Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សិក្ខាកាម ៨០ នាក់បន្ថែមទៀតទទួលជោគជ័យក្នុងវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ៥
អត្ថបទក្រុមហ៊ុន

សិក្ខាកាម ៨០ នាក់បន្ថែមទៀតទទួលជោគជ័យក្នុងវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី ៥

ធ្នូ ២៧, ២០១៨

រាជធានី​ភ្នំពេញ, វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី ៥ ត្រូវបាន​បញ្ចប់​ដោយ​ភាពជោគជ័យ​ជាមួយ​សិក្ខាកាម ​៨០​នាក់​បន្ថែមទៀត​ដែលទទួលបាន​ជំនាញ​លើ​ផ្នែក​ជួសជុល​ទូរស័ព្ទ និង ​គ្រឿង​បរិក្ខារ​អេ​ឡិ​ក​ត្រូ​និក​ដូចជា​ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ ទូរ​ទស្ស​ន៍ ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​រយៈពេល​ ៤ ​ខែ​កន្លងទៅ​ ។

​អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Seungho Choi បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​វគ្គ Samsung Tech Institute ថា «យើង​នៅ​ក្រុមហ៊ុន​សាម​សុង ជឿជាក់ថា សមត្ថភាព ​និង ​ជំនាញ​បុគ្គល​ម្នាក់ៗ​អាចជួយ​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ហើយ​ក្នុង​ស្មារតី​នេះយើង​នៅតែ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់​លើ​គោលដៅ​របស់​យើង​ក្នុងការ​បន្ត​ជួយ​អភិវឌ្ឍ និង​ ពង្រឹង​ជំនាញ​របស់​បុគ្គល​ម្នាក់ៗ ហើយ​ការចូលរួម​នេះ​នឹង​ក្លាយជា​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​វែង​» ។

​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​ ៥ នៃ​វគ្គ​បណ្ដុណ​បណ្ដាល Samsung Tech Institute ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម​ចំនួន ​៨០ ​នាក់ លើ​បី​ជំនាញ​ផ្សេងៗ​គ្នា​ដូចជា ជំនាញ​ជួលជុល​ទូរស័ព្ ទ​និង ​ថេប្លេត ជំនាញ​ជួសជុល Smart TV និង ​ជំនាញ​ជួសជុល​គ្រឿង​បរិក្ខា​អេ​ឡិ​ក​ត្រូ​និក​ ។

​គោលបំណង​សំខាន់​របស់ Samsung Tech Institute គឺ​ចូលរួម​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ និង ​បង្កើត​ទីផ្សារការងារ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប​ច្ជុ​ប្បន្ន​ ។ សិក្ខាកាម​សរុប​ចំនួន ៣៥០​នាក់ បានបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ពី Samsung Tech Institute ដោយ​ភាពជោគជ័យ​នឹង​ទទួលបាន​ជំនាញ​ដើម្បី​កសាង​អាជីព​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ចូលរួម​ជួយ​សង្គមជាតិ​ផងដែរ​ ។ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​ក្លាយជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន​សាម​សុង​កម្ពុជា សម្រាប់​ការអនុវត្ត​គម្រោង​នេះ​តាំងពី​ឆ្នាំ ​២០១៤ ​មក​ ។

​នៅក្នុង​សុន្ទរកថា​ដោយឡែក​មួយទៀត ឯកឧត្តម ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍​ដោយ​ជឿជាក់​យ៉ាង​មុតមាំ​ថា ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​មធ្យម កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ដែលមាន​គុណភាព​ ។ លោក​បាន​បន្ថែមថា «ធនធានមនុស្ស​ដែល​កើតចេញពី​លទ្ធផល​បណ្ដុះបណ្ដាល​រប​ស់ Samsung Tech Institute បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគេ តាមរយៈ​ការបង្កើន​ជំនាញ និង ​បង្កើន​មុខរបរ​ការងារ​ថែម​ទៀតផង​» ។

​ឯកឧត្តម ប៊ុន ភា​រិ​ន ​បាន​បន្ថែមទៀតថា បច្ចេកវិទ្យា និង ​វិធីសាស្ត្រ​បណ្ដុះបណ្ដាល​ថ្មី​ដែល​ផ្ដល់ជូន​ដោយ ក្រុមហ៊ុន​សាម​សុង គឺជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋកិច្ច និង ​សង្គមជាតិ​កម្ពុជា​ ។

​ការអបអរសាទរ បានធ្វើ​ឡើង​ចំពោះ​សិក្ខាកាម​ទាំងអស់​នៅពេល​ពួកគេ​ទទួលបាន​វិញ្ញាបនបត្រ​នៅលើ​វេទិកា ដែល​ផ្ដល់​កិត្តិយស​ចែកជូន​ដោយ​ឯកឧត្តម ប៊ុន ភា​រិ​ន និង ​លោក​អគ្គនាយក Seungho Choi​ ។

​លិខិត​ពិសេស ដែល​ផ្ដល់ឱកាស​ការងារ​ហាត់​ការ ត្រូវបាន​ប្រគល់​ជូនទៅ​ដល់​សិស្ស​ឆ្នើម​ចំនួន​ ៨ ​នាក់​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ ។ លិខិត​ផ្ដល់ឱកាស​ការងារ​ហាត់​ការ​នេះ គឺជា​ការប្រកាស​ទទួល​យក​ពួកគេ​ឲ្យ​ចូលទៅ​ធ្វើ​ការហាត់​កា​រយៈពេល ​៣ ​ខែ នៅ​ក្រុមហ៊ុន​សាម​សុង ក្រោម​នាយកដ្ឋាន​សេវាកម្ម​អតិថិជន ​។

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ក៏មាន​ការថតរូប​ទុកជា​អនុស្សាវរីយ៍​ជា​ក្រុម រួមមាន​បុគ្គលិក​ក្រុមហ៊ុន​សាម​សុង សិស្ស​និស្សិត និង​ លោកគ្រូ អ្នកគ្រូ​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែល​ពោល​ពេញ​ទៅដោយ​ស្នាមញញឹម​ ៕


​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់