៦ ចំណុចដែលអ្នកគួរតែកុម្ម៉ង់ទិញ Huawei អេ 5s ទុកមុន ! (វីដេអូ)
បន្ទាប់ពីស្មាតហ្វូន Huawei អេ 7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅប្រទេសកម្ពុជាឲ្យកក្រើក និងទទួលបានការពេញនិយមបំផុតនៅដើមឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានត្រកូលអេ ថ្មីមួយម៉ូដែលទៀត គឺ Huawei អេ 5s ដែលចាប់ផ្តើមកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ ថែមទាំងទទួលបានកាសកាលីបទាន់សម័យមួយឥតគិតថ្លៃ ។ Huawei អេ 5s មានចំណុចពិសេស ៦ ចំណុចដែលអតិថិជនមិនគួរមើលរំលង ៖
1. អេក្រង់
អេក្រង់ធំទំហំ 6.09 អ៊ីង បែបតំណក់ទឹកម្រិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់ 87% ដែលអ្នកអាចរីករាយជាមួយបទពិសោធក្នុងការមើលវីដេអូ និង លេងហ្គេមយ៉ាងពេញចិត្ត ពេញភ្នែក ។
2. RAM និង ROM
អង្គចងចាំ និង អង្គផ្ទុកទន្និន័យរបស់ Huawei អេ 5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេងដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ ដែលវាមានអង្គចងចាំ ( RAM) ទំហំ 3GB និង អង្គផ្ទុកទន្និន័យ (ROM)ទំហំ 32GB ព្រមទាំងអាចបន្ថែមបានរហូតដល់ 512GB ។
3. កាមេរ៉ា
Huawei អេ 5s បំពាក់ដោយកាមេរ៉ាមុខទំហំ 8MP ដែលមាន Toning Flash 2.0 ងាយស្រួលសម្រាប់អ្នកចូលចិត្តថតសែលហ្វីបានកាន់តែស្រស់ស្អាតបានគ្រប់ប្លង់ មានផ្លាសជំនួយពន្លឺស្រសបែបធម្មជាតិបើថតពេលយប់ ។ ចំណែកឯកាមេរ៉ាក្រោយមានទំហំ 13MP កម្រិត aperture f1/8 ដែលលោកអ្នកថតរូបបានកាន់តែល្ អ។
4. EMUI 9.0
ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់ Android 9.0 + EMUI 9.0 ដែលអ្នកអាចទាញយកកម្មវិធីប្រើប្រាស់ថ្មីៗចុងក្រោយដ៏សំបូរបែបបាន ។ រកឯណាបាន ! តម្លៃក៏សមរម្យជាង ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតទៀត !
5. Huawei Supersound
ម៉ាអេមតែម្តងជាមួយការស្តាប់តន្ត្រី និង មើលវីដេអូផ្សេងៗ ! អ្នកនឹងទទួលបានបទពិសោធសំឡេងលឺខ្លាំង ពីរោះរន្លំ មិនបែកទោះបីបើកសំឡេងអស់ជាមួយបច្ចេកវិទ្យា Huawei Supersound ។
6. ស្កេនមុខដោះសោ
Huawei អេ 5s ក៏អាចស្កេនមុខដោះសោបានលឿនដោយមិនចាំបាច់ចុចលើអេក្រង់ និង អាចបញ្ចេញពន្លឺនៅលើអេក្រង់ដោយស្វ័យប្រវត្តិនៅកន្លែងងងឹត ។ អស់ទាស់ហ្មង ! ស្មាតហ្វូនតម្លៃជាង $100 សោះ ស្កេនមុខបានទំនើបអីចឹងទៀត ។
លើសពីនេះទៅទៀត ថាមពលថ្មរបស់ Huawei អេ 5s មានទំហំ 3020 mAh និង ជម្រើសពីរពណ៌គឺ ពណ៌ខ្មៅ និង ពណ៌ខៀវ ។ អ្នកអាចធ្វើការកុម៉្មង់ទិញទុកមុននៅតាមបណ្តាហាងនានាទូទាំងប្រទេសដែលមានស្លាកសញ្ញា Huawei ! ប្រញាប់ឡើង ! Huawei អេ 5s សមត្ថភាពលើសតម្លៃ ! ៕
សូមទស្សនាវីដេអូអំពីលក្ខណៈពិសេសរបស់ Huawei អេ 5s ដូចខាងក្រោមនេះ ៖
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/