មិនធម្មតា! នូ ឧសភា ឡើងទក់សាច់ហ្មង ក្នុងកម្មវិធី Killer Karaoke (វីដេអូ)
កម្មវិធីទូរទស្សន៍កម្សាន្តដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលទី ៤ របស់ស្ថានីយទូរទស្សន៍ហង្សមាស កាន់តែមានអ្វីប្លែកៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដោយអ្នកដែលបានចូលលេងនីមួយៗទ្រោមខ្លួនមិនស្ទើរទេ ។
កម្លោះសង្ហាថ្គាមខ្លារាងខ្ពស់ស្រឡះ នូ ឧសភា បានចូលខ្លួនជាបេក្ខជន Killer Karaoke Cambodia នៅក្នុងសប្តាហ៍ទី ៤ ដែលបានផ្សាយជូនទស្សនាកាលពីល្ងាចថ្ងៃអាទិត្សសប្តាហ៍មុននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ។ ទទួលបានវិញ្ញាសារ «គប់ឥតអាសូរ» ប្រុសស្អាត នូ ឧសភា ត្រូវទក់សាច់មិនស្ទើរទេដោយរងនូវការគប់យ៉ាងសុះសាច់ រអិលដួលផង ស្រែកច្រៀងផង មើលហើយពិតជាទប់សំណើចមិនបាន។
កម្មវិធី Killer Karaoke Cambodia នូវតែបន្តសប្តាហ៍ទី ៥ នាល្ងាចថ្ងៃអាទិត្យនេះវេលាម៉ោង ៦ ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖