គ្រូបង្វឹកកំពង់ស្ពឺ សង្ឃឹមឈ្នះពាន Slamball រហូតដល់ ៧០ %
លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺ បាននិយាយថា ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះពាន slamball រហូតដល់ទៅ ៧០ % ឯណោះនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ ។
ក្រុមពង្រួលកំពង់ស្ពឺ បានឡើងដល់វគ្គ Grand Final Slamball ទៅហើយ ក្រោយពីពួកគេធ្វើបានល្អណាស់ក្នុងការប្រកួតនៅ Upper Bracket។ ក្រុមដែលត្រូវឡើងមកប៉ះក្រុមកំពង់ស្ពឺ គឺត្រីឆ្លាំង ភ្នំពេញ ឬ ដំរី សៀមរាប ដែលពួកគេទាំងពីរនឹងត្រូវប្រកួតគ្នានៅព្រឹកថ្ងៃ ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្រុមណាឈ្នះ នឹងបន្ដឡើងទៅប៉ះកំពង់ស្ពឺនៅពេលល្ងាចថ្ងៃខែដដែល ដើម្បីដណ្ដើមយកពានរង្វាន់តែម្ដង។
មុនការប្រកួតនេះចាប់ផ្ដើម លោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបាន និយាយថា ៖ «យើងសង្ឃឹមក្នុងការឈ្នះពានរហូតដល់ ៧០ %។ យើងមានក្បូនលេងសម្រាប់តទល់ជាមួយក្រុមភ្នំពេញ។ ហើយជំនួបភ្នំពេញ និង សៀមរាប ខ្ញុំជឿថាភ្នំពេញនឹងអាចយកឈ្នះបានដល់ទៅ ៩០% ទៅហើយ។ ភ្នំពេញនឹងក្លាយជាក្រុមដែលយើងត្រូវប្រកួតជាមួយនៅវគ្គផ្ដាច់ព្រ័ត្រ»។
សូមបញ្ជាក់ថា ពានរង្វាន់ Slamball នៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ខាងមុខ។ សម្រាប់ក្រុមជើងឯកនឹងទទួលបានមេដាយមាស និង ប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥ កេស និង Anchor Smooth ១៥ កេស, លេខ ២ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០ កេស និង លេខ ៣ ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕