តើកម្មវិធី «OPPO Reno SUPERFANS Party» ផ្តល់ភាពសប្បាយរីករាយ និង គួរឲ្យចាប់អារម្មណ៍កម្រិតណា?
ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល ៦ ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និង ឈានមុខជានិច្ច។
សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal កាលពីរសៀលថ្ងៃទី ៣០ តុលា ឆ្នាំ ២០២២ ដោយមានវត្តមានពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង ៣ រូបដូចជា តារាចម្រៀង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ ដែលញុំាងបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី ១។
លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង ៣ រូបដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួមតាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ ហើយនៅចុងកម្មវិធីក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប ៦ ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ។
ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំនួរសួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ថា៖ «តើពួកគាត់មានក្តីស្រមៃសម្រាប់ ៦ ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ?