Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 foodpanda ចូលរូមរំលែកទុក្ខ និង យកថវិកាចូលបុណ្យសពដៃគូដឹកជញ្ជូនរបស់ខ្លួនដែលបានទទួលមរណភាព
អត្ថបទក្រុមហ៊ុន

foodpanda ចូលរូមរំលែកទុក្ខ និង យកថវិកាចូលបុណ្យសពដៃគូដឹកជញ្ជូនរបស់ខ្លួនដែលបានទទួលមរណភាព

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ៥, ២០២២

ក្រុមហ៊ុន foodpanda បានចូលរូមការរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារលោក ឡោម សំណាង អាយុ ២៥ ឆ្នាំ ដែលជាដៃគូដឹកជញ្ជូនរបស់ខ្លួន បានទទួលមរណភាពនៅថ្ងៃសុក្រ ទី ២ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ តាមបណ្ដោយផ្លូវ ២២៥ កែងនឹងផ្លូវ ១១៨ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការទទួលមរណភាពរបស់លោក ឡោម សំណាង ពិតជាផ្ដល់ភាពតក់ស្លត់យ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសារ និង ក្រុមហ៊ុន foodpanda។

បន្ថែមពីលើនេះដែរ ក្រុមហ៊ុន foodpanda បានឲ្យដឹងកាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ នៅថ្ងៃដដែល បានសហការជាមួយក្រុមគ្រួសារសព រៀបចំបុណ្យសពនៅស្រុកកំណើតខេត្តបន្ទាយមានជ័យរបស់សពផ្ទាល់ដែលស្ថិតនៅ ភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទាំងនេះបានបញ្ជាក់បង្ហាញថា ក្រុមហ៊ុន foodpanda មានការយកចិត្តទុកដាក់ ក៏ដូចជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើដៃគូដឹកជញ្ជូនរបស់ខ្លួន។

ភ្លាមៗនោះផងដែរ តំណាងក្រុមការងារ foodpanda លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន foodpanda បាននាំយកមូលនិធិ ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ បុគ្គលិក ដៃគូដឹកជញ្ជូន និង សប្បុរសជនជាច្រើនតាមប្រព័ន្ធសង្គម (Facebook) គិតជាទឹកប្រាក់ចំនូន ២២១៦៥.៥៦ ដុល្លារ (ពីរម៉ឺនពីពាន់ មួយរយហុកសិបប្រាំ និង ហាសិបប្រាំមួយដុល្លា) គិតត្រឹម ២០ ម៉ោង ទៅជូនគ្រួសារសពផ្ទាល់ ដែលកំពុងមានទុក្ខធំដោយបាត់បង់ប្ដីជាទីស្រឡាញ់ និង ឪពុកជាសសរទ្រូងរបស់កូនៗ។

ចំណែកថវិកាដែលរៃអង្គាសបានពីសប្បុរសជននានាមួយចំនួនទៀត ក្រុមហ៊ុននឹងយកទៅជូនគ្រួសាសពនៅថ្ងៃប្រារពពិធីបុណ្យ ៧ ថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន foodpanda បុគ្គលិក ព្រមទាំង ដៃគូដឹកជញ្ជូនទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់