Bepanthen ផ្លាស់ប្តូររូបរាងថ្មី ប្រសិទ្ធភាពកាន់តែប្រសើរ
បេប៉ង់តែន ជាផលិតផលរបស់ក្រុមហ៊ុន Bayer ប្រទេសអាល្លឺម៉ង់ ដែលតែងតែផ្តល់ភាពជឿជាក់លើប្រសិទ្ធភាព គុណភាព និង សុវត្ថិភាពទទួលស្គាល់ពីផ្នែកវេជ្ជសាស្រ្ត ជាជម្រើសដ៏ល្អសម្រាប់អ្នកម្តាយក្នុងការថែរក្សាស្បែកកូនៗជាទីស្រឡាញ់។ ម្តាយ ៩ ក្នុងចំណោម ១០ នាក់ ជឿជាក់លើប៉េបង់តែន។
ថ្មីៗនេះ Bepanthen Ointment បានផ្លាស់ប្តូរទៅជា Bepanthen Baby Ointment ជាមួយរូបរាងថ្មី មានគម្របបិទបើក ងាយស្រួលប្រើប្រាស់ ប្រសិទ្ធភាព និង គុណភាពកាន់តែប្រសើរ។
Bepanthen Baby Ointment ផ្សំឡើង Dexpanthenol (Pro Vitamin B5) 5% ជំរុញការបង្កើតកោសិកាស្បែកទ្បើងវិញពីខាងក្នុងតាមបែបធម្មជាតិ Lanolin ជារបាំងការពារស្បែកជួយរក្សាសំណើមស្បែក និង កាត់បន្ថយការកកិតស្បែក ធ្វើឲ្យស្បែកស្រទន់ ជួយការពារ និង ព្យាបាលការរលាកដោយសារកន្ទប ការរលាកដោយសារកកិត ឬ ដោយសារកំដៅថ្ងៃ បញ្ហាស្បែកស្ងួតប្រេះ ឬ បែកស្រការ និង ថែរក្សាការស្ងួតប្រេះឈឺចុងសុដន់របស់អ្នកម្ដាយបំបៅដោះកូន ឬ ប្រើម៉ាស៊ីនបូមទឹកដោះ។ ជាពិសេសគ្មានពណ៌ គ្មានក្លិន គ្មានសារធាតុគីមីទុកបានយូរ ងាយស្រួលប្រើប្រាស់ សុវត្តិភាពទទួលស្គាល់ដោយផ្នែកវេជ្ជសាស្ត្រ អាចប្រើបានចាប់ពីទារកទើបនឹងកើត លាបបានទាំងលើស្បែកមុខនិងរាងកាយផងដែរ។
រូបរៀងថ្មី គម្របថ្មី ងាយស្រួលបិទបើក ប្រើប្រាស់ និង យកតាមខ្លួន ផលិតផលពិតរបស់ប្រទេសអាល្លឺម៉ង់ ចែកចាយដោយក្រុមហ៊ុនឌី ខេ អេស អេច អាចរកទិញបានតាមគ្រប់ឱសថស្ថាន និងហាងលក់សម្ភារៈទារកដែលនៅជិតអ្នកបំផុត៕