ពិធីគម្រប់ខួប ១០០ ឆ្នាំ របស់នាឡិកាស្វីស Mido បង្កភាពកក្រើករញ្ជួយពេញផ្សារទំនើប អ៊ីអន សែនសុខ
កាលពីរសៀលថ្ងៃទី ២៦ វិច្ឆិកា ២០១៨ នៅផ្សារទំនើបអ៊ីអនសែនសុខមានប្រារព្ធពិធីអបអរសាទរខួបគម្រប់ ១០០ ឆ្នាំនៃស្លាកសញ្ញារបស់នាឡិកា Mido ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំរបស់នាឡិកា Mido ក្រៅពីដើរទស្សនាភាពសម្បូរបែបនៃម៉ូដនាឡិកា ភ្ញៀវក៏បានពិសាអាហារព្រមទាំងភេសជ្ជៈដែលក្រុមហ៊ុនរៀបចំទទួល និង បានទស្សនាក្បាច់រាំប្លែកៗរួមជាមួយការដើរបង្ហាញម៉ូដរបស់តារាបង្ហាញម៉ូដយ៉ាងគួរឱ្យជក់ចិត្តដិតអារម្មណ៍ ។
ក្នុងឱកាសនោះដែរ ក៏មានការចាប់រង្វាន់ជូនដល់ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីនោះ បង្កបានជាបរិយាកាសរីករាយក្រៃលែង ។ គួរបញ្ជាក់ថា អស់រយៈកាលមួយសតវត្សរ៍មកនេះ Mido បានជាប់ស្តង់ដារសកលក្នុងវិស័យផលិតនាឡិកាអូតូម៉ាទិចរបស់ SWISS ។ នាឡិកា Mido ត្រូវបានចែកចាយដល់តំណាងលក់ប្រមាណ ២៧០០ កន្លែង និង ៧០ ប្រទេស ។ ស្លាកសញ្ញានេះគឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំ ដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិកាស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក ៕