ក្រុមហ៊ុន សាមសុង បានធ្វើការបើកសម្ពោធហាងសាខាថ្មីនៅ AEON3 និង មានការបញ្ចុះតម្លៃដ៏ពិសេសផងដែរ
(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគតឱ្យមានភាពកាន់តែទំនើប ទាន់សម័យ ដើម្បីជំរុញគុណភាពជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើង ដោយដាក់អតិថិជន និង អ្នកប្រើប្រាស់សេវា ឬ ផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បង ដោយការច្នៃប្រឌិត និង ផ្តល់នូវបទពិសោធផ្នែកបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និង មានភាពងាយស្រួលបំផុត។
ដូចជាពេលនេះអ៊ីចឹង ក្រុមហ៊ុន សាមសុង ក៏បានពង្រីកបន្ថែមនូវសាខាហាងផលិតផលសាមសុងថ្មីមួយទៀត ដែលមានទីតាំងនៅផ្សារទំនើប AEON MALL Mean Chey (AEON3) ដែលបានធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៥ ធ្នូ ចុងឆ្នាំ ២០២២ នេះ ដែលមានការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងកុះករ ក្នុងការចូលទស្សនា និង ទិញនូវផលិតផលរងបស់សាមសុង។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការលើកទឹកចិត្តដោយផ្ដល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលទៅទស្សនា និង ទិញនូវផលិតផលរបស់សាមសុង ខាងក្រុមហ៊ុន សាមសុង នឹងមានការបញ្ចុះតម្លៃ រហូតដល់ 20% រាល់ពេលទិញនៅក្នុង Showroom ចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។
ហើយក៏បានធ្វើការចែកមួយសុវត្ថិភាពឥតគិតថ្លៃ! គ្រប់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលទៅទស្សនា (ស្តុកមានកំណត់មកមុនបានទទួលមុន) ដើម្បីជាការអរគុណក្នុងការរួមចំណែករីករាយក្នុងឱកាសសម្ពោធហាងទំនើបថ្មីនេះផងដែរ។ ក្រៅពីនេះនូវមានកម្មវិធីពិសេសៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
បើយោងតាមលោក ឌឺ គឹមហាវ ដែលជាអគ្គនាយកមកពី Mobile Delegation (Cambodia) បានមានប្រសាសន៍ថា ៖ «គោលបំណងនៃការបង្កើតសាខាថ្មីនេះឡើង គឺដើម្បីជួយសម្រួល និង ផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ក្នុងការចូលទស្សនា ក៏ដូចជាទិញនូវផលិតផល សាមសុង ទំនើបៗស៊េរីថ្មីចុងក្រោយបង្អស់ ហើយក៏ដើម្បីបំពេញតម្រូវការការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនផងដែរ»។
សូមបញ្ជាក់ផងដែរថា សាខាហាងលក់ផលិតផល សាមសុង ថ្មីនេះ មានលក់នូវផលិតផល សាមសុង យ៉ាងជាច្រើនដូចជា ៖ ស្មាតហ្វូនទំនើបៗស៊េរីចុងក្រោយ ឆ្នាំ ២០២២, ថេប៊្លេតស៊េរីចុងក្រោយឆ្នាំ ២០២២, កាសអេឡិចត្រូនិក, smart watch, និង គ្រឿង Accessory ដ៏ទំនើបទាន់សម័យយ៉ាងច្រើនសម្បូរបែបទៀតផង។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ ៖ 1800-20 32 32។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត