ដោយសារតែចំណុចពិសេសៗទាំងអស់នេះ ទើបធ្វើឱ្យទូទឹកកក Samsung Twin Cooling Plus ក្លាយជាជម្រើសទី ១ សម្រាប់លោកអ្នក !
ភ្នំពេញ៖ តើលោកអ្នកកំពុងធុញទ្រាន់ជាមួយនឹងក្លិនឆ្អាប ឬក្លិនមិនល្អនៅក្នុងទូទឹកករបស់អ្នកមែនទេ ? ឈប់បារម្ភទៀតទៅ ! ជាមួយទូទឹកកក សាមសុង ទា្វរពីរ ម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និង ភាពងាយស្រួលបំផុត ។ ខាងក្រោមនេះគឺជាហេតុផល និង ចំណុចពិសេសដែលអាចធ្វើឱ្យអតិថិជនទាំងអស់មិនអាចដកចិត្តចេញពីទូទឹកកកស៊េរីថ្មីមួយនេះបាន ។
មានជម្រើសនៃថាមពលត្រជាក់ និង ថាមពលបង្កក ៖ លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬត្រជាក់ល្មម ។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និង ភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនខណៈពេលដែលថាមពលបង្កកនេះអាចផលិតទឹកកកបានទាន់ចិត្តយ៉ាងអស្ចារ្យ ។
មានមុខងារបំលែងដ៏វៃឆ្លាត ៖ លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះគឺអ្នកអាចបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែមដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។
ស៊ីថាមពលតិចបំផុត ៖ ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់ ។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និង ធានាលើដំណើរការបានយូរអង្វែង ។ អាចរក្សាភាពត្រជាក់រហូតដល់ទៅ ១២ ម៉ោងក្នុងករណីភ្លើងដាច់ ៖ ពិតមែនទេ ? គ្មានអ្វីព្រួយបារម្ភជាងពេលដែលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិតថ្មីរបស់ សាមសុង គឺរចនាមកយ៉ាងពិសេសដើម្បីពន្យារសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ហើយនៅតែរក្សាភាពត្រជាក់បានរហូតដល់ ១២ ម៉ោង នៅក្នុងផ្នែក Cool Pack ។
គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកឡើយ ៖ ទូទឹកកកធម្មតាមានប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល ។ តែប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរខ្យល់សម្រាប់កន្លែងត្រជាក់ និង កន្លែងកកបានយ៉ាងល្អ ។ វាមានប្រព័ន្ធការពារក្លិនពីកន្លែងកកកុំឱ្យទៅកន្លែងត្រជាក់ និង ការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក ។ ដូច្នេះលោកអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរសជាតិដើមទាំងស្រុងបាន ។
អាចរក្សាអាហារឱ្យនៅស្រស់បានរយៈពេលយូរ ៖ Samsung Twin Cooling Plus ធានាថាកម្រិតសីតុណ្ហភាព និង សំណើមបានរហូតដល់ទៅ ៧០% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកកតែម្តង ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយក៏វានៅតែស្រស់ជានិច្ច ។
*** សូមប្រញាប់ឡើង ! ស្រឡាញ់សុខភាពរបស់អ្នក និង មនុស្សជាទីស្រឡាញ់របស់អ្នកសូមជ្រើសរើសទូរទឹកកក Samsung Twin Cooling Plus ភ្លាមទៅ ! លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ ៖ 1800-203232 ៕