មិនធម្មតា ! ស្វែង សុជាតា លេងមួយឈុតនេះ ធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរគ្រប់គ្នាតែម្តង (វីដេអូ)
តារាសម្តែងដ៏ឆ្នើមអ្នកនាង ស្វែង សុជាតា កំពុងតែលេចធ្លោយ៉ាងខ្លាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV តាមរយៈរឿងភាគខ្មែរ «កូនពស់កេងកង» ដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន ។
ការសម្តែងដ៏ល្អឥតខ្ចោះរបស់តារាសម្តែងជើងចាស់មួយនេះបានឆក់យកចំណាប់អារម្មណ៍អ្នកទស្សនាមិនស្ទើរទេ តាមរយៈការសម្តែងនៅក្នុងរឿងភាគមួយនេះដែលត្រូវសម្តែងទាំងកម្សត់ ទាំងកាច ទាំងតួនៅក្មេង រហូតដល់ចាស់សក់ស្កូវ ។
ជាក់ស្តែងឈុតពិសេសមួយនៅក្នុងភាគ ១៧ ដែលបានចាក់ផ្សាយកាលពីយប់មិញនេះ គឺនាងខាំមាត់ ខាំ ក ទាំងយំផង ខឹងផង អង្វរផង ក្នុងពេលតែមួយដែលពិតជាទស្សនាហើយមិនសរសើរមិនបាន ៕
សូមទស្សនាឈុតពិសេសខាងក្រោមនេះ ៖