ការបើកសម្ពោធ ASUS Exclusive Store ប្រចាំប្រទេសកម្ពុជា
ក្រុមហ៊ុនអេស៊ូសបានបើកសម្ពោធហាងដែលមានដាក់តាំងលក់ និង តេស្តផលិតផលគ្រប់ប្រភេទជាច្រើនសម្រាប់ទីផ្សារកម្ពុជា
ភ្នំពេញ ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនអេស៊ូសបានសហការគ្នាជាមួយហាងនីកាដើម្បីបើកហាងលក់ផលិតផលអេស៊ូស សុទ្ធ ១០០% ដែលមានការដាក់តាំងបង្ហាញម៉ូដែលជាច្រើន ក្នុងនោះមានចាប់ពីកុំព្យូទ័រដែលមានកុំព្យូទ័រអេក្រង់ពេញតួកុំព្យូទ័រ កុំព្យូទ័រដែលមានអេក្រង់ ២ កុំព្យូទ័រសម្រាប់លេងហ្គេមគ្រប់កម្រិត កុំព្យូទ័រដែលអាចបត់បាន ៣៦០ ដឺក្រេ កុំព្យូទ័រដែលមានអេក្រង់អូឡែតការពារភ្នែក និង កុំព្យូទ័រយួរដៃអេស៊ូសគ្រប់ប្រភេទជុំវិញពិភពលោក។
ស្របពេលគ្នាផងដែរ លោក Danny Huang ដែលជាអ្នកគ្រប់គ្រងផលិតផលអេស៊ូសបានឡើងថ្លែងថា ៖ «យើងរៀបចំហាង ASUS Exclusive Store នេះឡើង គឺដើម្បីផ្តល់នូវសេវាកម្ម ១ ដល់ល្អដល់អតិថិជន ដែលពួកយើងមានការដាក់តាំងបង្ហាញរាល់ផលិតផលសម្រាប់អតិថិជនទាំងអស់ធ្វើការតេស្តសាកល្បង និង មានការប្រឹក្សាយោបល់សំរាប់ការទិញឱ្យត្រូវតាមតម្រូវការផងដែរ»។
លើសពីនេះទៅទៀត ឯកឧត្តម ឡៅ ប៊ុនឡុង ដែលជាតំណាងហាងនីកា និង ASUS Exclusive Store មានប្រសាសន៍ដូច្នេះថា ៖ «សូមអរគុណទៅដល់ក្រុមហ៊ុនអេស៊ូសដែលបានផ្តល់ឱកាស និងទំនុកចិត្តក្នុងការសហការបើកហាងដែលមានលក់តែផលិតផលអេស៊ូសសុទ្ធ 100% គ្រប់ម៉ូដែលទាំងអស់ ហើយនេះជាឱកាសមួយក្នុងការលើកស្ទួយដល់វិស័យបច្ចេកវិទ្យាប្រចាំប្រទេសកម្ពុជាយើង ឱ្យឈានជើង ដើរទាន់សម័យកាលបច្ចេកវិទ្យាពិភពលោក។ ខ្ញុំសង្ឃឹមយ៉ាងមោះមុតថា បងប្អូនដែលជ្រើសរើសយកផលិតផលបច្ចេកវិទ្យាដែលត្រឹមត្រូវតាមស្តង់ដារ មានការធានាត្រឹមត្រូវ នឹងអាចជួយអោយការងារ និង ការកម្សាន្តនានារបស់បងប្អូនទទួលបានភាពជោគជ័យនឹងឆ្ពោះទៅមុខជានិច្ច»។
មិនតែប៉ុណ្ណោះ លោកអ្នកអាចទទួលបានសេវាកម្មនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៩ យប់ ដែលអាចអោយលោកអ្នកដែលរវល់ការងារប្រចាំថ្ងៃមានឱកាសមកជាវ ឬ ទទួលបានបទពិសោធចំណេះដឹងផ្នែកបច្ចេកវិទ្យាបន្ថែមទៀតផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ខាងបុគ្គលិកផ្នែកលក់មានភាពរួសរាយរាក់ទាក់ និង អាចប្រឹក្សាយោបល់ដល់អតិថិជនទាំងអស់ជុំវិញផលិតផលអេស៊ូស និង បច្ចេកវិទ្យាទូទៅ ដែលពួកគាត់ត្រូវបានបំពាក់បំប៉នទៅដោយជំនាញ និង ការហ្វឹកហាត់ពីក្រុមហ៊ុនផ្ទាល់តែម្តង។
ក្រៅពីការដាក់តាំងផលិតផលសម្រាប់តេស្តបុគ្គលិក និង សេវាកម្មល្អ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកប្រកបដោយផាសុកភាព និង មានកាដូជាច្រើនសម្រាប់លោកអ្នកដែលបានជាវ ឬ ចូលរួមកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន៕