បទចម្រៀងថ្មី«តើអ្នកតស៊ូដើម្បីអ្នកណា?»ជាការរួមគ្នារវាងគោជល់ និងតារាចម្រៀងសំឡេងស្អក ខេម ទទួលបានការគាំទ្រខ្លាំង ! (វីដេអូ)
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ នេះ បានបញ្ចេញវីដេអូចម្រៀងមនោសញ្ចេតនាថ្មីមួយ ដែលសហការច្រៀងដោយតារាចម្រៀងសំឡេងស្អកលោក ខេម ។អត្ថន័យនៃបទចម្រៀងនេះគឺជម្រុញទឹកចិត្តរបស់អ្នកស្តាប់ឱ្យចេះតស៊ូជម្នះសម្រាប់ជីវិតរបស់ពួកគេ ។
បទចម្រៀងថ្មីមួយបទនេះ មានចំណងជើងថា តើអ្នកតស៊ូដើម្បីអ្នកណា?ត្រូវបានលោក ខេម បកស្រាយជាចង្វាក់រ៉ក់ ជាមួយនឹងស្ទីលលេងហ្គីតាយ៉ាងសង្ហា អមដោយសកម្មភាពរៀបរាប់ពីជិវិតតស៊ូរបស់មនុស្ស ដែលរស់នៅក្នុងសង្គម។ ដែលពេលខ្លះក៏ជួបការលំបាក ការបាក់ទឹកចិត្ត ភាពនឿយហត់ ប៉ុន្តែពួកគេត្រូវតែខំតស៊ូដើម្បីមនុស្សជាទីស្រឡាញ់ ធ្វើយ៉ាងណាឱ្យពួកគេអាចរស់នៅបានសុខស្រួលនិង មានសុភមង្គល ។
នៅក្នុងអត្ថន័យនៃបទថ្មីនេះ គោជល់ក៏ចង់បង្ហាញផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នា អស់កម្លាំងនិងត្រូវការថាមពលបន្ថែម គោជល់នឹងស្ថិតនៅជាមួយលោកអ្នកជានិច្ច ព្រោះថាគោជល់គឺជាភេសជ្ជៈសម្បូរទៅដោយ វីតាមីន B6 និង B12 ក៏ដូចជាសារធាតុតូរីន ជួយបង្កើនសមត្ថភាពការយល់ដឹង និង ជួយពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នកឱ្យកាន់តែវៀងវៃ ។មិនថាអ្នកធ្វើការលើសម៉ោង ឬអ្នកមានមេរៀនច្រើនត្រូវមើលដល់យប់ជ្រៅនោះទេ គោជល់នៅជាមួយអ្នកគ្រប់កាលៈទេសៈ ៕
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ ក្រុមហ៊ុន