WoW!!! ការថែមជូនមិនធ្លាប់មានពីសាមសុង រាល់ការដាក់ Pre-Order ទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង OLED ជំនាន់ថ្មី នឹងទទួលបានបញ្ចុះតម្លៃភ្លាមៗបូករួមជាមួយការថែមជូន Speaker SoundTower យ៉ាងពិសេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2023!!
(ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និង ការកម្សាន្តរបស់លោកអ្នក។ ទាំងរូបរាង គុណភាព កម្រិតពណ៌ និង សំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និង ស្ថិតក្នុងពិភពមួយដែលល្អ និង ស្រស់ស្អាតលើសពីធម្មជាតិ។
ឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០២៣ លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖
– ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ $2,999 (តម្លែដើម $4,121)
– ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 55” អ៊ីញ សល់ត្រឹមតែ $1,999 (តម្លែដើម $2,747)
– បង់រំលស់ជាមួយធនាគា AEON ក្នុងអត្រាការប្រាក់ 0% រហូតដល់ 12 ខែ (គិតចាប់ពីថ្ងៃទិញ)
– ថែមជូន Speaker Samsung SoundTower ដែលមានតម្លៃដល់ទៅ $800 (បញ្ជាក់៖ ការផ្ដល់ជូននេះមិនអាចដូរជាប្រាក់វិញបានទេ)
គ្រាន់តែឃើញបូ្រម៉ូសិនរំភើបរីករាយប៉ុណ្ណឹងហើយ ចុះទម្រាំតែគុណភាពវិញកាន់តែអស្ចារ្យប៉ុនណា។ តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេតែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និង ទាន់សម័យផងដែរ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង OLED នេះតែម្តង។
ទូរទស្សន៍ សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ស្ដើងយ៉ាងស្រស់ស្អាត និង មានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា ដែលទូរទស្សន៍ សាមសុង OLED មានភាពល្អទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និង ភាពលេចធ្លោគួរឱ្យទាក់ទាញ។
ទូរទស្សន៍ សាមសុង OLED ត្រូវបានដំណើរការដោយប្រព័ន្ធ Quantum HDR OLED ស្របគ្នាជាមួយនឹងប្រព័ន្ធដំណើរការ AI-upscale ដើម្បីផ្តល់នូវកម្រិតពណ៌ដ៏អស្ចារ្យ និង រូបភាព 4K ដ៏ច្បាស់ធ្វើឱ្យរូបភាពកាន់តែរស់រវើក ត្រជាក់ភ្នែក ជាមួយនឹងពណ៌ភ្លឺច្បាស់ ម៉ដ្ឋស្អាតបែបធម្មជាតិ។
រីឯគុណភាពសំឡេងវិញ ទូរទស្សន៍ សាមសុង OLED ត្រូវបានរុំព័ទ្ធដោយសំឡេងជុំវិញនៃប្រព័ន្ធ Dolby Atmos ដែលផ្ដល់នូវសំឡេងខ្លាំងល្អជាមួយឧបករណ៍បំពងសំឡេងទូរទស្សន៍ពហុឆានែលជាផ្នែកមួយធ្វើឱ្យរូបភាព និង សំឡេងស៊ីគ្នា ហើយប្រសិនបើបានបន្ថែមជាមួយ Samsung Soundbar ទៀតនោះ រឹតតែបង្កើនគុណភាពសំឡេងកាន់តែដិតជ្រៅទៅទៀត ធ្វើឱ្យអ្នកទទួលបាននូវបទពិសោធដ៏ឈានមុខគេ និង ផ្ដល់នូវអារម្មណ៍រំភើបរីករាយនៃរូបភាព និង សំឡេងដ៏ល្អបំផុតចេញពីអេក្រង់ទូរទស្សន៍ដ៏ស្តើងមួយនេះ។
ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធថ្មីៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និង បច្ចេកវិទ្យាទំនើបៗសម្រាប់លោកអ្នក និង ពិភពលោកទាំងមូល។ ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និង ស៊ីវីល័យបំផុត សូមកុំភ្លេច សាមសុង គឺជាជម្រើសទី ១ និង ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ ៖ 1800-20 32 32។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!