ប៉ិនស្រែកពេក! ពិធីករទាំងពីរឈរឱបដៃមើលហ្មងទៅខ្ជឹលខ្វល់
មានបេក្ខជនជាច្រើនចេញមកទទួលវិញ្ញាសាររន្ធត់ព្រឺព្រួចដោយទក់សាច់ស្ទើរគ្រប់គ្នាក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទីបួនដោយមានបេក្ខជនជាច្រើនចេញមកទទួលវិញ្ញាសាររន្ធត់ព្រឺព្រួចដោយទក់សាច់ស្ទើរ គ្រប់គ្នា ។
កញ្ញា ស្រី យ៉ាងឡាង បានចេញមុខក្នុងសប្តាហ៍ទី ៥ នេះ ដោយធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចបិទមាត់លែងជិតដោយ ទាំងពិធីករទាំងពីរក៏ឈរសើចហួសចិត្តផងដែរ ។ ទទួលបានវិញ្ញាសារ «សំឡេងឥតមេត្តា» កញ្ញា ស្រី យ៉ាឡាង ធ្វើឬកឡើងហំពីក្បាលដំបូង តែមានឯណាបានបន្តិចស្រាប់តែស្រែករកពុទ្ធោ ធ្វើឲ្យអ្នកទស្សនាអស់សំណើចគ្រប់គ្នា ចំណែកពិធីករសង្ហារទាំងពីរវិញយូរទៅក៏ខ្ជឹលខ្វល់ឡើងទៅឈរមើលពីលើទុកឲ្យ យ៉ាឡាង ស្រែកតែឯងតែម្តងទៅ ។
ល្ងាចនេះម៉ោង ៦ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កម្មវិធី Killer Karaoke Cambodia នឹងនៅ តែបន្តសប្តាហ៍ទី ៦ រង់ចាំមើលថាសប្តាហ៍ថ្មីនេះនឹងមានតារារូបណាចូលរួមខ្លះ ហើយនឹងត្រូវទក់សាច់យ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ។
សូមទស្សនាវីដេអូខាងក្រោមនេះ ៖