
ការធ្វើតេស្តបង្ហាញថា ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ផ្តល់នូវប្រព័ន្ធលាងសម្អាតម៉ាស៊ីនយានយន្តដ៏អស្ចារ្យនៅកម្ពុជា
កាលពីខែតុលា ក្រុមហ៊ុនកាល់តិច បានធ្វើតេស្តម៉ាស៊ីនរថយន្តដោយប្រើឧបរកណ៍ Boroscope លើកដំបូងបង្អស់នៅប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើការប្រៀបធៀបស៊ូប៉ាប់ម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈកាល់តិច និង ម៉ាស៊ីនរថយន្តដែលចាក់ប្រេងឥន្ធនៈរបស់ដៃគូប្រកួតប្រជែងធំៗផ្សេងៗ ។ លទ្ធផលបានបង្ហាញឲ្យឃើញពីផលប៉ះពាល់ដែលបង្កឡើងពីការចាក់ប្រេងឥន្ធនៈគុណភាពមិនល្អទៅក្នុងម៉ាស៊ីនរថយន្ត ក៏ដូចជាកត់សម្គាល់ទៅលើការលាងសម្អាតម៉ាស៊ីនដោយប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ផ្តល់ជូនអ្នកបើកបរ ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ត្រូវបានធ្វើឡើងដោយបំពាក់កាមេរ៉ាពិសេសដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់ម៉ាស៊ីនរថយន្ត ដើម្បីបង្ហាញពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន ។
ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® មានបច្ចេកវិជ្ជា Clean & Glide Technology™ បានបង្ហាញឲ្យឃើញពីការលាងសម្អាតប្រព័ន្ធប្រេងបានយ៉ាងល្អឥតខ្ចោះ បើធៀបទៅនឹងរថយន្តដែលចាក់ប្រេងឥន្ធនៈគុណភាពមិនល្ អ។ លទ្ធផលចេញពី 162 ស៊ូប៉ាប់ ពីការពិនិត្យរថយន្តចំនួន 23 នៅកម្ពុជាបានបង្ហាញថារថយន្តដែលប្រើប្រាស់ប្រេងឥន្ទនៈ កាល់តិច ទទួលបានពិន្ទុជាមធ្យម 9.7 លើ 10 ទៅលើភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីនដែលល្អខ្លាំងបើធៀបទៅប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗ ដែលទទួលបានពិន្ទុមធ្យមត្រឹមតែ 7.6 លើ 10 ។ សម្រាប់ប្រភេទប្រេងឥន្ធនៈធម្មតា ភាពខុសគ្នាគឺកាន់តែខ្លាំងជាមួយប្រេងឥន្ធនៈដែលជាដៃគូប្រកួតប្រជែងធំៗទទួលបានពិន្ទុជាមធ្យមត្រឹមតែ 7.0 លើ 10 ប៉ុណ្ណោះ ។ រថយន្តដែលត្រូវបានធ្វើតេស្តជាប្រភេទរថយន្តដែលមានអាយុកាលជាមធ្យម 16 ឆ្នាំហើយបានធ្វើដំណើរជាមធ្យមជិត 200,000 គីឡូម៉ែត្រ ។
លោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា «អ្នកបើកបរយានយន្តជាធម្មតាមិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើង បង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈកាល់តិច ជាមួយ Techron® ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ »។ គាត់បានបន្តឲ្យដឹងទៀតថា «ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍ សម្រាប់ប្រភេទរថយន្តចាស់ៗដែលចាក់ប្រេងឥន្ធនៈកាល់តិចទៀងទាត់ យើងពិនិត្យឃើញថានៅក្នុងស៊ូប៉ាប់ម៉ាស៊ីនគឺនៅតែមានស្ថានភាពល្អបំផុត» ។
ការធ្វើតេស្តដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់រថយន្ត ដែលធៀបទៅនឹងស្តង់ដាររបស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC) លើប្រព័ន្ធវាយតម្លៃកំណកក្រមរក្នុងស៊ូប៉ាប់ (IVD) ជាមួយលទ្ធផលពិន្ទុ 10 គឺបង្ហាញពីភាពស្អាតបំផុត ។ ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកក្រមរកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈនឹងត្រូវបានរំខានដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពល សន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និង ចេញផ្សែងច្រើន ។
យោងតាមលោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឲ្យដឹងថា «ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាស្វែងយល់ថា មិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតឡើងមានគុណភាពល្អដូចគ្នានោះទេ ។ តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈ កាល់តិច ជួយឲ្យគ្រប់ផ្នែកសំខាន់ៗនៃម៉ាស៊ីនស្អាត ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និង បង្កើនទំនុកចិត្ត» ។
គាត់បានបន្តឲ្យដឹងទៀតថា «នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈ កាល់តិច ជាមួយបច្ចេកវិជ្ជា Techron® ថ្មី បានធ្វើតេស្តក្រោមស្ថានភាពរថយន្តនៅកម្ពុជាដែលចាក់ប្រេងឥន្ធនៈផ្សេងៗ នៅក្រោមលក្ខខ័ណ្ឌនៃបរិយាកាស ការបើកបរ និង ចរាចរណ៍ដូចគ្នា ។ យើងពិតជាមានមោទនភាព ដែលបច្ចេកវិជ្ជាលាងសម្អាត Clean and Glide ចុងក្រោយបង្អស់នេះ បង្ហាញពីថាមពលលាងសម្អាតដ៏អស្ចារ្យ ដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត» ។
ម្ចាស់រថយន្តដ៏មានចំណេះដឹងម្នាក់ លោក ផឹង គិតវឌ្ឍនៈ អាយុ 36 ឆ្នាំ រស់នៅទីក្រុងភ្នំពេញ ដែលមិនមែនជាអតិថិជន កាល់តិច បន្ទាប់ពីទទួលបានការធ្វើតេស្តយានយន្តដោយប្រើឧបករណ៍ Boroscope បានមានប្រសាសន៍ឲ្យដឹងដែរថា «ខ្ញុំពិតជាភ្ញាក់ផ្អើល ដោយសារតែខ្ញុំជឿជាក់លើប្រេងឥន្ធនៈដែលខ្ញុំប្រើប្រាស់កន្លងមក តែដល់ពេលឃើញលទ្ធផលជាក់ស្តែងអ៊ីចឹង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ។ ទោះជាយ៉ាងណា ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដឹងថា រថយន្តរបស់ខ្ញុំមានបញ្ហាតាមរយៈអ្នកជំនាញរបស់ កាល់តិច» ។
រូបភាពស៊ូប៉ាប់របស់រថយន្តបន្ទាប់ពីការធ្វើតេស្ត
រថយន្តដែលចាក់ប្រេងឥន្ធនៈគុណភាពមិនល្អទទួលបានលទ្ធផលពិន្ទុ 6.0 ប៉ុណ្ណោះក្នុងចំណោមលទ្ធផលពិន្ទុល្អបំផុត 10 បន្ទាប់ពីបើកបរអស់ 182,000 គីឡូម៉ែត្រ ។ រថយន្តនេះសេរ៊ីឆ្នាំ 2002 ។
រថយន្តដែលចាក់ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® ទទួលបានលទ្ធផលពិន្ទុ 9.9 ក្នុងចំណោមលទ្ធផលពិន្ទុល្អបំផុត 10 បន្ទាប់ពីបើកបរអស់ 166,000 គីឡូម៉ែត្រ ។ រថយន្តនេះសេរ៊ីឆ្នាំ 2002 ។
ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកាល់តិចដើម្បីលាងសម្អាតម៉ាស៊ីនយានយន្ត ស្របពេលដែលក្រុមហ៊ុននៅតែរក្សាភាពពិតប្រាកដ ដើម្បីធ្វើការវិវឌ្ឍនៃ Techron® ក្នុងការប្រមើមើលពីបច្ចេកវិទ្យាម៉ាស៊ីន និង តម្រូវការទីផ្សារក្នុងតំបន់នាពេលអនាគត ។ គ្រប់ប្រេងឥន្ធនៈរបស់ កាល់តិច ទាំងអស់មានផ្ទុកនូវបច្ចេកវិជ្ជា Techron® ដែលជាសារធាតុបន្ថែមដែលបានស្រាវជ្រាវ និង អភិវឌ្ឍអស់រយៈពេលជាង 30 ឆ្នាំមកហើយដោយក្រុមហ៊ុន Chevron ជាមួយសមាសធាតុហៅថា Polyetheramine ដែលត្រូវបង្កើតឡើងដើម្បីសម្អាតប្រព័ន្ធប្រេង និង ការពារពីការប្រមូលផ្តុំនៃកំណកក្រមរ ។ ប្រេងឥន្ធនៈដែលមានគុណភាពមិនល្អអាចធ្វើឲ្យមានកំណកក្រមរ នៅក្នុងម៉ាស៊ីនយានយន្តដែលតោងជាប់អស់រយៈពេលយ៉ាងយូរនោះ អាចធ្វើឲ្យកម្លាំងម៉ាស៊ីនយានយន្តចុះខ្សោយ ឬបាត់បង់ថាមពល ។
គុណភាពនៃប្រេងឥន្ធនៈ កាល់តិច ត្រូវបានបញ្ជាក់អះអាងដោយក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា ។ លទ្ធផលនៃការធ្វើតេស្តត្រួតពិនិត្យគុណភាពដែលធ្វើឡើងកាលពីថ្ងៃទី 20 ខែកក្កដាឆ្នាំ 2018 នៅស្ថានីយ កាល់តិច មួយចំនួនបានបញ្ជាក់ពីការផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់របស់ កាល់តិច និង បរិមាណត្រឹមត្រូវសម្រាប់អតិថិជនទាំងអស់ ។ មួយធុងនៃប្រេងឥន្ធនៈ កាលតិច ជាមួយ Techron® អាចលាងសម្អាតកំណកក្រមរដែលតោងជាប់បន្ទះប៊ិកបាញ់ប្រេង ។ អ្នកបើកបរនៅកម្ពុជាទាំងអស់អាចអញ្ជើញទៅកាន់ស្ថានីយកាល់តិចណាមួយ ក្នុងចំណោមស្ថានីយ កាល់តិច ទាំង 23 នៅទូទាំងប្រទេស ដើម្បីទទួលយកអត្ថប្រយោជន៍ដ៏អស្ចារ្យ 5 យ៉ាងនេះ ហើយប្រើប្រាស់ Techron® ជាបន្តទៀត ៕
អំពីក្រុមហ៊ុន Chevron
ក្រុមហ៊ុន Chevron គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក ។ ក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅទូទាំងពិភពលោកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនស្ទើរគ្រប់ផ្នែកទាំងអស់នៃឧស្សាហកម្មថាមពល ។ ក្រុមហ៊ុន Chevron បានធ្វើការស្រាវជ្រាវរុករក ផលិត និង ដឹកជញ្ជូនប្រេងឆៅ និង ឧស្ម័នធម្មជាតិ ចម្រាញ់ប្រេង ធ្វើទីផ្សារ និង ចែកចាយប្រេងឥន្ធនៈ និង ប្រេងរំអិល ផលិត និង លក់ផលិតផលធ្វើអំពីប្រេងឥន្ធនៈ និង សារធាតុផ្សំបន្ថែម ផលិតថាមពលកម្តៅ រួមទាំងអភិវឌ្ឍបច្ចេកវិទ្យាដែលបង្កើនគុណតម្លៃអាជីវកម្មគ្រប់ផ្នែកនៃដំណើរការក្រុមហ៊ុន ។ ស្លាកសញ្ញា CaltexTM មានអាយុកាល 82 ឆ្នាំហើយ ក្នុងការជួយសម្របសម្រួលអតិថិជនផ្ទាល់របស់ក្រុមហ៊ុន Chevron នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និង ផ្នែកខ្លះនៃមជ្ឈឹមបូព៌ា និងអាហ្វ្រិក ។ ព័ត៌មានបន្ថែមទៀតអំពីក្រុមហ៊ុន Chevron មាននៅលើវេបសាយ៖ www.chevron.com