មកលើកនេះលេងឈុតធំ! foodpanda ចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ មានរង្វាន់ធំរថយន្ត Toyota Raize 2023
foodpanda ដែលជាក្រុមហ៊ុនដ៏ធំមួយ ឈានមុខគេលើសេវាដឹកជញ្ជូនម្ហូបអាហារ និង ទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ ថ្មីៗនេះ foodpanda បានបង្កើតកម្មវិធីឈ្នះរង្វាន់ដ៏ធំប្រចាំឆ្នាំ 2023 ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយធ្វើឡើងក្នុងរយៈពេល ៣ ខែ ចាប់ផ្ដើមពីថ្ងៃទី 8 ខែសីហានេះ រហូតដល់ថ្ងៃទី 30 ខែតុលា ឆ្នាំ 2023 ។ កម្មវិធីឈ្នះរង្វាន់ដ៏អស្ចារ្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តជាពិសេសដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និង ជឿជាក់លើ foodpanda ក្នុងពេលកន្លងមក។
ក្នុងអំឡុងពេលនៃកម្មវិធីឈ្នះរង្វាន់នេះ អតិថិជនទាំងអស់ដែលកុម៉្មង់ម្ហូបអាហារ ទំនិញ ឬ ផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា។
រង្វាន់ទាំងអស់ដែលមានក្នុងកម្មវិធីឈ្នះរង្វាន់នេះមានដូចជា ៖
1. រង្វាន់ប្រចាំសប្ដាហ៍សរុប៖
– ទូរទស្សន៍ Samsung 55 inches ចំនួន 12 រង្វាន់
– បាស JBL Partybox Encore Essential ចំនួន 12 រង្វាន់
– បាស JBL Partybox On-The-Go ចំនួន 12 រង្វាន់
– កាស JBL Over Ears ចំនួន 12 រង្វាន់
– បាស JBL Flip 6 ចំនួន 12 រង្វាន់
– កាសអត់ខ្សែ JBL Tune 230NC TWS ចំនួន 12 រង្វាន់
– តុក្កតា Pau-Pau ចំនួន 300 រង្វាន់។
2. រង្វាន់ប្រចាំខែសរុប៖
– ម៉ូតូ Yamaha QBIX ចំនួន 3 រង្វាន់
– ទូរស័ព្ទ iPhone 14 Pro Max 256GB ចំនួន 3 រង្វាន់
– កុំព្យូទ័រយួរដៃ MacBook Air ចំនួន 3 រង្វាន់។
3. រង្វាន់ធំប្រចាំកម្មវិធី ៖ រថយន្ត Toyota Raize 2023 ចំនួន 1 រង្វាន់។
ក្រុមហ៊ុន foodpanda នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនជារៀងរាល់សប្ដាហ៍ និង រៀងរាល់ខែ ទៅតាមប្រភេទរង្វាន់នីមួយៗទៅតាមលក្ខខណ្ឌនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន។ អ្នកឈ្នះរង្វាន់នីមួយៗប្រចាំសប្ដាហ៍ និង ប្រចាំខែ នឹងត្រូវបានប្រកាសក្នុងហ្វេសប៊ុកផេក foodpanda ហើយអ្នកឈ្នះអាចមកបើករង្វាន់នៅការិយាល័យក្រុមហ៊ុន foodpanda។
អ្វីដែលរឹតតែរំភើបនោះគឺ ក្រុមហ៊ុនក៏នឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងសម្រាប់រង្វាន់ធំបំផុត គឺរថយន្ត Toyota Raize 2023 ដ៏ទំនើប ថ្មីសន្លាងផងដែរ ដែលនឹងធ្វើឡើងនៅអំឡុងពេលចុងបញ្ចប់នៃកម្មវិធីឈ្នះរង្វាន់នេះ។
សូមចូលទៅកាន់កម្មវិធី foodpanda និង ធ្វើការកុម្ម៉ង់អាហារ ឬ អ៊ីវ៉ាន់ដែលអ្នកត្រូវការ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ លោកអ្នកក៏អាចទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីចែករង្វាន់នេះផងដែរ ដោយធ្វើការតាមដានហ្វេសប៊ុក foodpanda ឬ ចូលទៅកាន់ https://www.foodpanda.com.kh/contents/LuckyDrawPromotion ជាការស្រេច។
គួរបញ្ជាក់ផងដែរថា foodpanda គឺជាក្រុមហ៊ុនបម្រើសេវាកជញ្ជូនម្ហូបអាហារ កុម្ម៉ង់ទៅយកផ្ទាល់ និងដឹកជញ្ជូនទំនិញ សំភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលផ្ដល់នូវសេវាកម្មរហ័សទាន់ចិត្តជាមួយតម្លៃដ៏សមរម្យ។ ដូចនេះហើយទើប foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ទូទៅ និង ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងអស់គ្នា៕