ណាត់គ្នាទៅ! ចុងខែនេះ តារាចម្រៀងល្បីៗនឹងប៉ះគ្នាយ៉ាងកក្រើកលើឆាកតន្រ្តីឆ្លងឆ្នាំស្វាគមន៍ឆ្នាំ ២០២៣ របស់ វឌ្ឍនៈ កាពីតាល
ជារៀងរាល់ឆ្នាំ វឌ្ឍនៈ កាពីតាល តែងតែមានរៀបចំកម្មវិធីពិសេសៗជូនអតិថិជន និង អ្នកគាំទ្ររបស់ខ្លួននាឪកាសឆ្លងឆ្នាំសកល។ កាលពីឆ្នាំ ២០២១ កន្លងទៅ វឌ្ឍនៈ កាពីតាល បានប្រារព្ធកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំជាមួយនឹងកម្មវិធីសប្បាយៗ ដូចជា Late Night Shopping និង Fashion Show ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អតិថិជន និង ទស្សនិកជនជាច្រើនរូប។ អ្នកចូលរួមទាំងអស់បានទទួលបទពិសោធជាវទំនិញដល់ពាក់កណ្តាលយប់ ការដើរបង្ហាញម៉ូដសម្លៀកបំពាក់ពីម៉ាកយីហោប្រណីតលំដាប់ពិភពលោក និង ការរាំលេងជាមួយ DJ មុនពេលការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២២។
មិនខុសពីឆ្នាំកន្លងទៅ នាពេលឆាប់ៗខាងមុខនេះ វឌ្ឍនៈ កាពីតាល នឹងមានកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំសកល ដែលនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយដើម្បីស្វាគមន៍ឆ្នាំថ្មីទាំងអស់គ្នា។
ដោយមានការគាំទ្រយ៉ាងខ្លាំងកាលពីឆ្នាំមុន វឌ្ឍនៈ កាពីតាល នឹងនាំយកនូវកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំប្រកបដោយការរចនា និង តុបតែងទីតាំងប្រគំតន្រ្តីដែលមានលក្ខណៈកាន់តែថ្មី ហើយប្លែកដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពអស្ចារ្យលើសមុនជូនទស្សនិកជនទាំងអស់។ លោកអ្នកនឹងទទួលបានភាពរីករាយកាន់តែខ្លាំងជាមួយនឹងវត្តមាន និង ការសម្តែងពីអ្នកនាង ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។
ក្រៅពីការសម្តែងផ្ទាល់ពីកំពូលតារាចម្រៀងទោល និង ជាក្រុម កម្មវិធីក៏បានអញ្ជើញ DJ មកធ្វើការចាក់ចម្រៀងសប្បាយៗជូនដល់ទស្សនិកជនទាំងអស់ដើម្បីរាំកម្សាន្ត ដែលធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត។ លើសពីនេះទៅទៀត វឌ្ឍនៈ កាពីតាល ក៏មានផ្តល់ជូននូវការពិសារស្រាបៀរដោយសេរីនិងឥតគិតថ្លៃសម្រាប់អ្នកចូលរួមទាំងអស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីក៏មានការចូលរួមពីហាងអាហារសម្រន់ដូចជា Nalin Fruit ការ៉េមដើមធម្មជាតិ ចែមុីប្រហិត និង ត្បាល់បុក Two Sisters ថែមទៀតផង។
កម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំសកលរបស់ វឌ្ឍនៈ កាពីតាល នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៧ ល្ងាច ដល់ពាក់កណ្តាលយប់នៅសួន វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្តាយផាក។ លោកអ្នកអាចជាវសំបុត្រចូលរួមកម្មវិធីប្រគំតន្រ្តី Vattanac Countdown Party របស់ វឌ្ឍនៈ កាពីតាល បានតាមរយៈកម្មវិធីទូរស័ព្ទ VC Rewards ចាប់ពីថ្ងៃនេះតទៅជាមួយនឹងតម្លៃពិសេសក្នុងរយៈពេល ៣ ថ្ងៃដំបូង។
ឧបត្ថម្ភដោយ ៖ វឌ្ឍនៈប្រ៊ូវើរី – Vattanac Brewery និង ធនាគារវឌ្ឍនៈ – Vattanac Bank