អបអរសាទរ! កុមារី ជឿន សុម៉ាវត្តី និង កុមារី ចាន់ សុវណ្ណធីណា ក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធី SuperGold Kid BrainART (វីដេអូ)
ភ្នំពេញ ៖ ទីបំផុតកម្មវិធីប្រកួតទេពកោសល្យកុមារ SuperGold Kid BrainART ដែលរៀបចំ និង ឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid បានរកឃើញម្ចាស់ជ័យលាភី ហើយគឺ កុមារី ជឿន សុម៉ាវត្តី និង កុមារី ចាន់ សុវណ្ណធីណា ដែលជាបេក្ខភាពមកពីទីក្រុងភ្នំពេញ។
កុមារីទាំងពីរពិតជាមានភាពច្នៃប្រឌិត គូររូបបានស្អាត និង ត្រឹមត្រូវតាមវិញ្ញាសាដែលកម្មវិធីបានដាក់ជូនតាំងពីវគ្គដំបូងរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ។ អ្វីដែលកាន់តែពិសេស ម្ចាស់ជ័យទាំងពីរថែមទាំងមានភាពឆ្លាតវៃក្នុងការពន្យល់បានយ៉ាងក្បោះក្បាយទៅលើវិញ្ញាសាចុងក្រោយ «ការគូររូបគ្រួសារ» ដែលបរៀបចំឡើងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ កាលពីថ្ងៃអាទិត្រ ទី ០២ ខែតុលា ឆ្នាំ ២០២២ ផងដែរ។
ដូចដែលបានសន្យា ម្ចាស់ជ័យលាភីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានអាហារូបករណ៍សិក្សាដែលមានតម្លៃស្មើនឹង ១០ លានរៀល និង ការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex SuperGold Kid រយៈពេលមួយឆ្នាំពេញផងដែរ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
ក្រៅពីម្ចាស់ជ័យលាភីទាំងពីររូប ពីកម្មវិធីក៏បានផ្តល់រង្វាន់ដល់បេក្ខភាពទាំង ៨ រូប ដែលបានឆ្លងកាត់វគ្គជម្រុះជាច្រើន ទម្រាំមកដល់វគ្គផ្តាច់ព្រ័ត្រនេះផងដែរ គឺការផ្គត់ផ្គង់ម្សៅទឹកដោះគោ Dumex SuperGold Kid រយៈពេលកន្លះឆ្នាំពេញ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតទេពកោសល្យកុមារ SuperGold Kid BrainART ជាកម្មវិធីដែលមានគោលបំណងលើកទឹកចិត្តអ្នកម៉ាក់លោកប៉ាក្នុងការបង្ហាញសមត្ថភាព និង ភាពឆ្លាតវៃរបស់កូនៗ ក៏ដូចជាផ្តល់ឱកាសឲ្យប្អូនៗកុមារីកុមារាទទួលយកបទពិសោធប្រកួតបង្ហាញសមត្ថភាពផងដែរ។ ចង់ស្វែងយល់បន្ថែមពីកម្មវិធី លោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផ្លូវការ Dumex Super Gold Kids Club តាមរយៈតំណខាងក្រោមនេះ ៖ https://www.facebook.com/Dumexsupergoldkidsclub
សម្រាប់លោកអ្នកដែលចង់ទស្សនាឡើងវិញនូវទិដ្ឋភាពបង្ហាញសមត្ថភាពកាលពីវគ្គផ្ដាច់ព្រ័ត្រ អាចទស្សនាតាមរយៈវីដេអូខាងក្រោមនេះបាន៖ http://bitly.ws/vxiH ៕