
EVA Air បង្កើតកម្មវិធី Paper Plane (យន្តហោះក្រដាស) ក្រោមប្រធានបទ «ស្វែងរកក្តីសុបិនរបស់អ្នក» !
ភ្នំពេញ, ថ្ងៃទី ២៤ ធ្នូ ២០១៨ ៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិលំដាប់ផ្កាយ 5 EVA Air ដែលឈ្នះជ័យលាភី World’s Safest Airline 5 ឆ្នាំជាប់ៗគ្នា បានសហការជាមួយក្រុមតន្ត្រីវ័យក្មេង មានទេពកោសល្យខ្ពស់ SmallWorld SmallBand ក្រុមតូច ft PEACE CHONG ផលិតបទចម្រៀងថ្មីបំផុត ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាគ្រប់រូបឲ្យហ៊ានស្វែងរកក្ដីសុបិនរបស់ខ្លួន ស្របពេលរៀបចំព្រឹត្តិការណ៍កម្មវិធី Paper Plane របស់ខ្លួនមុនដំណាច់ឆ្នាំ ២០១៨ នេះ ។
កម្មវិធី Paper Plane (យន្តហោះក្រដាស) ក្រោមប្រធានបទ «ស្វែងរកក្ដីសុបិនរបស់អ្នក» ជាគំនិតផ្ដូចផ្ដើមរបស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air ក្នុងបំណងសំខាន់ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យហ៊ានស្វែងរកក្ដីសុបិនពិតប្រាកដរបស់ខ្លួនមិនថាវាធំ ឬនៅឆ្ងាយយ៉ាង ណាក្ដី ក៏ដូចជាបង្ហាញការប្ដេជ្ញាចិត្តរបស់ EVA Air ក្នុងការបង្កលក្ខណៈងាយស្រួល និង ផ្ដល់នូវជម្រើសដ៏សម្បូរបែបសម្រាប់ការធ្វើដំណើរទូទាំងសាកលលោកតាមរយៈសេវាកម្មប្រកបដោយគុណភាព ទំនុកចិត្ត និង សុវត្ថិភាពខ្ពស់បំផុតក្នុងនាមសមាជិក Star Alliance ដែលឈ្នះជ័យលាភី World’s Safest Airline ៥ ឆ្នាំជាប់ៗគ្នា ។
ដោយមានទស្សនវិស័យដូចគ្នាក្នុងការជំរុញក្ដីសុបិនមនុស្សគ្រប់រូប និង ឱកាសអបអរព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ EVA Air ក៏បានរួមសហការជាមួយក្រុម SmallWorld SmallBand ក្រុមតូច ft PEACE CHONG ផលិតបទចម្រៀង Original ថ្មីក្រោមចំណងជើងថា «សុបិនលើវេហា» ដែលមានអត្ថន័យជ្រាលជ្រៅសម្រាប់ជាសារលើកទឹកចិត្តដ៏សំខាន់មួយដល់គ្រប់គ្នា។
សូមបញ្ជាក់ផងដែរថាបទថ្មីនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី ២៥ ធ្នូ ២០១៨ ស្អែកនេះហើយ ។ លើសពីនេះលោកអ្នកក៏អាចជួប និងទស្សនាការសម្ដែងផ្ទាល់បទ «សុបិនលើវេហា» ដោយក្រុមតន្ត្រីវ័យក្មេងរបស់យើងក្នុងកម្មវិធី Paper Plane របស់ EVA Air នៅថ្ងៃទី ២៩ ធ្នូ ២០១៨ ផ្សារទំនើបអ៊ីអនភ្នំពេញ Daylight Plaza ជាន់ផ្ទាល់ដី ដែលកម្មវិធីនេះចាប់ផ្ដើមពីម៉ោង ១០ព្រឹកដល់ម៉ោង ៨ យប់ ដោយមានកម្មវិធីសប្បាយៗ និង ឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតផង ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Paper Plane សូមតាមដានទំព័រហ្វេសប៊ុករបស់ EVA Air: https://www.facebook.com/evaairwayscorp.kh/។
អំពីក្រុមហ៊ុនអាកាសចរណ៍ EVA Air៖
EVA Air គឺជាក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ធំជាងគេលំដាប់ទី ២ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៩ មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិ Taoyuan ជិតទីក្រុងតៃប៉ិ តៃវ៉ាន់ ។ បច្ចុប្បន្ន EVA Air ធ្វើប្រតិបត្តិការសេវាកម្មដឹកអ្នកដំណើរ និង ជញ្ជូនទំនិញទិសដៅអន្តរជាតិជាង ៦០ ប្រទេស ទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និង អាមេរិកខាងជើង ។
ដោយកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និង សុវត្ថិភាព អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ EVA Air ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ថ្នាក់កំពូលលំដាប់ផ្កាយ ៥ ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ SKYTRAX ដែលមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ រួមទាំង EVA Air ។ EVA Air ក៏ជាសមាជិក Star Alliance ដែលផ្ដល់ជូនអ្នកដំណើរទាំងអស់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទិសដៅអន្តរជាតិជាង ១.៣៣០ កន្លែង ក្នុងបណា្ដប្រទេសជាង ១៩២ប្រទេសទូទាំងពិភពលាក ៕