វិធីសាស្រ្តការពារជំងឺប៉េសជ្រូកអាហ្វ្រិក សម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក
ក្រុមហ៊ុន កសិករ និង សមាគមចិញ្ចឹមសត្វ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា African Swine Fever (AFS) នៅក្នុងប្រទេសកម្ពុជា ដោយសារតែជំងឺបេស្តជ្រូកអាហ្រ្វិក (African Swine Fever) គឺជាជំងឺឆ្លងយ៉ាងសាហាវ ដែលបង្កដោយវីរុសលើសត្វជ្រូក បង្ករបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ដែលអត្រាងាប់អាចរហូតដល់ ១០០% ប៉ុន្តែមិនឆ្លងដល់មនុស្សទេ។ ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារ និង ឱសថសម្រាប់ព្យាបាលនៅឡើយទេ។
លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន អ្នកបច្ចេកទេសផ្នែកសុខភាពសត្វជ្រូក របស់ ក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា បានមានប្រសាសន៍ថា បើនិយាយដល់ការចិញ្ចឹមជ្រូក ប្រព័ន្ធជីវសុវត្ថិភាព (Biosecurity system) គឺជាកត្តាសំខាន់ដែលក្រុមហ៊ុន ស៊ី. ភី. ខេមបូឌា ប្រកាន់ភ្ជាប់នៅគ្រប់បណ្តាកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនផ្ទាល់ និង កសិដ្ឋានចិញ្ចឹមសត្វសហការជាមួយដៃគូ ដើម្បីធានាឲ្យបាននៅសុវត្ថិភាពរបស់សត្វ និង គុណភាពនៃផលិតផលដែលមានដើមកំណើតពីសាច់សត្វ។
លោក បសុវេជ្ជបណ្ឌិត ប៉ុក ញ៉េន បានចែករំលែក ៣ ចំណុចសំខាន់ៗ អំពីជំងឺ ប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ១.ការសិក្សាយល់ដឹងពីរោគសញ្ញានៃជំងឺ ប៉េសជ្រូកអាហ្វ្រិក ២.ការគ្រប់គ្រងពេលសង្ស័យមានការផ្ទុះជំងឺ ៣.ការអនុវត្តវិធានការណ៍ជីវសុវត្ថិភាព (Biosecurity Practices)។
១. ជំងឺប៉េស្តជ្រូកអាហ្វ្រិក មានរោគសញ្ញាយ៉ាងដូចម្តេច?
បន្ទាប់ពីការឆ្លងជំងឺបាន ១ សប្ដាហ៍ រោគសញ្ញាចាប់ផ្តើមកើតមានឡើងដូចជា៖
-គ្រុនក្តៅ។
-មិនសូវស៊ីចំណី។
-មានស្លាកស្នាមក្រហមលើសរីរាង្គដូចជាផ្នែកពោះ ចុងស្លឹកត្រចៀក កន្ទុយ។
-សត្វពិបាកដកដង្ហើម ពេលខ្លះសត្វអាចរាក ឬ ក្អួត។
-សត្វផើមបណ្តាលឱ្យរលូតកូន ជាដើម។
-សត្វអាចងាប់បន្ទាប់ពីឆ្លងបាន ២-៣ សប្តាហ៍។
២. ក្នុងករណីមានការសង្ស័យមានជ្រូកឆ្លងជំងឺតើយើងត្រូវអនុវត្តវិធានការដូចម្តេច?
-ត្រូវធ្វើការផ្តល់ដំណឹងដល់ ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ។
-ធ្វើការបង្ខាំងសត្វឈឺដោយឡែក ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច ២១-៣០ ថ្ងៃ ដើម្បីតាមដានសុខភាព។
-ត្រូវធ្វើការរឹតបន្តឹងវិធានការជីវសុវត្តិភាពដូចជាជាបញ្ឈប់ការធ្វើចរាចរសត្វរហូតមានការបញ្ជាក់ថាមានសុវត្ថិភាព។
-បូមឈាម ឬ វះកាត់យកកូនកណ្តុរបញ្ជូនទៅកាន់មន្ទីពិសោធ ត្រូវប្រាកដថាការយកនិងដឹកជញ្ជូនសំណាកមានសុវត្ថិភាពជៀសវាងការសាយភាយជំងឺ។
-នៅពេលមន្ទីពិសោធបញ្ជាក់ថាលទ្ធផលវិជ្ជមានត្រូវសម្លាប់ជ្រូកចោលទាំងអស់ ហើយធ្វើការកប់ ឬដុត ព្រមទាំងបាញ់ថ្នាំ ឬបាចកំបោសរសម្លាប់មេរោគឱ្យបានត្រឹមត្រូវ។
៣.តើយើងមានវិធានការការពារដូចម្តេចខ្លះទើបជៀសផុតពីជំងឺនេះ?
ការការពារការសាយភាយជំងឺ ASF ត្រូវធ្វើការកាត់ផ្តាច់ផ្លូវចម្លងរបស់វីរុស ដោយអនុវត្តវិធានការជីវសុវត្ថិភាពអោយបានល្អដូចជា ៖
-ការពារការចម្លងដោយប្រយោល។
-ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយតាមការណែនាំ និងរក្សាពេលវេលា អោយបានត្រឹមត្រូវ) លើយានជំនិះ សម្ភារៈប្រើប្រាស់ ស្បែកជើង សំលៀកបំពាក់ កម្មករត្រូវងូតទឹក សំអាតខ្លួន នឹងសក់ជាមួយសាប៊ូ ជៀសវាងការប្រើប្រាស់ទឹកមានប្រភពពីខាងក្រៅ នឹងត្រូវប្រើក្លរីនដើម្បីសម្លាប់មេរោគ។
-មិនត្រូវផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយផលិតផលមានដើមកំណើតពីសាច់សត្វ អោយជ្រូកស៊ី (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដា)។
-ជៀសវាងការទិញផលិតផលសាច់មិនត្រឹមត្រូវចូលក្នុងកសិដ្ឋាន។
-ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លងជំងឺ ដោយប្រើស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។
-ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។
-ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន កម្មករ ពីវិធានការការពារជំងឺ។
លោកអ្នកបានដឹង និង ស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និង ចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និង ការចែកចាយផលិតផលទាំងការបោះដុំ និង លក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និង បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។
ទោះបីជាជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) នេះនៅមិនទាន់មានថ្នាំព្យាបាល ឬ វ៉ាក់សាំងការពារនៅឡើយក៏ពិតមែន តែប្រជាកសិករនៅតែអាចចិញ្ចឹមជ្រូកបានជាធម្មតាដោយគ្រាន់តែអនុវត្តវិធានការណ៍ជីវសុវត្ថិភាពឱ្យបានល្អដើម្បីការពារប៉េសជ្រូកអាហ្វ្រិកក៏ដូចជាជំងឺឆ្លងផ្សេងៗទៀតមកក្នុងកសិដ្ឋា្ននរបស់បងប្អូនដូចជាការគ្រប់គ្រងចរាចរ សត្វមកថ្មី មនុស្ស យានជំនិះ សម្ភារប្រើប្រាស់ ម្ហូបអាហារ សត្វចង្រៃដូចជា រុយ សត្វកកេរ សត្វចិញ្ចឹម ជាដើម។ ការជ្រើសរើសយកថ្នាំសម្លាប់មេរោគមកប្រើប្រាស់ក្នុងការអនុវត្តវិធានការជីវសុវត្ថិភាពគឺជាចំណុចសំខាន់ ថ្នាំដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ភ្នាក់ងារបង្កជំងឺដូចជាពពួកវីរុស បាក់តេរី ការលាយ ការបាញ់ ការផ្តល់ពេលវេលាក្នុងការសម្លាប់ភ្នាក់ងារបង្កជំងឺ (contact time)។
កាលពីឆ្នាំមុនបើតាមរយះការចុះទៅសម្ភាសអតិថិជនដែលជាដៃគូរសហការបើកដេប៉ូចំណីសត្វ និង ថ្នាំសត្វនៅ ខេត្តតាកែវ បងស្រី តែ សៀមឡា និង បងស្រី ស្រូយ ហ្កិចធៀង ម្ចាស់ដេប៉ូចំណីសត្វ និង ថ្នាំសត្វនៅខេត្តកំពង់ស្ពឺ បានបានមានប្រសាសន៍ថា ៖ «ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសំឡេង និង បទពិសោធខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ហើយគ្រប់ផលិតផលថ្នាំ និង ចំណីរបស់ស៊ីភីមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងស្តង់ដារ»។ លើសពីនេះទៅទៀតនៅពេលដែលអតិថិជនជាវផលិតផលយកទៅប្រើប្រាស់ក្នុងកសិដ្ឋានគឺ ជួយការពាររោគ ASF បានល្អប្រសើរជាងមុន។
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ប្រឹក្សាពីសុខភាពសត្វ និង ជាវផលិតផលថ្នាំក្រុមហ៊ុនស៊ី.ភី យកទៅប្រើប្រាស់និងលក់បន្ត អាចទំនាក់ទំនងមកកាន់លេខ ០១២ ៣១៨ ០៤០ ឬ ឆាតមកកាន់ផេកហ្វេសបុកផ្ទាល់របស់ក្រុមហ៊ុនតាមរយៈ QR Code ខាងក្រោម។