ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា TrueFest
ក្រុមហ៊ុនទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិបានសហការជាមួយ ផលិតកម្មបារមី និង លោក វណ្ណដា ដែលជាទូតសុឆ្ទនៈ បាននាំមកកម្មវិធីដែលមានឈ្មោះថា TrueFest ។ ក្នុងនោះផងដែរ ក្រុមហ៊ុនទ្រូម៉ាន់នី នឹងធ្វើការបង្ហាញជូននូវមុខងារថ្មី និង ប្លែកភ្នែកសម្រាប់ទីផ្សារបច្ចុប្បន្ន ជាមួយបទពិសោធឌីជីថលជូនដល់អ្នកគាំទ្រ ជាមួយការប្រគំតន្រ្ដី តាមរយ:កម្មវិធី TrueFest។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងឲ្យហ្វេនៗ ទទួលបាននូវភាពភ្ញាក់ផ្អើល និង អ្វីដែលពិសេសៗ ពីលោក វណ្ណដា និង ទ្រូម៉ាន់នីផងដែរ។
កម្មវិធីប្រគំតន្រ្ដី ក៏ដូចជាបទពិសោធឌីជីថលនេះ មានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និង តារាចម្រៀងល្បីៗ មកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix ដែលនឹងធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយដល់សំណាក់អ្នកគាំទ្រផងដែរ។
លោកអ្នកអាចទិញសំបុត្រចូលរួមបាន នៅលើ APP LIVE. by Wonderpass ឬ ចូលតាមលីងដែលផ្ដល់ជូននេះ ៖ https://wonderpass.asia/event/truefest រួចចុចទូទាត់តាម TrueMoney Wallet តែមួយគត់។ កម្មវិធីនេះនឹងប្រារព្ធនៅផ្សារទំនើប អ៊ីអនម៉លសែនសុខ នាថ្ងៃសៅរ៍ ទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥ ល្ងាច រហូតដល់ ម៉ោង ៩ យប់។ គួរបញ្ជាក់ផងដែរថា រាល់ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រនឹងយកទៅបរិច្ចាគតាមកម្មវិធីសប្បុសធម៌ TrueMoney x VannDa Charity Fund ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ TrueMoney Cambodia Facebook page https://www.facebook.com/TrueMoneyCambodia៕