WOWNOW ចាប់ដៃគូជាមួយ OPPO ដើម្បីផ្តល់ឱកាសឈ្នះទូរស័ព្ទដៃ Reno8 & Reno7 រាល់ពេលអតិថិជនកុម្ម៉ង់អាហារតាមរយៈ WOWNOW ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ធ្នូ 2022
ឱកាសពិសេសបានមកដល់ហើយ… ឈ្នះ! ឈ្នះ! ឈ្នះទូរស័ព្ទ OPPO និងរង្វាន់ជាច្រើនទៀតជារៀងរាល់សប្តាហ៍ ឥឡូវនេះក្រុមហ៊ុន OPPO និង ក្រុមហ៊ុនដឹកជញ្ជូនអាហរ WOWNOW បានសហការគ្នាក្នុងកម្មវិធីចាប់រង្វាន់យកទូរស័ព្ទដៃម៉ាក OPPO Reno7 & Reno8 ជារៀងរាល់សប្តាហ៍ និង រង្វាន់ជាច្រើនអំឡុងពេលកំពុងប្រើ APP WOWNOW ងាយៗដោយលោកអ្នកគ្រាន់តែធ្វើការកុម៉្មង់អាហារ ឬ ភេសជ្ជៈពីហាងប្រ៊េនល្បីៗដែលមាននៅក្នុង WOWNOW Food Delivery ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ធ្នូ 2022។
WOWNOW គឺជាសូភ័រអេប (Super App) សម្រាប់ដឹកជញ្ជូនអាហារ និង ទំនិញតាមអនឡាញយ៉ាងសម្បូរបែប និង ទំនើបធំជាងគេនៅក្នុងប្រទេសកម្ពុជា ប្រមូលផ្តុំហាងអាហារជាច្រើន និង ផលិតផលរាប់ពាន់មុខ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តម្លៃទាបជាងគេ ប្រូម៉ូសិនច្រើនជាងគេ និង ពិសេសដឹកជញ្ជូនយ៉ាងរហ័សទាន់ចិត្ត។ បច្ចុប្បន្នក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានពង្រីកខ្លួនយ៉ាងរហ័សដើម្បីបំពេញតម្រូវការ និង បង្កើនភាពងាយស្រួលដល់អតិថិជននៅក្នុងរាជធានីភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កំពត សៀមរាប និង បាត់ដំបង។
OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតឧបករណ៍វៃឆ្លាត និង ច្នៃប្រឌិតឈានមុខគេលំដាប់ថ្នាក់ពិភពលោក។ មកទល់ពេលនេះទូរស័ព្ទដៃ OPPO បានឈានជើងចូលប្រទេសកម្ពុជាប្រមាណ 6 ឆ្នាំមកហើយ OPPO ទទួលបានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន អ្នកណាក៏ដឹងពីសមត្ថភាពកាមេរ៉ា OPPO អាចថតរូបបានស្អាត អេក្រង់ច្បាស់ រូបរាងទាន់សម័យស័ក្កិសមគ្រប់វ័យ និង មានតម្លៃសមរម្យ។
ឥឡូវនេះ OPPO ក៏កំពុងមានកម្មវិធី «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO គ្រប់ម៉ូដែលចាប់ពីថ្ងៃនេះដល់ថ្ងៃទី 1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ ជាមួយនឹងរង្វាន់ជាច្រើនដូចជា JBL Speaker 48 រង្វាន់ កាសឥតខ្សែ Enco Buds2 80 រង្វាន់។
បន្ថែមពីនេះ រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន ៖
– ទិញ OPPO Reno8 តម្លៃ $359 ថែមជូន ៖ កាតាបស្ពាយ (តម្លៃ $19) និង ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ
– ទិញ OPPO Reno8 Z 5G តម្លៃដើម $429 ចុះនៅសល់ត្រឹមតែ $389 ថែមជូន ៖ កាតាបស្ពាយ (តម្លៃ $19) និង ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ
– ទិញ OPPO Reno7 តម្លៃដើម $369 ចុះនៅសល់ត្រឹមតែ $319 ថែមជូន ៖ កាតាបស្ពាយ (តម្លៃ $29) និង ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3 ខែ
ប្រញាប់រួសរាន់ទៅទិញស្មាតហ្វូន OPPO ឲ្យកាន់តែលឿន ឱកាសឈ្នះមានកាន់តែខ្ពស់ ព្រោះរង្វាន់ដែលនៅសល់មានជាច្រើនទៀត។ តោះប្រញាប់ទៅទិញ ព្រោះអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO ៕