ហ្វែនៗ បានឃើញផ្ទាំងប៉ាណូបែប 3D របស់ កូកា-កូឡា បង្ហាញរូប វណ្ណដា ហើយឬនៅ?
តើលោកអ្នកបានឃើញផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយដែលជាកិច្ចសហការផលិត រវាង កូកា-កូឡា និង លោក វណ្ណដា កំពូលតារាចម្រៀង Hip Hop ប្រចាំកម្ពុជាហើយឬនៅ? បើមិនទាន់បានឃើញទេ សូមកុំភ្លេចរង់ចាំតាមដាន និង ចាំរកមើលទាំងអស់គ្នាណា៎!
ផ្ទាំងប៉ាណូនេះ នឹងផ្តល់ជូននូវបទពិសោធជាមួយគំនិតច្នៃប្រឌិតថ្មី និង ភាពស្រស់ស្រាយសប្បាយអារម្មណ៍ពិតៗដល់យុវវ័យ ដោយបង្ហាញនូវការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ អេក្រង់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៨ ធ្នូ ២០២៣ ដល់ថ្ងៃទី ២០ មករា ២០២៤ វេលាម៉ោង ១៣:០០-១៨:០០ ជារៀងរាល់ថ្ងៃ នៅស្តុបព្រះសក្យមុនីចេតិយជិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលតាមបណ្តោយមហាវិថីព្រះមុនីវង្ស។
សូមចូលរួមចាប់យក កូកា-កូឡា ត្រជាក់ៗ ល្អបំផុត ឥឡូវនេះភ្លាមៗទៅ ដើម្បីទទួលបានភាពរីករាយស្រស់ស្រាយដ៏ពិតប្រាកដក្នុងពេលសម្រាក!