កម្មវិធីទូរទស្សន៍ថ្មីមួយជួយបំពេញក្តីស្រមៃ ឱ្យកូនកំលោះ កូនក្រមុំក្នុងថ្ងៃមង្គលការ
អាពាហ៍ពិពាហ៍ គឺជាពិធីដ៏មានសារសំខាន់មួយប្រចាំជីវិតរបស់ប្រជាជនខ្មែរយើងគ្រប់គ្នា ទាំងផ្នែកច្បាប់ និង ផ្នែកប្រពៃណីវប្បធម៌។ ជាក់ស្តែង គេតែងតែឮការលើកឡើងជារឿយៗថា «មួយជាតិការម្តង ត្រូវតែរៀបចំឲ្យបានល្អបំផុត»។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពរៀបចំមង្គលការបានតាមក្តីស្រមៃនោះឡើយ។ នេះជាមូលហេតុតែមួយគត់ដែលស្ថានីយទូរទស្សន៍បាយ័នបានសហការជាមួយស្រាបៀរអាន់ឆ័រ ក្នុងការបង្កើតកម្មវិធីទូរទស្សន៍មួយឈ្មោះថា «អាពាហ៍ពិពាហ៍បេះដូងនិងបេះដូង» ដើម្បីជួយរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យសមតាមបំណងរបស់គូស្វាមីភរិយា។
គិតត្រឹមខែមករា ឆ្នាំ ២០២៤ នេះ មានគូស្វាមីរហូតដល់ទៅជាង ១០ គូមកហើយ ដែលស្រាបៀរអាន់ឆ័រ បានជួយបំពេញបំណង ដូចជា ការដេគ័រផ្កាក្នុងរោង ឈុតអាហារពិសេស ការរចនារ៉ូបអាពាហ៍ពិពាហ៍ ឬ ការអញ្ជើញតារាក្នុងក្តីស្រមៃមកសម្តែងក្នុងថ្ងៃមង្គលរបស់ខ្លួន តាមរយៈកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងនេះ។
កម្មវិធីនេះមានការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃចន្ទ ចាប់ពីម៉ោង ៩ យប់ ហើយក៏មានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័នផងដែរ។ កូនកំលោះ កូនក្រមំដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍អាចទាក់ទងមកកម្មវិធីតាមលេខទូរស័ព្ទ 096 64 64 996 និង 012 82 72 19 ដើម្បីទទួលបានព័ត៌មានបន្ថែម៕