Ride-Hailing ជាកម្មវិធីហៅតាក់ស៊ីអនឡាញ មកដល់កម្ពុជាក្នុងបំណងជួយ តាក់ស៊ីខ្មែរ លើគំរូអាជីវកម្មមិនរកប្រាក់ចំណេញ !
បន្ទាប់ពីទទួលបានជោគជ័យនៅប្រទេសសិង្ហបុរី កម្មវិធី (application) TADA ដែលជាកម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ីអនឡាញ លើគំរូអាជីវកម្មមិនរកប្រាក់ចំណេញ ដោយមិនគិតថ្លៃកំមុយស្យុងពីអ្នកបើកបរ បានបើកដំណើរការជាផ្លូវការនៅភ្នំពេញចាប់ពីថ្ងៃទី ១៩ ធ្នូ នេះតទៅហើយ ដើម្បីជួយដល់អ្នកបើកបរតាក់ស៊ីបែបប្រពៃណីខ្មែរ ។
App TADA បានទទួលជោគជ័យក្នុងការផ្តល់ឥទ្ធិពលវិជ្ជមានដល់អ្នកបើកបរតាក់ស៊ីនៅសិង្ហបុរី រហូតដល់ ២៧.០០០ នាក់ មុនពេលមកប្រតិបត្តិការនៅទីក្រុងភ្នំពេញ ដែលជាទីផ្សារទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមគម្រោងអភិវឌ្ឍន៍សកល ។ ហើយ TADA នឹងផ្តល់ អត្ថប្រយោជន៍ដូចគ្នានេះដល់អ្នកបើកបរតាក់ស៊ីចំនួន ១,០០០ នាក់ នៅភ្នំពេញឲ្យទទួលបានប្រាក់ចំណូល ១០០ ភាគរយ ពីអតិថិជនរាល់ការជិះ ព្រោះ TADA មិនគិតថ្លៃកំមុយស្យុងពីអ្នកបើកបរឡើយ ។
អ្វីដែលជាលក្ខណៈពិសេសបែ្លករបស់ TADA ពីកម្មវិធីផ្តល់សេវាកម្មហៅតាក់ស៊ី និង មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗ ដែលមានរួចមកហើយនោះគឺ ការផ្តល់ឲ្យអ្នកបើកបរតាក់ស៊ីនូវការភា្ជប់អតិថិជនដោយមិនគិតថ្លៃសេវាទាល់តែសោះនូវរាល់ការជិះ ។ ជាពិសេស TADA តែងត្រៀមខ្លួនក្នុងការរួមសហការយ៉ាងមុតមាំជាមួយតាក់ស៊ីដែលមានស្រាប់នៅកម្ពុជាយើង ។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរនឹងអាចបង្កើនចំណូល និង លើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានមួយកម្រិតទៀតផងដែរ ។
ចង់ដឹងថាតើបច្ចេកវិទ្យារបស់ TADA អាចនាំអ្វីថ្មីសម្រាប់កម្ពុជា ស្របពេលនឹងសន្ទុះនគរភាវូបនីយកម្មក្នុងប្រទេស ពិសេសទីក្រុងភ្នំពេញផ្ទាល់បានយ៉ាងណានោះ ក្រុមការងារ TADA បានប្រាប់ពីបទពិសោធន៍ធ្វើការរយៈពេល ៥ ឆ្នាំ លើការផ្តល់សេវាកម្មផ្នែកធ្វើដំណើរតាមរយៈវេទិកាដំណើរការចល័តឈ្មោះថា easi6 ដែលបង្កើតឡើងដោយលោក ខេ វូ (Kay Woo) ស្ថាបនិករបស់ TADA ។ វាគឺជាប្រព័ន្ធអេកូ blockchain ដែលជាប្រព័ន្ធឌីជីថលគ្រប់គ្រង និង ផ្ទុកទិន្នន័យព័ត៌មានរបស់សេវាកម្មចល័តដូចជា ទីកន្លែង ពេលវេលា ការផ្ទេរ និងផ្ទុកប្រាក់របស់អ្នកប្រើប្រាស់ដោយសុវត្ថិភាព និង ទំនុកចិត្តខ្ពស់ ។
ប្រតិបត្តិការដែលគាំទ្រដោយបច្ចេកវិទ្យា Blockchain នេះ អាចធានាបាននូវតម្លាភាព និង ទំនុកចិត្តនៃសេវាកម្មបានយ៉ាងល្អ ។ ហើយTADA ក៏ជួយបង្កើនជំនឿទុកចិត្តរវាងគ្នា និង គ្នា ដល់អ្នកប្រើប្រាស់ និង លើកទឹកចិត្តដល់អ្នកបើកបរក្នុងការផ្តល់សេវាកម្មប្រកបដោយ គុណធម៌ និង សីលធម៌ រួមជាមួយនិងការបើកបរដ៏យកចិត្តទុកដាក់ខ្ពស់ ព្រោះថា TADA មានប្រព័ន្ធតាមដានការវាយតម្លៃ និង កម្មវិធីលើកទឹកចិត្ត (Reward) ដល់អ្នកបើកបរតាក់ស៊ីដែលមានសមត្ថភាពការងារល្អផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធអេកូនេះបានដាក់ឲ្យប្រើប្រាស់រួចហើយនៅប្រទេសធំៗ ដូចជា សិង្ហបុរី ហុងកុង ចិន ។ល។ នៅខែធ្នូ ឆ្នាំ២០១៨នេះ Choice Taxi និង TADA បានចុះកិច្ចព្រមព្រៀងរួមសហការនឹងគ្នា ។ ដូច្នេះអ្នកបើកបរតាក់ស៊ី Choice Taxi អាចប្រើកម្មវិធីTADA ក្នុងកិច្ចការងាររបស់លោកអ្នក ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់ ។ ដូចគ្នាចំពោះអ្នកបើកបរតាក់ស៊ីដទៃក្រៅពី Choice Taxi ក្រុមការងារ TADA ក៏នៅរង់ចាំការចុះឈ្មោះជាដៃគូ ដោយយោងតាមគម្រោងសហការមិនយកថ្លៃកំមុយស្យុងនេះដដែល ។
និយាយឲ្យខ្លីទៅ TADA មិនមែនជាគូប្រជែងរបស់តាក់ស៊ីដែលមានស្រាប់ទេ តែជាដៃគូនឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារដោយប្រើបច្ចេកវិទ្យា។ «ការផ្តល់ឱ្យ» គឺជាគោលតម្លៃនៃការធ្វើការកន្លងមក និង ការងារនាពេលអនាគតរបស់ TADA និង MVLchain ដែលជាក្រុមអ្នកស្ថាបនា TADA ដែលមានលោក ខេ វូ ជាស្ថាបនិក ។ យោងតាមគោលតម្លៃនេះ លោក និង TADA ទាំងមូលជឿថា ពួកគាត់នឹងផ្តល់សេវាកម្មដ៏ល្អ និង ប្រយោជន៍ដល់ការរីកចម្រើនរបស់សង្គមជាមិនខាន ។ អ៊ីចឹងនៅចាំដល់ណាទៀត !
ទាញយកកម្មវិធី TADA នៅទីនេះ៖ លោកអ្នកអាចទាញយកកម្មវិធី TADA តាមប្រព័ន្ធ IOS និង Android ឲ្យដំណើរការក្នុងទូរស័ព្ទឆ្លាតវៃរបស់អ្នក ឬទំនាក់ទំនងទៅពួកយើងតាមអ៊ីមែល supportkh@tada.global ។
អាសយដ្ឋានការិយាល័យ ៖ បន្ទប់លេខ ១៧ អគារ Factory Phnom Penh ១១៥៩ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕