realme C55 បំពាក់កាមេរ៉ា 64MP & ទំហំផ្ទុកធំ 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា តម្លៃចាប់ពី 179$ ជាមួយុទ្ធសាស្រ្តធ្វើឲ្យប្រសើរឡើងរបស់ realme នៃស៊េរី C បានផ្លាស់ប្តូរស្តង់ដារស្មាតហ្វូនលំដាប់ថវិកា
ថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នៅសណ្ឋាគារ សុខាភ្នំពេញ ៖ realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលមានការចូលរួមតារាកិត្តិយស លីម តិចម៉េង Champaion Cambodian idol season 4 និង កញ្ញា ហង្ស ម៉ានីតា Champion Miss Universe Cambodia 2022។ realme C55 មកក្នុងនាមជា «ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី» ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និង ទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និង ប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។
លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់ ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី realme បានប្រកាសជាផ្លូវការនូវការអាប់ដេតជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និង ការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និង ទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និង ការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។
លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើឱ្យប្រសើរឡើងនូវ គុណភាពរូបភាព និង បង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។
realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធអ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធដ៏រស់រវើក និង រលូនជាងមុន។
ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធសាកថ្មដោយមិនបារម្ភ។
ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។
realme C55 គែមអេក្រង់ និង តួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និង អារម្មណ៍ល្អនៅក្នុងដៃ។
លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និង ល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធមើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និង អារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។
realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364។
ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់
លើកនេះ realme C55 ធ្វើឱ្យមានការលេចធ្លោយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។
វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម – ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និង ជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺការប្រើប្រាស់ទិន្នន័យ និង ស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។
លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធអ្នកប្រើប្រាស់យូរអង្វែង និង គុណភាពដែលអាចទុកចិត្តបាន។
ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធគ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ «ជើងឯក» និង លើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត៕