
មានទូរស័ព្ទ OPPO R17 Pro ក្នុងដៃ អស់បារម្ភរឿងថតរូបចុងឆ្នាំនេះហើយ !
ប្រិយមិត្តប្រាកដជាធ្លាប់ដឹងមកហើយថា OPPO កំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីអតិថិជនទូទាំងសកលលោក ។ ទីផ្សារ និង ភាពពេញនិយមដែលមហាជនទូទៅទទួលស្គាល់ពី OPPO គឺគុណភាពនៃរូបថតស៊ែលហ្វី ល្បឿននៃម៉ាស៊ីន និង ការរចនារូបរាងតែម្ដង ។ ថ្មីៗនេះ OPPO មិនបានសំងំលាក់ខ្លួនព្រងើយកន្ដើយ និង មិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានចេញកំពូលទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយមួយទៀត ដែលស្ថិតនៅត្រកូល R គឺ OPPO R17 Pro ដែលនាំយកលក្ខណៈពិសេស នៃការថតរូបពេលយប់មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានឡើយ ។
ដំណើរការនៃការអភិវឌ្ឍតាមជំនាន់កំពូលស្មាតហ្វូនរបស់ OPPO ត្រកូល R ផ្ដោតទៅលើគុណភាពនៃរូបថតនេះ គឺចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone ។ មុខងារដ៏លេចធ្លោជាងគេរបស់ម៉ូដែល OPPO R17 Pro គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់ ។ ហេតុអ្វីបានជា OPPO R17 Pro ត្រូវបានគេចាត់ទុកថាជាកំពូល
ស្មាតហ្វូន King of Low Light ?
OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ ដោយបំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់ ដែលកាមេរ៉ាទី ១ គឺជាប្រភេទកាមេរ៉ាមេមានទំហំ 12 MP (មេហ្កាភិគសែល) និង មាន Smart Aperture ដែលអាចប្រែប្រួលទៅតាមស្ថានភាពនៃកម្រិតពន្លឺពី F1.5/F2.4 ។ ចំណែកឯកាមេរ៉ាទី ២ ជាប្រភេទ Depth Sensor ទំហំ 20 MP ហើយកាមេរ៉ាទី ៣ ជាប្រភេទកាមេរ៉ា Time of Flight ។
ជាងនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិជ្ជាទប់លំនឹង OIS អមមកជាមួយមុខងារ Ultra Night Mode និង មុខងារ Color Mode ធ្វើឱ្យការថតរូបទទួលបានគុណភាពខ្ពស់កប់ស៊េរី ដែលស្មាតហ្វូនធម្មតាមិនអាចធ្វើបានដូចឡើយ ។ វាមានមុខងារ Multi-Frame Noise Reduction ដែលមុខងារនេះធ្វើឱ្យការថតរូបច្រើនសន្លឹកបង្គំចូលគ្នា ដើម្បីកាត់បន្ថយនូវគ្រាប់ Noise ដែលមាននៅលើរូបភាព និង ធ្វើឱ្យរូបភាពកាន់តែច្បាស់ល្អ ។
មានទូរស័ព្ទដែលអាចថតរូបស្អាតនៅពេលយប់គឺមិនទាន់គ្រប់គ្រាន់ទេ សំខាន់ត្រូវតែកាន់ថ្មថែមទៀត ។ ចំណុចលេចធ្លោរបស់ R17 Pro មួយនេះគឺ ភ្ជាប់ជាមួយបច្ចេកវិជ្ជាសាកថ្មលឿន Super VOOC ដែលបច្ចេកវិជ្ជានេះប្រើប្រាស់នូវសម្ពាធភ្លើងទាបក្នុងការសាកថ្មទូរស័ព្ទគឺ 10V5A ស្មើនឹងថាមពលសាក 50W ដែលអាចឱ្យអ្នកសាកថ្មកាន់តែលឿនជាងមុនបានដល់ទៅ ៤០% ក្នុងរយៈពេល ១០ នាទី ហើយវាប្រើពេលត្រឹមតែជាង ៤០ នាទី នឹងអាចសាកថ្មដែលមានទំហំសរុប 3700 mAh ឱ្យពេញបាន ។
ដូច្នេះមិនបាច់បារម្ភច្រើនទេចំពោះរូបថតនៅទីងងឹត ព្រាល អត់ច្បាស់ និង ទូរស័ព្ទឆាប់អស់ថ្មនោះទេ ! ចំពោះប្រិយមិត្តដែលចូលចិត្តលេងថតរូប ហើយផូសត៍ក្នុងបណ្ដាញទំនាក់ទំនងសង្គម គឺពិតជាមិនខកបំណងទេ ជាមួយ OPPO R17 Pro ជាពិសេសត្រៀមថតរូបកាំជ្រួចថ្ងៃឆ្លងឆ្នាំនេះតែម្ដង ៕