ក្រុមហ៊ុនអចលនទ្រព្យ អាម៉ូរី សម្ពោធបើកលក់គម្រោងថ្មី «អាម៉ូរីប្រាំពីរមករា»
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩ នេះក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការ គម្រោងដ៏ថ្មីសន្លាងរបស់ខ្លួនដែលមានឈ្មោះថា «អាម៉ូរី ៧ មករា» ។
ពិធីសម្ពោធនេះប្រព្រឹត្តទៅនៅភោជនីយដ្ឋាននាគក្រហម ក្រោមអធិបតីភាព លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី និង ត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវប្រមាណ ១០០ នាក់ ដែលជាអតិថិជនសក្តានុពលរបស់ក្រុមហ៊ុន ។
លោក សួន វិរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ «នៅពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រជាពលរដ្ឋរបស់យើងក៏នឹងទទួលបាននូវកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបានជំរុញឲ្យមានកំណើនអ្នកមានជីវភាពធូរធារកើនឡើង ។ ដោយហេតុនេះក្រុមហ៊ុន អាម៉ូរី បានឈានជើងរបស់ខ្លួនដើរតួយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និង មធ្យម» ។
ដោយឡែកចំពោះ គម្រោងដំបូង «អាម៉ូរី ៧ មករា» លោកអគ្គនាយកបានប្រាប់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម និង លំនៅដ្ឋាន តំបន់អភិវឌ្ឍន៍ដ៏ទៃទៀតស្ថិតនៅជុំវិញ និង មានដងព្រែកធម្មជាតិ ដែលញ៉ាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ។
គម្រោងនេះត្រូវបានធ្វើនៅលើផ្ទៃដីចំនួន ៣២ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ៧ មករា ដែលតភ្ជាប់ផ្លូវជាតិលេខ ៦ ទៅកាន់ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់ និង ភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍខ្ពស់ និង ជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ ។
ទីតាំងគម្រោងនេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតសួនសត្វសាហ្វារីវើល វិមាន ឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិថ្មី និង គម្រោងបុរីល្បីៗជាច្រើនទៀត ។ នៅក្នុងគម្រោងថ្មីនេះ អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និង មានការថែមជូនពិសេសមិនធ្លាប់មានជាច្រើនដូចជា ទិញផ្ទះមួយល្វែង ថែមជូនដីមួយឡូតិ៍ ទិញដីមួយឡូតិ៍ ថែមជូនមួយឡូតិ៍បន្ថែមទៀត ។
នៅថ្ងៃទី ១៩ នេះដែរ គម្រោងនឹងធ្វើការលក់ជាតំណាក់កាល ដែលតំណាក់ទី ១ របស់គម្រោងនឹងផ្តល់ជូនចំនួន ៤ ជម្រើសដូចជា ៖ ជម្រើសទី១ ដីទំហំ ៥ ម X ២០ ម ជម្រើសទី ២ ដីទំហំ ១០ ម X ២០ ម ជម្រើសទី ៣ ដីទំហំ ២០ ម X ៣០ ម និង ជម្រើសទី ៤ ផ្ទះវីឡាកូនកាត់ទំហំ ៥ ម X ១២ ម ។
ក្រុមហ៊ុនក៏ផ្តល់ជូននូវជម្រើសសមស្របជាមួយនឹងតម្លៃដ៏សមរម្យដល់អតិថិជន ដោយផ្តល់នូវការបង់ប្រាក់ដោយគ្មានការប្រាក់រហូតដល់រយះពេល ៣ ឆ្នាំ ។ ឆ្លងកាត់ការបើកលក់សាកល្បងមួយសប្តាហ៍កន្លងមកនេះក្រុមហ៊ុនបានលក់អស់ប្រមាណ ៥០% លើសពីការរំពឹងទុក ។ អតិថិជនរបស់ អាម៉ូរី បានបង្ហាញពីការសប្បាយចិត្តដោយទទួលបាននូវតម្លៃពិសេស ហើយថែមទាំងទទួលបានការប្រូម៉ូសិនពិសេស ទិញដី ១ ឡូតិ៍ថែមដី ១ ឡូតិ៍ ។
គួរបញ្ជាក់ផងដែរថា អាម៉ូរី គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យ ដែលរួមមានការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និង ពាណិជ្ជកម្ម ការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម ។ល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី ស៊ី ម៉ាន់ឌី ជំនួយការអគ្គនាយក
ទូរសព្ទ៖ 089 999 996