
ទិដ្ឋភាពជប់លៀងអាជីវករ សាមសុង ទូទាំងប្រទេស ពិតជាពោរពេញដោយភាពអធិកអធមអស្ចារ្យមិនអាចបំភ្លេចបាន
កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុង ទូទាំងប្រទេស និង ស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និង ក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។
នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និង ដៃគូចែកចាយរបស់ខ្លួនដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និង រាយទាំងអស់ដែលបានគាំទ្រ និង ជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ ។
នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗមានរសជាតិឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹងកម្មវិធីតន្ត្រីកំដរបរិយាកាសដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថាអាជីវកររបស់ក្រុមហ៊ុនសាមសុង និង គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង ក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និង ចូលរួមរាំលេងកម្សាន្តប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និង ស្រស់ស្រាយជាទីបំផុត ។
ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុង ដើម្បីទទួលបានជោគជ័យនឹងឈរលេខរៀងលំដាប់លេខ ១ គ្រប់ផលិតផលទាំងអស់របស់សាមសុង ។
ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត ។ ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយកនូវកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និង ជាកាដូពិសេសសម្រាប់អាជីវករទាំងអស់របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា ។ ភាពជោគជ័យខ្លាំងរបស់ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ជាមួយនឹងអតិថិជន និង អាជីវករលក់រាយ និង ដុំទាំងអស់ក្នុងប្រទេស ។
ក្នុងកម្មវិធីជប់លៀងយ៉ាងអាធិកអធមនេះ ក្រុមហ៊ុនសាមសុង ក៏ដាក់បង្ហាញនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនរបស់ខ្លួនដូចជាទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និង ផលិតផលជាច្រើនទៀតដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុងតែងតែនាំយកនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិកបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន និង ការិយាល័យកាន់តែទំនើបទាន់សម័យស្រស់ស្អាត និង សន្សំសំចៃខ្ពស់បំផុត ។ បច្ចុប្បន្ននេះ ទីផ្សាររបស់ក្រុមហ៊ុនសាមសុង គឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងពិភពលោក និង ក្នុងប្រទេសកម្ពុជាដោយសារតែមានការជឿជាក់ទៅលើគុណភាពប្រើប្រាស់ពីអតិថិជនជាច្រើន ។
គួររំឭកផងដែរថា ទូរទស្សន៍របស់សាមសុង គឺមានការរចនារូបរាងយ៉ាងស្រស់ស្អាត ការបង្ហាញពណ៌ច្បាស់ល្អឥតខ្ចោះដូចធម្មជាតិរស់រវើក ការប្រើប្រាស់ថាមពលភ្លើងសន្សំសំចៃ និង មានលក្ខណៈពិសេសកាន់តែឆ្លាតវៃលើសពីទូរទស្សន៍ធម្មតាដែលមានវត្តមាននៅលើទីផ្សារ ។ ចំណែកម៉ាស៊ីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុនសាមសុង វិញរូបរាងស្អាតទាក់ទាញធុនល្អក្នុងការប្រើប្រាស់ បំពាក់នូវបច្ចេកវិទ្យាទំនើបជាមួយនឹងមុខងារឆ្លាតវៃដែលធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល បោកគក់បានស្អាតមិនស្លកពណ៌ ឬកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ ហើយវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគរហូតដល់ ៩៩.៩% និង បច្ចេកវិទ្យា Digital Inverter សម្រាប់សន្សំសំចៃភ្លើងអគ្គិសនីថែមទៀត ។
ទូរទឹកកក និង ម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុនសាមសុង ផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជននៅពេលប្រើប្រាស់ដោយសារតែវាមានសមត្ថភាពក្នុងការរក្សាភាពត្រជាក់ និង ការសន្សំសំចៃភ្លើងបានកម្រិតខ្ពស់បំផុត ។ វាក៏បំពាក់នូវប្រព័ន្ធការពារមេរោគមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ ៩៩.៩% ផងដែរ ៕