ប្រូម៉ូហ្សិនដ៏ច្រើនសន្ធឹកសន្ធាប់ពី Pepsi អបអរខួប ១២០ ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និង ខួប ៥៥ ឆ្នាំ នៅកម្ពុជា (វីដេអូ)
រាជធានីភ្នំពេញ, អស្ចារ្យមែន នៅឆ្នាំ ២០១៨ នេះ Pepsi បានរៀបចំកម្មវិធី “Pepsi Generations” ដើម្បីអបអរសាទរភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈ Pepsi ដែលមានការគាំទ្រពីអតិថិជននៅជុំវិញពិភពលោករយៈពេលប្រមាណ ១២០ ឆ្នាំមកនេះ ។ Pepsi ភេសជ្ជះដែលតែងតែផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនជាពិសេសមិត្តៗយុវវ័យ ជាមួយរសជាតិដ៏ឆ្ងាញ់ត្រជាក់ជាប់ចិត្ត គ្រប់ពេលវេលា ។
Pepsi Generations ធ្វើឡើងក្នុងប្រទេសជាង ៦០ នៅលើពិភពលោក ហើយកម្ពុជាក៏មានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ និង សប្បាយរីករាយនេះ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ ជំនាន់ ផ្សេងៗ ១៩៤០ ១៩៥០ ១៩៦០ ១៩៨០ ២០០០ និង ២០១៨ ដែលជាការរចនាពិសេសបំផុត និង មិនធ្លាប់មានពីមុនមោនៅក្នុងប្រទេសកម្ពុជា ។
អ្វីដែលពិសេស និង នឹកស្មានមិនដល់ថា រោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូងនៅដើមទសវត្សឆ្នាំ ១៩៦០ ក្នុងសម័យសង្គមរាស្ត្រ និយម ។ ពេលនោះ Pepsi ប្រទេសថៃ បានដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកមួយដោយបានសាងសង់រោងចក្រនៅក្នុងខេត្តបាត់ដំបង ដើម្បីផលិត លក់ក្នុងស្រុក និង នាំចេញសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃ ។ នៅឆ្នាំ ១៩៧៥ ក្រោមរបបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ ។
ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍មុនពេលដែលវាត្រូវបានអភិវឌ្ឍទៅជារោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង ។
បច្ចុប្បន្ន ភេសជ្ជៈ Pepsi ត្រូវបានផលិតឡើងដោយរោងចក្រធំបំផុតក្នុងខេត្តព្រះសីហនុ ដែលមានទីតាំង ប្រភពទឹកស្អាត ស័ក្កិសមផលិតភេសជ្ជៈបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ។
ដើម្បីអបអរសាទរកម្មវិធី Pepsi Generations ភេសជ្ជៈ Pepsi បានផ្តល់កម្មវិធីប្រូម៉ូហ្សិនដ៏ពិសេសសម្រាប់ Pepsi គម្របដបលឿង ចំណុះ ៣៥០ML អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី Pepsi ។ រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក ! ដោយលោកអ្នកគ្រាន់តែជាវភេសជ្ជៈ Pepsi Generation គម្របលឿងឥឡូវនេះ ហើយពិនិត្យលេខកូដ ៨ ខ្ទង់ក្រោមគម្របដប រួចចុច *8888* ជាមួយលេខ ៨ ខ្ទង់នោះ បន្ទាប់មកចុចបញ្ជូនជាការស្រេច (*8888* លេខកូដ ៨ ខ្ទង់ # បញ្ជូន) ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូ HondaScoopy ស៊េរីថ្មី ១០០ រង្វាន់ សាច់ប្រាក់សរុបរហូតដល់ ៥០ ០០០ ដុល្លារ នៅក្រោមគម្របដប និងរង្វាន់ពីប្រព័ន្ធទូរស័ព្ទ Smart សរុប ៨ លានដុល្លារ ។ នៅចាំអីទៀត ប្រញាប់ឡើង ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើននេះ !
សូមចូលទៅកាន់ www.facebook.com/pepsicambodia/ សម្រាប់ព័ត៌មានបន្ថែមដែលទាក់ទងនឹង Pepsi Generations និង ចូលរួមក្នុងឱកាសដ៏សែនរំភើបរីករាយនេះ ៕