ទូរស័ព្ទ Huawei អេ 7 លក់បានច្រើនកប់ហ្មងក្នុងថ្ងៃដំបូង ជាមួយប្រូម៉ូសិនឈ្នះរថយន្ត Mazda 2 !
Huawei អេ 7 ជាស្មាតហ្វូនថ្នាក់កណ្តាលដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និង មានសន្ទុះនៃការគាំទ្រពីអតិថិជនដ៏ច្រើនលើសលុបរហូតដល់បំបែកកំណត់ត្រាលក់បានរហូតដល់ 3000 គ្រឿងត្រឹមថ្ងៃដំបូង ។ Huawei អេ 7 ជាជម្រើសដ៏ល្អ មានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ឥតខ្ចោះដែលត្រូវបានរចនាឡើងយ៉ាងពិសេសដែលមានការប្រកួតប្រជែងទាំងគុណភាព និង តម្លៃជាមួយភាពលេចធ្លោជាច្រើន ។
Huawei អេ 7 មានតម្លៃសមរម្យបំផុតត្រឹមតែ $189 ។ ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ដោយមានអេក្រង់ធំ 6.26 អ៊ីង HD+ អេក្រង់ផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក ។ ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខស៊ែលហ្វីធំជាងគេទំហំ 16MP ជាមួយបច្ចេកវិទ្យា AI គាប់ចិត្តសម្រាប់អ្នកចូលចិត្តស៊ែលហ្វី និង កាមេរ៉ាក្រោយភ្លោះ ទំហំ 13MP+ 2MP ដែលបំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ ទាញ ដោយសារវាមានសមត្ថភាពស្គាល់ ២២ ប្លង់ខុសៗគ្នា និង បច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ ត។ មិនតែប៉ុណ្ណោះ វាក៏មានថាមពលថ្មទំហំ 4000mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye Comfort) និង ស្គេនមុខដោះសោរបានលឿនទាន់ចិត្ត (Fast Face Unlock) ។
អស់ទាស់ ! កាន់តែពិសេសមិនធ្លាប់មាន ! Huawei មានប្រូម៉ូសិនយក្សជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិរហូតដល់ខែមេសាផងដែរសម្រាប់អតិថិជន ។ អ្នកអាចមានឱកាសឈ្នះរថយន្ត Mazda 2 នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីង ១២ រង្វាន់ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៍ nova 3i ឬ nova3 ចាប់ពីថ្ងៃ ២៦ មករា ដល់ ថ្ងៃ ២៧ មេសា ហើយអតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និង លម្អិត ដូចជាឈ្មោះ លេខទូរសព្ទ័ លើបណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ និង កំណត់ដែលដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់ ។
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង ដែលការចាប់រង្វាន់លើកទីមួយ នឹងធ្វើការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ជាការចាប់រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៍ម្តង លើកទី ១ (១៥ ខែកុម្ភៈ) លើកទី ២ (០១ ខែមីនា) លើកទី ៣ (១៥ ខែមីនា) លើកទី ៤ (២៩ ខែមីនា) ផ្សាយផ្ទាល់តាមផេកផ្លូវការ Huawei Mobile ដែលរួមមាន ម៉ូតូ Zoomer X ១ រង្វាន់ និង ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង ១ លើកៗ ។ ការចាប់រង្វាន់ធំលើកចុងក្រោយនៅថ្ងៃទី ៣ ខែឧសភា ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និង ផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ និង ទូរទស្សន៌ Smart TV ៤ រង្វាន់ ។
ស្មាតហ្វូនដ៏ពេញនិយមទាំងបួនម៉ូដែលនេះ ក៏ជាកាដូឆ្នាំថ្មីដ៏ស័ក្កិសមបំផុតសម្រាប់អ្នកទិញជាកាដូជូនក្រុមគ្រួសារ ញាតិមិត្តបងប្អូន ជាពិសេសជាអាំងប៉ាវហេងៗសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ ។ ថាមិនត្រូវពួកគេអាចឈ្នះរង្វាន់ពី Huawei ក្នុងការចាប់រង្វាន់ទៀតផង ! គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោកលេខ ២ ដែលបាននាំចេញទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោករហូត 200,000,000 គ្រឿង ក្នុងឆ្នាំ ២០១៨ ។ កុំភ្លេចណា !! ទិញ Huawei អេ 7 ឈ្នះឡាន Mazda 2 ! Huawei អេ 7 មានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និង ពណ៌ខៀវ ៕
សម្រាប់ព៌ត័មានលម្អិតបន្ថែម:
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/