Team Sovath មួយក្រុមនេះ ពិតជាមិនធម្មតារហូតធ្វើឲ្យ Coach ទាំងពីរទៀតដណ្តើមគ្នា Steal យក (វីដេអូ)
កម្មវិធីដ៏លេចធ្លោ The Voice Kids Cambodia បានមកដល់សប្តាហ៍ទីពីរនៃវគ្គ The Battle ហើយដែលនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់វគ្គប្រកួតច្រៀងលើសង្វៀននេះ។
កូនក្រុមរបស់ Coach ទាំងបីបានឡើងប្រកួតច្រៀងជាមួយសមាជិកក្នុងក្រុមរបស់ខ្លួនយ៉ាងស្វិតស្វាញដើម្បីយកឈ្នះចិត្ត Coach ឲ្យរើសយកខ្លួនសម្រាប់ឡើងទៅវគ្គបន្ត ។ សមាជិកក្នុងក្រុមរបស់ Coach ទាំងបីជាច្រើនបានធ្លាក់ចេញពីកម្មវិធី ដោយសារពួកគេធ្វើមិនបានល្អ តែក៏មានបេក្ខជនខ្លះមានសំណាងអាចយកឈ្នះចិត្តរបស់ Coach ពីររូបផ្សេងទៀតឲ្យ STEAL យកខ្លួនដើម្បីចូលក្រុមឡើងទៅវគ្គបន្ត ។
ក្នុងវគ្គ The Battle ពីរសប្តាហ៍កន្លងទៅនេះ មានតែក្រុមរបស់ Team Sovath មួយក្រុមប៉ុណ្ណោះដែលមានសមត្ថភាពយកឈ្នះចិត្តរបស់ Coach ពីររូបផ្សេងទៀតគឺ Coach កញ្ញា និង Coach វីហ្សា ឲ្យ STEAL យកព្រមគ្នាតែម្តង ។ បេក្ខជន យន់ តុលា – ជួន ណាវីត – ឡេង ពៅ បានឡើងប្រកួតសំឡេងគ្នាដោយទីបំផុត Coach Sovath បានជ្រើសរើសយក យន់ តុលា តែ Coach ទាំងពីរផ្សេងទៀតក៏ទះប៊ូតុង STEAL ព្រមគ្នាហើយជ្រើសរើសយក ជួន ណាវីត ដូចគ្នាទៀតដែលធ្វើឲ្យបរិយាកាសកាន់តែក្តៅគគុកតែម្តង ។ ចុងក្រោយអ្នកដែល STEAL យក ជួន ណាវីត បានគឺ Coach វីហ្សា ឡើងបន្តទៅកាន់វគ្គ Live Show ។
នារាត្រីថ្ងៃសៅនេះគឺជាសប្តាហ៍ទីបីហើយក៏ជាសប្តាហ៍ចុងក្រោយដែរនៃវគ្គ The Battle នេះ ។ រង់ចាំមើលកូនក្រុមរបស់ Coach ទាំងបីដែលនៅសល់មានការវិវត្តយ៉ាងណាខ្លះ? កុំភ្លេចម៉ោង ៨ យប់នេះលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕