ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នូវវែបសាយថ្មីរបស់ក្រុមហ៊ុន ASUS
ទីបំផុត ASUS មានវែបសាយផ្ទាល់ខ្លួនប្រចាំប្រទេសកម្ពុជាសម្រាប់ឱ្យអ្នកប្រើប្រាស់ចូលឆែកផលិតផលជាច្រើនដែលកំពុង និង គម្រោងលក់ក្នុងស្រុក។
ប្រទេសកម្ពុជា ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយនេះ ទីបំផុតបានរៀបចំរួចរាល់ក្នុងការដាក់បង្ហាញផលិតផលជាច្រើនដែលកំពុងមានលក់នៅក្នុងស្រុក និង គំរោងនាំចូលឆាប់ៗនេះដើម្បីផ្តល់ជាព័ត៌មានផ្លូវការណ៍មួយសម្រាប់រាល់អតិថិជនទាំងអស់ អាចចូលទៅស្រាវជ្រាវដែលអត្ថប្រយោជន៍របស់វារួមមាន ៖
– ការឆែកលេខកូដ និង ម៉ូដែលជាច្រើនរួមទាំងតម្លៃរបស់ក្រុមហ៊ុនផងដែរ។
– ការនាំអតិថិជនចូលទៅកាន់ទីតាំងដែលកំពុងមានលក់ផលិតផលម៉ូដែលនោះបានយ៉ាងរហ័ស និង ងាយស្រួល។
– អាចធ្វើការប្រៀបធៀបគ្រប់ម៉ូដែលអេស៊ូសទាំងអស់គ្រប់ជំនាន់។
– និង ព័ត៌មានលំអិត ក៏ដូចជាចំណុចពិសេសទាំងអស់ដែលមាន ព្រមទាំងវីដេអូហាយឡាយ និង ការពិពណ៌នាដោយអ្នកជំនាញ ឬ សារព័ត៌មានក្នុងស្រុកផ្ទាល់តែម្តង។
វែបសាយ ASUS ៖
មានការដាក់បង្ហាញរាល់ឡែបថប Office ការងារទូទៅពីលំដាប់មូលដ្ឋាន រហូតដល់លំដាប់ខ្ពស់ ដែលសាកសមបំផុតសំរាប់កុមារ និស្សិត អ្នកធ្វើការ អ្នកជំនួញ អ្នកមានការងារជា Creator ជាអ្នកធ្វើការងារជាច្រើនក្នុងពេលតែមួយ អ្នកដែលផ្តោតទៅលើឡេបថប់ដែលមានរាងស្តើងស្រាល និង មានសមត្ថភាពខ្លាំង ជាដើម។
វែបសាយ ASUS ៖
មានការដាក់បង្ហាញរាល់ឡេបថប់សម្រាប់អ្នកធ្វើការងារកម្រិតធ្ងន់ការងារ Creator និង អ្នកលេងហ្គេមគ្រប់កម្រិតថ្នាក់។ ក្រុមការងារនឹងធ្វើវិវឌ្ឍនភាពគ្រប់ពេលដែលមានព័ត៌មានផ្នែកបច្ចេកវិទ្យាថ្មី សម្រាប់បម្រើការងារក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែទំលំទូលាយ និង រហ័សជាងមុន។
AVAILABILITY & PRICING
The ASUS MyASUS app is available worldwide via the Microsoft Store.
About ASUS
ASUS is a global technology leader that provides the world’s most innovative and intuitive devices, components and solutions to deliver incredible experiences that enhance the lives of people everywhere. With its team of 5,000 in-house R&D experts, ASUS is world-renowned for continuously reimagining today’s technologies for tomorrow, garners more than 11 awards every day for quality, innovation and design, and is ranked among Fortune’s World’s Most Admired Companies.
FORTUNE and FORTUNE World’s Most Admired Companies are registered trademarks of FORTUNE Media IP Limited and are used under license