កក្រើកហើយ! ម៉ូរៀ ប្រកាសកំពូលសិល្បករ ព្រះនាងតូច នរោត្តម ជេនណា, ពេជ្រ សូលីកា, ហ្សូណូ និង ម៉ក់ ឈុនលី ជាទូតសុឆន្ទៈ
ម៉ូរៀ (Morea) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្អាងសុទ្ធពីប្រទេសកូរ៉េសុទ្ធ ១០០ ភាគរយ កំពុងល្បីឈ្មោះនៅកម្ពុជាបានប្រកាសជាផ្លូវការនូវសិល្បករលំដាប់ជួរមុខនៅកម្ពុជា ៤ រូបព្រមគ្នាតែម្តងក្នុងនាមជាទូតសុឆន្ទៈនៃផលិតផលគ្រឿងសម្អាងរបស់ខ្លួន មានដូចជា ព្រះនាងតូច នរោត្តម ជេនណា , អ្នកនាង ពេជ្រ សូលីកា , លោក ហ្សូណូ និង ម៉ក់ ឈុនលី ជាទូតសុឆន្ទៈ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុង កម្មវិធីប្រកាសជាផ្លូវការព្រះរាជទូតសុច្ឆន្ទៈ និង ទូតសុច្ឆន្ទៈ ដ៏ធំកក្រើកមួយកាលពីរាត្រីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នេះ Elysse កោះពេជ្រ ក្រោមវត្តមានថ្នាក់ដឹកនាំ តំណាងចែកចាយ សិល្បករសិល្បការិនី និង ទស្សនិកជនជាច្រើនកុះករចូលរួម។
លោកឧកញ៉ា សឹង ចាន់វិជ្ជា នាយកប្រតិបត្តិក្រុមហ៊ុនម៉ូរៀ និង លោកជំទាវ គេន អច្ឆរ៉ា មានប្រសាសន៍ថា សន្ទុះនៃការរីកចម្រើនរបស់ផលិតផលម៉ូរៀ កាន់តែខ្លាំង ដែលមិនមែនជារឿងចៃដន្យឡើយពោលគឺព្រោះតែគុណភាពផលិតផលក្រុមហ៊ុនមានស្តង់ដារខ្ពស់ ជាផលិតផលកូរ៉េ មានធានាពីក្រុមហ៊ុន សាំស៊ុង Samsung Korea និង ស្ថាប័នពាក់ព័ន្ធជាតិ និង អន្តរជាតិដែលផ្តល់ទំនុកចិត្តកាន់តែខ្ពស់សម្រាប់អតិថិជន ខណៈដែលផលិតផលម៉ូរៀបានដាក់លក់នៅលើទីផ្សារអន្តរជាតិជាច្រើនប្រទេសផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា ព្រះនាងតូច នរោត្តម ជេនណា គឺជា ព្រះរាជទូតសុច្ឆន្ទៈ របស់ឈុតមុខម៉ូរៀ ខណៈអ្នកតារាចម្រៀងពេជ្រ សូលីកាជាទូតសុឆន្ទៈផលិតផលខូឡាជេន និង ផ្លាសិនតា ម៉ូរៀ លោក ហ្សូណូ ជាទូតសុឆន្ទៈ សេរ៉ូមប៊ូថក់ ម៉ូរៀ ខណៈដែលម៉ក់ ឈុនលី ជាទូតសុឆន្ទៈឈុតមុខម៉ូរៀ ផងដែរ។ មុនទទួលការងារជាទូតសុឆន្ទៈ សិល្បករទាំងអស់សុទ្ធតែធ្លាប់បានប្រើប្រាស់ផលិតផលដោយផ្ទាល់ ខណៈសិល្បករខ្លះគឺជាអតិថិជនផ្ទាល់របស់ម៉ូរៀតែម្តង។ លោកឧកញ៉ា ជឿជាក់ថាសន្ទុះនៃការគាំទ្ររបស់អតិថិជនមកលើផលិតផលម៉ូរៀ នឹងមានទំហំកាន់តែច្រើនក្រោយពីការប្រកាសសិល្បករទាំង ៤ រូបជាទូតសុឆន្ទៈនៅពេលនេះ។
ព្រះនាងតូច នរោត្តម ជេនណា មានព្រះបន្ទូលថាព្រះនាងមានព្រះទ័យសោមនស្សរីករាយដែលទទួលបានឱកាសការថ្មីនេះជាមួយម៉ូរៀ ដែលកន្លងទៅមុនទទួលការងារជាទូតសុឆន្ទៈ ទ្រង់បានសាកល្បងប្រើប្រាស់ផលិតផលនេះ និង បានឃើញពីប្រសិទ្ធភាពខ្ពស់ និង គុណភាពគួរជាទីទុកចិត្ត ដែលមិនធ្វើឲ្យព្រះនាងរួញរា នឹងទទួលយកមកផ្សព្វផ្សាយ ហើយព្រះនាង និង ម៉ូរៀនឹងមានកិច្ចការរួមគ្នាមួយចំនួនដើម្បីបំពេញផងដែរ។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ វិញ បានទម្លាយថាលោកមានវ័យជាង ៤០ ឆ្នាំហើយ ហើយការជ្រើសរើសផលិតផលសម្រាប់ប្រើប្រាស់ថែរក្សាសម្រស់ក៏ត្រូវប្រុងប្រយ័ត្នហើយលោកគឺជាអតិថិជនរបស់ម៉ូរៀស្រាប់ដូចនេះ ម៉ូរៀ គឺនៅពីក្រោយការរក្សាបាននូវរូបសម្រស់ដូចពេលនេះ។ លោកពិតជារីករាយដែលអាចផ្តើមពីអតិថិជនជាអ្នកប្រើប្រាស់មកក្លាយជាទូតសុឆន្ទៈរបស់ផលិតផលស្តង់ដារខ្ពស់របស់ប្រទេសកូរ៉េនេះ។
អ្នកម្តាយស្រស់សោភា និង ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សូលីកា វិញបានបញ្ជាក់ថា ការថែរក្សាសម្រស់ជារឿងចាំបាច់របស់ស្ត្រីគ្រប់រូបហើយសម្រាប់អ្នកដែលមានកូនរួចទៀតនោះក៏កាន់តែសំខាន់ ហើយមិនមែនជារឿងចៃដន្យឡើយដែលនាងទទួលបានតំណែងជាទូតសុឆន្ទៈរបស់ម៉ូរៀ ដែលមុនពេលទទួលយកការងារនេះនាងបានសាកល្បងក្នុងការប្រើប្រាស់ បានឃើញពីប្រសិទ្ធភាព និង ការធានាបាននូវសុវត្ថិភាពពេញលេញសម្រាប់អ្នកប្រើប្រាស់ផលិតផលនេះ ដែលធ្វើឲ្យនាងធ្វើការការផ្សព្វផ្សាយទៅកាន់អតិថិជន ពិសេសអ្នកគាំទ្រនាងដោយមិនមានភាពរុញរាឡើយ ហើយនាងរំពឹងថា ប្រជាជនកម្ពុជា នឹងមានរូបសម្រស់កាន់តែស្រស់ស្អាត និង សុខភាពល្អគ្រប់ៗគ្នា៕