យុគ ចិន្តា និង តារាថៃ ចាកគ្រិត យ៉ាណាម នាំយករូបមន្តសម្ងាត់ពីប្រទេសថៃមកចែករំលែក (វីដេអូ) !
កាលពីថ្មីៗនេះ វីដេអូស្ប៉តពាណិជ្ជកម្មដ៏ថ្មី និង គួរឱ្យចាប់អារម្មណ៍មួយ រួមសហការគ្នា រវាងតារាល្បីប្រចាំប្រទេសកម្ពុជា និង ប្រទេសថៃ បានបង្ហោះនៅលើបណ្តាញសង្គមដោយមានការចែករំលែកជាបន្តបន្ទាប់យ៉ាងកក្រើក ដែលវីដេអូស្ប៉តនោះបានបង្ហាញពីរូបមន្តសម្ងាត់របស់ហាងកាហ្វេ និង ភេសជ្ជ:ល្បីៗពីប្រទេសថៃ ។
ចង់ដឹងថា រូបមន្តសម្ងាត់នោះជាអ្វី និង ហេតុអ្វីបានជាលក់ដាច់ម្ល៉េះ ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖
វត្តមានរបស់អ្នកនាង យុគ ចិន្ដា សហការជាមួយតារាថៃដ៏ល្បី លោក ចាកគ្រិត យ៉ាណាម បានបង្ហាញនូវរូបមន្តសម្ងាត់មួយ ដែលម្ចាស់ហាងកាហ្វេទាំងអស់គ្នាគួរដឹង ដើម្បីបង្កើនរសជាតិកាហ្វេ និង ភេសជ្ជ:ឲ្យកាន់តែឈ្ងុយឆ្ងាញ់ លក់កាន់តែដាច់ និង ទទួលបានអតិថិជនកើនឡើងកាន់តែច្រើន ។
អ្វីដែលប្លែក និង អស្ចារ្យក្នុងស្ប៉តពាណិជ្ជកម្មនោះ គឺរូបមន្តសម្ងាត់នៅខាងលើ ដែលជាផលិតផលនាំចូលដោយក្រុមហ៊ុន F&N Dairies Thailand ពីប្រទេសថៃ គឺទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា ដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ ដោយគ្រាន់តែចាក់បន្ថែមពីលើ បន្ទាប់ពីឆុងជាមួយទឹកដោះគោខាប់ ធីផត រួចជាការស្រេច ។
ផលិតផលទឹកដោះគោខាប់ ធីផត និង ទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា ជាផលិតផលដែលមានគុណភាពល្អ និង លក់ដាច់ ធីផត ទាំងគូនេះ មានដាក់លក់នៅតាមបញ្ជរលក់ទំនិញរបស់ផ្សារទីប្រជុំជន ផ្សារទំនើប និង ហាងលក់ចាប់ហួយនៅតាមផ្ទះជាដើម ។ សម្រាប់អតិថិជនទាំងអស់ ក៏អាចរកជាវបាននៅគ្រប់ទីតាំងទាំងអស់នោះបានផងដែរ ។
គួរបញ្ជាក់ដែរ ទឹកដោះគោស្រស់ ធីផត អ៊ិចស្ត្រា គឺជារូបមន្តសម្ងាត់ខាងលើដែលធ្វើឲ្យភេសជ្ជៈរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ (រូបមន្តមកពីប្រទេសថៃ) ដែលជាឱកាសពិសេសសម្រាប់ម្ចាស់ហាងកាហ្វេទាំងអស់គ្នាអាចក្លាយជាអ្នកលក់បន្តបាន និង ទទួលបានប្រាក់ចំណេញបន្ថែម ៕