ពិតជារំជួលចិត្តពេលស្តាប់ការរៀបរាប់របស់អ្នកម្តាយ ទម្រាំតែបានបីថ្នមកូនជាទីស្រឡាញ់
ការមានគភ៌រហូតដល់សម្រាល គឺជាដំណើរជីវិតមួយដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចាំ និង មិនអាចបំភ្លេចបាន ។ រាល់ម្តាយគ្រប់រូបរមែងតែងបន្សល់នូវបទពិសោធល្អៗ និង ពិសេសៗក្នុងការថែរក្សាកូនជាទីស្រលាញ់ដោយគ្មានលក្ខខណ្ឌ ។ ខណៈនេះពួកយើងនឹងនាំលោកអ្នកមកជួបជាមួយអ្នកម្តាយដែលបានឆ្លងកាត់បទពិសោធដ៏មានតម្លៃ និង មានន័យនៅក្នុងជិវិតដើម្បីចែករំលែកតាំងពីគភ៌នៅក្នុងផ្ទៃ ។
អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្តែង និង អ្នកជំនួញដ៏ជោគជ័យមួយរូប ហើយថ្មីៗនេះអ្នកនាងបានក្លាយជាអ្នកម្តាយដែលមានកូនស្រីដ៏គួរឱ្យស្រលាញ់អាយុ ៥ ខែបានប្រាប់ថា ៖ «អ្វីដែលខ្ញុំបានធ្វើនៅពេលមានគភ៌ គឺថែរក្សាសុខភាពឱ្យល្អ ដើម្បីកូនស្រីសំណព្វរបស់ខ្ញុំមានសុខភាពល្អដែរ» ។ អ្នកនាង ស្រីមុំ បានបន្តថា មុនពេលធ្វើអ្វីមួយ នាងបានស៊ើបសួរបទពិសោធពីអ្នកម្តាយដទៃទៀតក្នុងការរៀបចំខ្លួនជាម្តាយ ដូចជាការទទួលទាន និង ការពិនិត្យសុខភាពជាដើម ។
ចំណែកអ្នកនាង សែម សុវត្ថិឌី ជាមន្ត្រីរាជការមួយរូបដែលទើបតែសម្រាលកូនទី ២ កាលពីប៉ុន្មានខែកន្លងទៅនេះបានឱ្យដឹងថា៖ «ចាំបានថាពួកយើងសប្បាយចិត្តនៅពេលដឹងថាពួកយើងមានរឿងល្អ គឺមានគភ៌ បន្ទាប់ពីពួកយើងបានរៀបអាពាហ៍ពិពាហ៍ ហើយបានទន្ទឹងរង់ចាំកូនរបស់ពូកយើងជារៀងរាល់ថ្ងៃ» ។ អ្នកនាងសុវត្ថិឌី បានបន្ថែមថា៖ «ខ្ញុំចងចាំថាពេលកំពុងសម្រាលកូន ខ្ញុំយំពីរដងដោយខ្ញុំយំដំបូងដោយសារវាឈឺខ្លាំងដែលមិនដែលឈឺបែបនេះពីមុនមកទេ ហើយខ្ញុំយំលើកទីពីរ ដោយសារសប្បាយចិត្តព្រោះទីបំផុតបានជួបមុខកូនបន្ទាប់ពីគភ៌អស់រយៈពេល ៩ ខែ ហើយខ្ញុំព្យាយាមផ្តល់អ្វីគ្រប់យ៉ាងសម្រាប់គាត់» ។
អ្នកម្តាយវ័យក្មេងមួយរូបទៀតដែលមានកូនប្រុសអាយុ ២ ឆ្នាំ អ្នកស្រី សុង គីមសួរ បានឱ្យដឹងថា៖ «ពិតជារំភើបខ្លាំងណាស់ ដូចដែលខ្ញុំរំពឹងទុកអញ្ចឹងក្នុងការបង្កើតគ្រួសារ និង ទទួលបន្ទុកជាកាតព្វកិច្ចថ្មីតាំងពីពេលខ្ញុំដឹងថាខ្ញុំកំពុងមានគភ៌ជាលើកដំបូង» ។ អ្នកនាង គីមសួរ បាននិយាយទាំងទឹកភ្នែករលីងរលោងថា៖ «ថ្ងៃមួយ កូនក្នុងផ្ទៃបានធាក់ខ្ញុំហើយពេលនោះទឹកភ្នែកក៏ហូរចេញមកពីព្រោះខ្ញុំមានអារម្មណ៍ថាពួកយើងមានទំនាក់ទំនងផ្សាភ្ជាប់គ្នាជាពិសេស» ។
ការសម្រាលកូនផ្តល់កំណើតដល់ជីវិតមួយ គឺប្រហែលជារឿងដ៏ក្លាហាន និង ឈឺចាប់មួយដែលម្តាយបានជួបប្រទះសម្រាប់កូនៗជាទីស្រលាញ់របស់ពួកគេ ។ អ្នកទាំងពីរក៏បានលើកឡើងថា ចាប់តាំងពីមានគភ៌ដំបូង ពួកគាត់ចាប់ផ្តើមគិតគូរខ្លាំងលើរបបអាហារដែលសម្បូរដោយជីវជាតិ និង មានប្រយោជន៍ដល់កូនក្នុងផ្ទៃ ក៏ដូចជាធ្វើលំហាត់ប្រាណងាយៗដើម្បីសុខភាពល្អទាំងម្តាយ និង កូនផងដែរ ។ លើសពីនេះ ពួកគាត់បានរៀបចំសម្ភារៈចាំបាច់មួយចំនួនដូចជា ខោទឹកនោម ដបទឹកដោះគោ សាប៊ូកក់សក់ សម្លៀកបំពាក់ ស្រោមដៃ មួក និង សម្ភារៈប្រើប្រាស់ផ្សេងទៀត ។
ដូចគ្នានេះដែរ អ្នកនាង ស្រីមុំ បានបង្ហើបថា៖ «ការជ្រើសរើសខោទឹកនោមសម្រាប់ទារក និង កូនតូច គឺសំខាន់ណាស់ជាពិសេសលើគុណភាពដែលស័ក្កិសមសម្រាប់ក្មេងរពឹស និង ផ្តល់ផាសុកភាព ។ ហើយក៏គួរតែផ្លាស់ប្តូររៀងរាល់ ២ ទៅ ៣ ម៉ោងម្តង ដើម្បីកុំអោយពួកគាត់មានបញ្ហារលាកស្បែក» ។ អ្នកនាងបានបន្ថែមថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសប្បាយនឹងធ្វើអ្វីគ្រប់យ៉ាងជាមួយកូនស្រីខ្ញុំ មិនថារឿងអ្វីក៏ដោយ ។ ពួកយើងរីករាយជាមួយគ្នា គាត់តែងតែសើចសប្បាយពេលខ្ញុំលេងបិតពួន និង សកម្មភាពសប្បាយៗផ្សេងទៀត នៅពេលខ្ញុំស្លៀកខោទឹកនោមឱ្យគាត់» ។
ខោទឹកនោមម៉ាក UniDry ត្រូវបានរចនាជាពិសេស សម្រាប់ក្មេងគ្រប់អាយុចាប់ពីទើបនឹងកើតរហូតដល់ទម្ងន់ ២៥ គីឡូក្រាម មានដូចជា ទំហំ S (៣-៧គក) ទំហំ M (៦-១១គក) ទំហំ L (៩-១៤គក) ទំហំ XL (១២-១៧គក) ទំហំ XXL (១៥-២៥គក) ដែលស័ក្កិសមសម្រាប់ក្មេងរពឹសជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និង ជក់ទឹកបានយ៉ាងល្អ ។ ខោទឹកនោមនេះក៏មានបំពាក់បច្ចេកវិទ្យា 3D ការពារការលេចធ្លាយ ស្រូបទឹកបានល្អ ងាយស្រួលហែកយកចេញ ចង្កេះខោទន់យឺត ស្កត់បកបិតដែលជាប់បានល្អ និង ជាពិសេសមានសញ្ញាប្រាប់ថាពេលណាដែលត្រូវប្តូរខោថ្មី ៕