រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីសាមសុង សម្រាប់រាល់ការទិញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4
(ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ ហ្អេ៎… តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង គុណភាពក៏រឹតតែខ្លាំង ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ។
នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022 លោកអ្នកនឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចខាងក្រោម ៖
– ទទួលបានប្រាក់មកវិញ $100 (Cash back)
– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1 ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
– Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W
ថាពិសេសគឺពិសេសហើយ…!! ទទួលបានទាំងប្រូម៉ូសិន រីឯគុណភាពវិញមិនបាច់និយាយទេ ស្រឡាញ់ប្លង់ណា ទេសភាពបែបណា ជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ពិតជាផ្ដល់នូវគុណភាពញាក់តែម្ដង ធានាថាមិនឱ្យខកបំណងនោះទេ ព្រោះមុខងារ FlexCam Mode ចង់ថតប្លង់ពីក្រោម ប្លង់ពីលើ ដឹងតែផលិតរូបភាពចេញមកបានច្បាស់ល្អ សាច់រូបភាពម៉ដ្ឋស្អាត ទាក់ទាញ និង ទាក់ចិត្តអ្នកមើលជាក់ជាមិនខាន។
និយាយទៅស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ទាំង 2 ដួងនេះ គឺជាប្រភេទស្មាតហ្វូនដែលលេចធ្លោខ្លាំង និង ទទួលបានការគាំទ្រច្រើនមែនទែនដោយវាត្រូវបានរចនាឡើងយ៉ាងល្អបំផុត ខ្លាំងបំផុត និង ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តម៉ាស៊ីនដែលដំណើរការលឿនកប់ ថ្មកាន់បានយូរ អេក្រង់ធំភ្លឺច្បាស់ កាមេរ៉ាថតក៏ស្អាតគ្រប់ប្លង់ទៀត ពិតជាកម្ររកបានណាស់។
នាមជាស្មាតហ្វូនដ៏ល្អប្រណីតរបស់ក្រុមហ៊ុន សាមសុង ទៅហើយ ខ្លាំងនៅតែខ្លាំងមែន ធម្មតាទេស្មាតហ្វូនដែលមានគុណភាពល្អជាងគេ ទំនើបទាន់សម័យ ហើយតម្លៃសមរម្យជាងគេទៀតនោះលក់ដាច់ខ្លាំង និង មានការគាំទ្រយ៉ាងសម្បើមបែបនេះគឺពិតជាស័ក្តិសមណាស់។
ដូច្នេះកុំឡើយបង្អង់យូរទៀត! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ មែនណា៎! អត់និយាយលេងទេឱ្យតែនៅអល់អែកច្រើន ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ…!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ ៖ 1800-20 32 32៕
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!