ជើងខ្លាំងពីកំពង់ចាមដណ្តើមតំណែង ជើងឯក «បុណ្យម្ហូប» អាន់ឆ័រវ៉ាយ ប្រចាំឆ្នាំ ២០២២!
«បុណ្យម្ហូប» ស្រាបៀរអាន់ឆ័រវ៉ាយ បានបញ្ចប់ដោយភាពជោគជ័យជាមួយភាពសប្បាយរីករាយ និង អនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន ជាពិសេសបានរកឃើញជើងឯកសប្បាយញុំា សប្បាយលេង បន្ទាប់ពីវគ្គជម្រុះ និង វគ្គប្រកួតឆ្លងខេត្តយ៉ាងស្វិតស្វាញ។ កម្មវិធីដ៏ធំ និង ប្លែកអស្ចារ្យដំបូងគេមួយនេះ បានចាប់ផ្តើមតាំងពីខែតុលាមកម្ល៉េះនៅតាមខេត្តក្រុងចំនួន ៥ រួមមាន ខេត្តបាត់ដំបង ក្រុងតាខ្មៅ កំពង់ឆ្នាំង កំពង់ស្ពឺ និង បិទបញ្ចប់នៅក្នុងខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ។
«បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយ បានបង្កើតបរិយាកាសថ្មីមួយតាមរយៈកម្មវិធី សប្បាយញ៉ាំ សប្បាយលេង រយៈពេលពីរថ្ងៃពេញ ដែលបានផ្តល់ឱកាសឲ្យអ្នកចូលរួមទស្សនាអាចចូលរួមប្រកួតប្រជែង ដើម្បីឈ្នះ រង្វាន់ធំ «ខ្សែ-កមាស» និង រង្វាន់ពិសេសៗជាច្រើនទៀត។
កម្មវិធី សប្បាយញ៉ាំសប្បាយលេង របស់ «បុណ្យម្ហូប» ទទួលបានការគាំទ្រ និង មានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខជនរាប់រយនាក់ និង បានឆ្លងកាត់វិញ្ញសាច្រើនមុខ ក្នុងនោះការប្រកួតបានបែងចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី ១ វគ្គជម្រុះតាមខេត្តក្រុងទាំង ៥ និង ចុងក្រោយបេក្ខជនតំណាងខេត្តនីមួយៗត្រូវប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកម្ចាស់ជ័យលាភីជើងឯក។
មុននឹងបានក្លាយជាបេក្ខជនតំណាងខេត្ត បេក្ខជនម្នាក់ៗតម្រូវឲ្យឆ្លងកាត់វិញ្ញាសាចំនួន ៣ នៅក្នុងថ្ងៃទីមួយ ដែលមានដូចជា វិញ្ញាសាអ្នកប្រមាញ់ស្លាកសញ្ញា វិញ្ញាសាបិទភ្នែកទាយ និង វិញ្ញាសាប្រកួតញ៉ាំឲ្យលឿន។ បន្ទាប់មកនៅថ្ងៃទី ២ បេក្ខជនត្រូវប្រកួត ២ វិញ្ញាសាទៀតគឺ ដូចជា វិញ្ញាសាការចាក់សោរ តម្រៀបរូបភាព និង វិញ្ញាសាជ្រើសរើសម្ហូបដើម្បីញ៉ាំ។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអ្នកតំណាងខេត្ត គឺបេក្ខជណនីមួយត្រូវឆ្លងកាត់ ៣ វិញ្ញាសារសំខាន់ៗរួមមាន ៖ វិញ្ញាសាស្ទាប និង ទាយមុខម្ហូប វិញ្ញាសាប្រណាំងលក់ម្ហូបឲ្យដាច់ និង វិញ្ញាសាទិញម្ហូប និង ប្រណាំងញុំា។
បន្ទាប់ពីបានឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បុណ្យម្ហូបបានរកឃើញម្ចាស់ជ័យលាភីរង្វាន់ធំ ដែលជាបេក្ខជនមកពីខេត្តកំពង់ចាមផ្ទាល់ គឺលោក លោក ឡេង សេដ្ឋា ដែលគាត់ដណ្តើមបានពិន្ទុខ្ពស់លើបេក្ខជនមកពីបណ្តាខេត្តផ្សេងទៀត។ ម្ចាស់ជ័យលាភីធំរូបនេះ ទទួលបាន ខ្សែ-កមាស ៤ ជី អង្ករបាត់ដំបង ២០ បាវ ស្រាបៀរអាន់ឆ័រ៉វ៉ាយ ១០ កេស ពានរង្វាន់ ១ និង វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ចំណែកអ្នកឈ្នះតំណាងខេត្តនីមួយៗមានដូចជា ៖ លោក រឿន រ៉េត មកពីបាត់ដំបង កញ្ញា បញ្ញា ពេជ្រ មកពីក្រុងតាខ្មៅ លោក ធឿន រតនៈ មកពីខេត្តកំពង់ឆ្នាំង និង លោក អៀង ចាន់ធី មកពីខេត្តកំពង់ស្ពឺ។ ក្នុងនោះម្នាក់ៗទទួលបានអង្ករបាត់ដំបងចំនួន ១០ បាវ ស្រាបៀរអាន់ឆ័រ ៥ កេស និង វត្ថុអនុស្សាវរីយ៍។
ជាការពិតណាស់ បុណ្យម្ហូបគឺជាផ្នែកមួយនៃការចងចាំរបស់អ្នករស់នៅក្នុង តំបន់នៅតាមបណ្តាខេត្តនីមួយៗ។ ជាព្រឹត្តិការណ៍ដ៏ធំដំបូងគេ «បុណ្យម្ហូប» បានដាក់តាំងបង្ហាញមុខ ម្ហូប ប្លែកៗពីគ្រប់តំបន់ទូទាំងប្រទេស។ ជាកម្មវិធីថ្មី ប៉ុន្តែបុណ្យម្ហូបបានប្រារព្ធឡើងយ៉ាងល្អ ប្លែក និង គួរឲ្យទាក់ទាញបំផុត ដែលមានទាំងភាពសប្បាយរីករាយ ការញ៉ាំអាហារ ការកម្សាន្ត និង ការឈ្នះរង្វាន់ធំជាច្រើន។ អ្វីដែលមិនអាចប្រកែកបានគឺបុណ្យម្ហូបទៅដល់កន្លែងណា តែងតែមានមនុស្សច្រើនកុះករមកចូលរួមទស្សនា។
អ្វីដែលកាន់តែរំភើបបំផុតគឺ ភាពរីករាយនាពេលរាត្រីជាមួយកម្មវិធីសប្បាយញ៉ាំសប្បាយលេង ដែលមាននាយគ្រឿនបានចូលរួមប្រកួតជាប្រជែង មួយបេក្ខជនដ៏ទៃដែរ។ បេក្ខជន បេក្ខនារី ពិតជារីករាយជាមួយ នឹងការប្រជែងគ្នាញ៉ាំអាហារនៅលើឆាកអមដោយសំឡេងបន្ទរបែប កំប្លែងពីសំណាក់ពិធីករ និង ការលើកទឹកចិត្តពីអ្នកទស្សនារាប់រយនាក់។
ដោយឡែក បើនិយាយពីម្ហូបវិញកាន់តែពិសេសអស្ចារ្យទៅទៀត។ ម្ហូបប្រចាំតំបន់នីមួយៗសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ ម្នាក់ៗសុទ្ធតែសសើរថាប្លែក រសជាតិឆ្ងាញ់ ស័ក្តិសមនឹងជ្រើសមកជាម្ហូបប្រចាំតំបន់ពិតមែន។ គ្រប់កម្មវិធី បុណ្យម្ហូបស្ទើរតែគ្មានកៅអីណាមួយទំនេរឡើយតាំងពីពេលកម្មវិធីចាប់ផ្តើមរហូតដល់ចប់។ បើទោះបីជាពេលខ្លះមានភ្លៀងធ្លាក់ក៏ដោយ ក៏អ្នកចូលរួមទាំងអស់នៅតែរីករាយ ជាមួយអាហារ និង ការកម្សាន្ត ជាពិសេសបានសាករសជាតិស្រាបៀរអាន់ឆ័រវ៉ាយត្រជាក់ៗ។
ក្រៅពីភាពសប្បាយរីករាយពីការលេងហ្គេម សប្បាយញុំា សប្បាយលេង និង បានភ្លក្សម្ហូបឆ្ងាញ់ៗប្រចាំតំបន់ហើយ បុណ្យម្ហូបក៏នៅនាំមកនូវភាពរីករាយជាបន្តទៀតជាមួយ ការសម្ដែង និង ប្រគំតន្រ្តីពីសំណាក់តារាកិត្តិយសដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា កញ្ញា រ៉េត ស៊ូហ្សាណា លោកឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា រ៉ូលីន នាយគ្រឿន និង តារាកិត្តិយសជាច្រើននាក់ទៀត។ ទោះជាមានភ្លៀងធ្លាក់ពេលខ្លះក៏ដោយ ក៏កម្មវិធីនេះនៅតែមានមនុស្សចូលរួមច្រើនកុះក៏ដែរ។ អ្នកចូលរួមយ៉ាងច្រើនកុះករបាននាំគ្នាថតរូបលេងកម្សាន្តជាមួយកន្លែងថតរូប និង ប្លង់ស្អាតៗជាច្រើនកន្លែង។ កាន់តែបង្កើនភាពសប្បាយរីករាយនៅក្នុងកម្មវិធីនៅពេលដែលអ្នកចូលរួមបានាំគ្នារៀនក្បាច់រាំ Tiktok របស់ Anchor White នៅលើឆាក។
កម្មវិធី «បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយឆ្នាំនេះ បាននាំយកមកនូវអារម្មណ៍សប្បាយរីករាយ និង បទពិសោធន៍ប្លែកមកកាន់ប្រជាជនរបស់យើង។ សម្រាប់បងប្អូនដែលមិនទាន់បានចូលរួមបុណ្យម្ហូបឆ្នាំនេះ សូមកុំទាន់ខកចិត្តព្រោះថា បុណ្យម្ហូបនឹងបន្តផ្តល់ភាពរីករាយនេះ នៅឆ្នាំក្រោយទៀត។
ស្រាបៀរអាន់ឆ័រវ៉ាយ គឺជាស្រាបៀរគុណភាពខ្ពស់ដែលផលិតចេញពីគ្រាប់អង្ករបាត់ដំបង ដែលមានរសជាតិស្រាលស្រទន់ ហើយជួយបង្កើនរសជាតិម្ហូបខ្មែរឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ក្រុមការងារស្រាបៀរអាន់ឆ័រវ៉ាយ សូមថ្លែងអំណរគុណចំពោះបងប្អូនដែលបានអញ្ជើញ ចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី «បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ Facebook Page ផ្លូរការរបស់យើង www.facebook.com/AnchorBeerKH ឬក៏គេហទំព័រ Instagram @funfoodloverskh។
សូមពិសាដោយការទទួលខុសត្រូវ!