំនាញៗជាង ៤០ នាក់ ដែលផ្តល់ជូននូវការវិនិច្ឆ័យ ព្យបាលរោគ និង ឯកទេសវះកាត់ពេញលេញ ដើម្បីបំពេញនូវតម្រូវការយ៉ាងពិសេសរបស់ស្ត្រី ។
មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife)
មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) គឺជាផ្នែកមួយរបស់មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ និង ជាមន្ទីរពេទ្យពហុឯកទេសទី ១ នៅអាស៊ី ។ សម្រាប់ឆ្នាំទី ១៨ នេះ មជ្ឈមណ្ឌលសុខភាព វាយថល ឡាយហ្វ៍ (VitalLife) ស្ថិតនៅក្រោមការធ្វើសមាហរណកម្មយ៉ាងរលូនជាមួយនឹងមន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ ក្នុងការចែកចាយបរិក្ខារថ្នាំពេទ្យ “Integrated Longevity Medicines” ដែលមិនត្រឹមតែជួយលើកកម្ពស់សុខភាពបានល្អប៉ុណ្ណោះទេ ថែមទាំងជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃ រួមជាមួយនឹងការជំរុញនូវភាព រឹងមាំ ដោយផ្តោតលើមូលដ្ឋានគ្រឹះនៃសុខភាពដែលមានដូចជា ៖ អាហារូបត្ថម្ភល្អ និង លំហាត់ប្រាណទៀងទាត់ កម្រិតអ័រម៉ូន និង សារជាតិចិញ្ចឹមមានតុល្យភាព ប្រព័ន្ធការពាររាងកាយរឹងមាំ ការរំលាយអាហារមានប្រសិទ្ធភាព បង្កើនសុខភាពផ្លូវភេទកាន់តែប្រសើរ បំបាត់ជាតិពុល ការគ្រប់គ្រងទម្ងន់ និងផ្តល់នូវវិធីថែទាំ សុខភាពផ្ទាល់ខ្លួនដល់អតិថិជនគ្រប់រូប ៕