វ៉ាវ! ស្ពតពាណិជ្ជកម្ម Sting ដែលចូលរួមដោយ G-Devith និង Jannine ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប CGI ជា Avatar
ព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និង ដំបូងគេបង្អស់មួយនៅកម្ពុជា ឈ្មោះ «Passion Concert By Sting Music Verse» ដែលនាំមកជូនដោយក្រុមហ៊ុនភេសជ្ជៈ Sting កាលពីចុងខែតុលាកន្លងទៅនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ និង រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានរីករាយជាមួយវត្តមានដ៏កក្រើករបស់តារាចម្រៀងរ៉េបកម្ពុជា លោក G-David និង កញ្ញា Jannine Weigel ជាតារាចម្រៀងស្រីថៃ កូនកាត់អាល្លឺម៉ង់ដ៏ល្បីនោះ។
ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និង ដំបូងគេនៅកម្ពុជានោះដែរ ក្រុមហ៊ុនភេសជ្ជៈ Sting ក៏បានបង្ហាញឱ្យឃើញពី TVC ថ្មីមួយ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប CGI ជា Avatar ហៅថា Sting Metaverse ទៀតផង។ ក្នុងវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse នោះ គឺមានការចូលរួមសម្តែងពីលោក G-David និង តារាចម្រៀងស្រីថៃកូនកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel មានរយៈពេលប្រមាណជាងមួយនាទី។
វីដេអូនោះដែរ ត្រូវបានក្រុមហ៊ុនផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ដែលក្រោយពីការបញ្ចេញជាផ្លូវការ វាក៏បានក្លាយជាប្រធានបទថ្មីដ៏កក្រើកមួយនៅកម្ពុជា ដោយសារតែមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី CGI ជា Avatar និង ការរួមសម្តែងរបស់តារាចម្រៀងល្បីលំដាប់ប្រទេសដល់ទៅ ២ ប្រទេសផ្សេងគ្នា ដែលជាកត្តាធ្វើឱ្យវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse ផ្ទុះល្បីរន្ទឺរហូតដល់ប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា។
ចំពោះភាពល្អឥតខ្ចោះនៃវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse តាមការឱ្យដឹង គឺជាគំនិតផ្តួចផ្តើម និង ដឹកនាំថតទាំងស្រុងពីក្រុមហ៊ុនក្នុងប្រទេសកម្ពុជាដែលជាស្នាដៃកូនខ្មែរ ហើយតាមគម្រោងវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse នឹងត្រូវយកទៅចាក់ផ្សាយនៅក្រៅប្រទេសទៀតផង ក្នុងនោះមានប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា ហើយក៏អាចមានដល់ប្រទេសក្នុងតំបន់អាស៊ីមួយចំនួនថែមទៀត។
ពិតជាមិនធម្មតាទេ សម្រាប់វីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse ដែលសមិទ្ធផលនេះបានបង្ហាញឱ្យឃើញពីភាពអស្ចារ្យមួយ ហើយនេះក៏ជាមោទកភាពរបស់កូនខ្មែរ ដែលអាចផលិតស្ពតពាណិជ្ជកម្មដ៏មានគុណភាពខ្ពស់ បញ្ជូលជាមួយបច្ចេកវិទ្យាទំនើប ហើយឈានទៅដល់ការចាក់ផ្សាយលំដាប់អន្តរជាតិ។
បើងាកទៅមើលក្នុងវីដេអូស្ពតពាណិជ្ជកម្មវិញ បានបង្ហាញពីទិដ្ឋភាពដ៏ជក់ចិត្តបែបសម័យទំនើបជាច្រើន ពីការសម្តែងយ៉ាងល្អឥតខ្ចោះ និង ស៊ីចង្វាក់គ្នារបស់លោក G-Devith ជាមួយ កញ្ញា Jannine Weigel ដែលនេះគឺជាបទពិសោធថ្មីៗសម្រាប់អ្នកគាំទ្រ បន្ថែមពីតន្ត្រី ហ្គេម និង Fashion។
អ្វីដែលកាន់តែអស្ចារ្យ និង គួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងវីដេអូស្ពតពាណិជ្ជកម្មនេះទៀត គឺការបង្ហាញឱ្យឃើញពីពិភពថ្មីមួយដ៏អស្ចារ្យ ហៅថា Metaverse ដែលវាពិតជាប្លែក និង ទំនើបចុងក្រោយបំផុត។ ក្នុងនោះដែរ លោក G-Devith ក៏ថែមទាំងបានពោលពាក្យថា «Sting Metaverse Switched On, are you ready?» ជាការបញ្ជាក់ប្រាប់ឱ្យអ្នកគាំទ្រដឹងថា Sting នឹងមានអ្វីប្លែក និង អស្ចារ្យ ដែលនឹងមកដល់ ក្នុងឆ្នាំ 2023 ឆាប់ៗខាងមុខ។
ដូច្នេះ សូមកុំភ្លេចតាមដានទាំងអស់គ្នា! ហើយសម្រាប់អ្នកដែលមិនទាន់បានទស្សនាវីដេអូ Sting Metaverse Switched On អាចចូលទៅទស្សនាបានតាមរយៈ Link នេះ ឬ ចូលទៅកាន់ហ្វេសប៊ុកផេក Sting Cambodia៕