foodpanda បាននាំដៃគូសហការទៅដំណើរកម្សាន្តនៅខេត្ត សៀមរាបចំនួន ២ យប់ ៣ ថ្ងៃ
កាលពីខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុមហ៊ុន foodpanda បានធ្វើការនាំដៃគូដឹកជញ្ជូនទៅដំណើរកម្សាន្តនៅខេត្ត សៀមរាបក្នុងរយៈពេល ២ យប់ ៣ ថ្ងៃក្នុងគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណទៅដល់ ដៃគូដឹកជញ្ជូនដែលខិតខំប្រឹងប្រែងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ក្នុងដំណើរកម្សាន្តនេះ ដៃគូដឹកជញ្ជូន foodpanda បានទៅទស្សនាមើលប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ បាញ់ធ្នូ ទស្សនាផ្ទះជនជាតិ មានការញ៉ាំអាហារជុំគ្នា និងមានការចាប់រង្វាន់ផ្សេងៗទៀតជាច្រើនទៀត។
មិនតែប៉ុណ្ណោះ សម្រាប់ដៃគូដឹកជញ្ជូនដែលទទួលបានការផ្កាយច្រើនជាងគេ ក៏មានការជួបជុំគ្នា និងការចាប់រង្វាន់ជាច្រើនដែលមានដូចជា ម៉ាស៊ីនក្រឡុក កង្ហារ ឆ្នាំងដាំបាយ និងរង្វាន់ធំជាងគេគឺ ម៉ូតូអេឡិចត្រូនិច ដើម្បីអបអរសាទរដល់ដៃគូដឹកជញ្ជូនឆ្នើមរបស់ foodpanda ផងដែរ។
ចុងបញ្ចប់ក្រៅពីការដើរកម្សាន្ដ និងពិធីជប់លៀង foodpanda ថ្មីៗនេះក៏មានវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចែកមួកសុវត្ថិភាពសរុបជាង 250 សម្រាប់ដៃគូដឹកជញ្ជូន foodpanda ដើម្បីជាការការពារ និងរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីធានានូវសុវត្ថិភាព រាល់ពេលដឹកជញ្ជូនម្ហូបទៅកាន់អតិថិជន។
foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត តម្លៃដឹកជញ្ជូនសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឱ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឱ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួលក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗនិងសេវាកម្មផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ៖ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ៖ https://rider.foodpanda.com.kh៕