តោះ ! ទៅលេង Aeon Mall ថ្ងៃនេះ ដើម្បីឈ្នះរង្វាន់ !
ថ្ងៃនេះមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ EVA Air Ticket to Love រៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍ EVA Air នៅ Aeon Mall ដែលក្នុងព្រឹត្តិការណ៍នេះមានសកម្មភាពសប្បាយៗជាច្រើន រួមមាន៖
• ការបង្ហាញព័ត៌មានទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍ EVA Air ។
• ការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុនអាកាសចរណ៍ EVA Air ។
• ការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ធំ ទូរស័ព្ទ iPhone 8, នាឡិកា Apple Watch Series 3, ឧបករណ៍បំពងសំឡេង JBL Charge 3 និង រង្វាន់អនុស្សាវរីយ៍
ស្រស់ស្អាតជាច្រើនទៀតពីក្រុមហ៊ុនអាកាសចរណ៍ EVA Air ដោយគ្រាន់តែអនុវត្តតាមលក្ខខណ្ឌងាយៗ ។
• ការចូលរួមទទួលយកនូវបទពិសោធន៍បច្ចេកវិទ្យាវីដេអូ 360° ដែលនឹងនាំ
លោកអ្នកទៅកាន់ទីកន្លែងកម្សាន្តល្បីៗជាគោលដៅរបស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air ។
• ការចាក់បញ្ចាំងភាគបញ្ចប់នៃរឿង កក់សំបុត្រ កក់បេះដូង (Ticket to Love) ដែលលោកអ្នកទន្ទឹងរង់ចាំ ។
• ជូបជាមួយតារាចម្រៀងដ៏ល្បី លោក Jimmy Kiss ម្ចាស់បទចម្រៀងក្នុងរឿង កក់សំបុត្រ កក់បេះដូង (Ticket to Love)។
• ជូបជាមួយវត្តមានរបស់តារាសម្តែងទាំង ៣ រូប ក្នុងរឿង កក់សំបុត្រ កក់បេះដូង (Ticket to Love) និង កម្មវីធីប្លែកៗជាច្រើនទៀត ។
ចង់ដឹងថាសប្បាយប៉ុណ្ណា តោះ! ទៅមើលទិដ្ឋភាព និង សកម្មភាពអស្ចារ្យទាំងនេះនៅ Aeon Mall ថ្ងៃនេះទាំងអស់គ្នា ។
អំពីក្រុមហ៊ុនអាកាសចរណ៍ EVA Air
EVA Air គឺជាក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ធំជាងគេលំដាប់ទី ២ ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៨៩ មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិ Taoyuan កោះតៃវ៉ាន់ ជិតទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ។ បច្ចុប្បន្ន EVA Air ធ្វើប្រតិបត្តិការសេវាកម្មដឹកអ្នកដំណើរ និង ជញ្ជូនទំនិញទិសដៅអន្តរជាតិជាង ៦០ ប្រទេសទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និង អាមេរិកខាងជើង ។
ដោយកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និង សុវត្ថិភាព អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ EVA Air ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនអាកាសចរណ៍ថ្នាក់កំពូលលំដាប់ផ្កាយ ៥ ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ SKYTRAX ដែលមានតែក្រុមហ៊ុនចំនួន ៨ ប៉ុណ្ណោះ រួមទាំង EVA Air ។ EVA Air ក៏ជាសមាជិក Star Alliance ដែលផ្ដល់ជូន អ្នកដំណើរទាំងអស់នូវភាព ងាយស្រួលក្នុងការេធ្វើដំណើរេទៅកាន់ទិសេដៅអន្តរជាតិជាង ១.៣៣០ កន្លែង ក្នុងបណា្ដប្រទេសជាង ១៩២ ប្រទេសទូទាំងពិភពេលាក ៕