អ៊ីយ៉ាស់! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ ដូចជា ៖ ម៉ូតូ Honda, រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត «NEVER BEHIND TREND» ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។
សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី ១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាំង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និង និមិត្តសញ្ញា SCOOPY ផុសរួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណីតឥតខ្ចោះ។ ជាមួយប្រភេទកង់អត់ពោះវៀន ទំហំ 14 អ៊ិញ ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួលក្នុងការបើកបរ។
ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទីលប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា និង និមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និង ស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេដង មិនចាំបាច់ត្រូវការកូនសោ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់អីវ៉ាន់ខាងមុខកាន់តែធំ សម្រួលដល់ការទុកសម្ភារផ្សេងៗ។
គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី ក៏មានផ្តល់នូវការធានាជូនរយៈពេល ២ (ពីរ)ឆ្នាំ ឬ ស្មើនឹង ២៤០០០ គីឡូម៉ែត្រ។
សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៥ ពណ៌សម្រាប់ជ្រើសរើស ដែល Scoopy PRESTIGE មានជម្រើស ៣ (បី) ពណ៌ដូចជា ៖ ពណ៌ស, ពណ៌ខ្មៅ និង ពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា ៖ ពណ៌ស នឹង ពណ៌ទឹកប្រាក់។
លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ :
https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTP-3CA