Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អ្នកសារព័ត៌មាន និង ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ជួបជុំគ្នា ដើម្បីយល់ពីប្រតិបត្តិការ និង ការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទាន ក្នុងវិស័យហិរញ្ញវត្ថុ
អត្ថបទក្រុមហ៊ុន

អ្នកសារព័ត៌មាន និង ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ជួបជុំគ្នា ដើម្បីយល់ពីប្រតិបត្តិការ និង ការរួមចំណែករបស់ប្រព័ន្ធរាយការណ៍ឥណទាន ក្នុងវិស័យហិរញ្ញវត្ថុ

ធ្នូ ២៧, ២០១៨

រាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី ​២៧ ខែធ្នូ ឆ្នាំ ​២០១៨ ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) ​បាន​ផ្តួចផ្តើម​កម្មវិធី​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំ​កម្ពុជា ដែលបានប្រារព្ធ​ឡើងនៅ​សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ ដើម្បី​ចែករំលែក​ព័ត៌មាន​ស្តីពី​ប្រតិបត្តិការ និង ​ការរួមចំណែក​របស់​ប្រព័ន្ធ​រាយការណ៍​ឥណទាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ​។​

​កម្មវិធី​នេះមានការ​ស្វាគមន៍ និង ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន បុគ្គលិក​ក្រុមហ៊ុន និង ​ក្រុម​អ្នកសារព័ត៌មាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ ។ ​នៅក្នុង​កិច្ច​ពិសារ​អាហារ​ដ៏​សំខាន់​នេះ លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកា​អភិវឌ្ឍ​អាជីវកម្ម បានធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ប្រវត្តិ និង ​ក្របខ័ណ្ឌគតិយុត្តិ​នៃ​ការបង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា ការចូលរួមចំណែករ​បស់​ការិយាល័យ​ឥណទាន​កម្ពុជា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​។

​បន្ថែម​ពីលើ​នេះ លោកស្រី​ក៏បាន​បង្ហាញ​ពី​សេវា​ដំណោះស្រាយ​អាជីវកម្ម​របស់​ ស៊ី​ប៊ី​ស៊ី ដែល​ជួយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ ពង្រីក​អាជីវកម្ម​របស់ខ្លួន​ ។ ជាពិសេសចាប់ពី​ឆ្នាំ ​២០១៩ ​តទៅ ការិយាល័យ​ឥណទាន​កម្ពុជា នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​របាយការណ៍​ឥណទាន​ក្រុមហ៊ុន​ដែល​អនុញ្ញាតឱ្យ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​អាជីវកម្ម​ ។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​អស់​រយៈពេល​ជាង​ ៦​ ឆ្នាំ​ហើយ​ដែល​ ស៊ី​ប៊ី​ស៊ី​ បាន​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​ទាំង ១៥៨ ​ស្ថាប័ន​អាច​ឆែក​របាយការណ៍​ឥណទាន​លក្ខណៈ​បុគ្គល (Credit Report) តាមរយៈ​ប្រព័ន្ធ​របស់​ ស៊ី​ប៊ី​ស៊ី​ ។ តាមរយៈ​ប្រព័ន្ធ​នេះ វា​បាន​ជួយ​រួមចំណែក​ដល់​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង ​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​សម្រេចចិត្ត ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​ឥណទាន និង ជួយ​ដល់​សេ្ថ​រ​ភាព​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ទាំងមូល ​។ ដោយ​មើលឃើញ​អត្ថប្រយោជន៍ និង ​ភាពចាំបាច់​នៃ​ប្រព័ន្ធ ទើប​នៅ​ឆ្នាំ ២០១៨ ​នេះ ការិយាល័យ​ឥណទាន​កម្ពុជា​បាន​សហការ​ជាមួយ​ស្ថាប័ន​ជា​សមាជិក និង ​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ​នានា​ក្នុង​ការបង្កើត​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន​ (​និ​តី​បុគ្គល​)» ​។

​លោក​បាន​បន្តថា​៖ «​ជា​លទ្ធផល យើង​មាន​មោទនភាព​ក្នុងការ​ដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន (​និ​តី​បុគ្គល​) ចាប់ពី​ខែមករា ឆ្នាំ ២០១៩ ​តទៅ ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​បាន​» ​។​

​ក្រៅពី​សេវាកម្ម​ដែល​បម្រើ​ដល់​ស្ថាប័ន​ជា​សមាជិក ស៊ី​ប៊ី​ស៊ី​ ក៏​អនុញ្ញាតឱ្យ​អតិថិជន​ទូទៅ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លូន​បានដែរ ដែល​បច្ចុប្បន្ន​តម្រូវអោយ​សាធារណជន​អញ្ជើញ​មក​កា​រិ​យា​ល័យ​ ស៊ី​ប៊ី​ស៊ី​ ផ្ទាល់ ​។ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង និង​ ការប្ដេជ្ញា​ខ្ពស់​ក្នុងការ​ផ្ដល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​ភាពជឿជាក់​ និង​ តម្លាភាព​ជូន​ស្ថាប័ន​សមាជិក និង ប្រជាពលរដ្ឋ​ទូទៅ​ ។​

​ការិយាល័យ​ឥណទាន​កម្ពុជា គ្រោង​នឹងដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ «​សេវា​ត្រួត ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ Financial Health Check» តាមរយៈ​ការសហការ​ដៃគូរ​ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​អេ​អឹម​ខេ ដែល​អនុញ្ញាតឱ្យ​អតិ​ថ​ជន​អាច​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​បាន ចាប់ពី​ខែមករា​ ឆ្នាំ​ ២០១៩​ តទៅ នៅតាម​សាខា​មួយចំនួន​របស់​ស្ថាប័ន​ទាំងពីរ​ ។ សេវា​កម្មនេះ នឹង​ពង្រីក​បន្ថែម​ជាមួយ​ស្ថាប័ន​ដៃគូរ​ក្នុង​គោលដៅ​គ្របដណ្តប់ គ្រប់​សាខា​ទូទាំងប្រទេស​ក្នុង​ឆ្នាំ ​២០១៩ ផងដែរ​ ៕

(​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការិយាល័យ​ឥណទាន​កម្ពុជា ​(CBC) សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://www.creditbureau.com.kh/)​។​

​អំពី​ការិយាល័យ​ឥណទាន (CBC)

​ការិយាល័យ​ឥណទាន​កម្ពុជា​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្ដល់ព័ត៌មាន​ឥណទាន ឧបករណ៍​វិភាគ និង​ សេវាកម្ម​រាយការណ៍​ដល់ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រតិបត្តិ​ករ​ឥណទាន និង ​អ្នកប្រើប្រាស់​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​។ ស៊ី​ប៊ី​ស៊ី ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​មិនា ឆ្នាំ ​២០១២ ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សមាគម​ធនាគារ​នៃ​កម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)​ ។​

​ស៊ី​ប៊ី​ស៊ី ជំរុញ​លំនឹង​សេដ្ឋកិច្ច​អោយមាន​ភាព​កាន់តែ​ប្រសើរឡើង ដោយ​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍​ប្រកបដោយ​សុក្រឹតភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់ និង ​វិស័យ​ហិរញ្ញវត្ថុ​ក្នុងការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ពួកគេ​ ។ យើង​ជួយ​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​នៃ​ឥណទាន ការពារ​ការ​ក្លែងបន្លំ​ព័ត៌មាន និង​ ការធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ។ ស៊ី​ប៊ី​ស៊ី ក៏​ជួយ​អ្នកប្រើប្រាស់​ក្នុងការ​ត្រួតពិនិត្យ​របា​យ​ការណ៍​ឥណទាន​របស់​ពួកគាត់​ដើម្បី​ធានាថា​ពួកគាត់​អាច​ទទួលបាន​ប្រាក់កម្ចី ហិរញ្ញវត្ថុ និង​ ការពារ​ខ្លួន​ពី​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​ផងដែរ​ ៕


​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់