Pleng ប្រកាសរៀបចំ Concert ខ្នាតធំ សុទ្ធតែតារាល្បីៗ រួមនឹងការបង្ហាញមុខមាត់ថ្មីរបស់ Pleng
កាលពីប៉ុន្មានថ្ងៃមុន យើងឃើញថា Content Creator និង Influencer ច្រើននាក់នៅសុខៗស្រាប់តែនាំគ្នាប្ដូរ Profile ហ្វេសបុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យ #iGoPleng2.0 ដែលធ្វើឱ្យហ្វេនៗនាំគ្នាឆ្ងល់ជាខ្លាំង ថាមានអ្វីថ្មីសម្រាប់ Pleng ទៀតហើយមែនទេ?
ទីបំផុតចម្ងល់នេះគឺត្រូវបានស្រាយចេញហើយ ដោយផ្អែកតាមហ្វេសបុកផេកផ្លូវការរបស់ Pleng យើងឃើញថា Pleng នឹងរៀបចំការប្រគំតន្រ្តីធំមួយទៀតក្នុងឆ្នាំនេះគឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 22 តុលា 2022 នៅមជ្ឈមណ្ឌល OCIC អាគារ D។
ការប្រគំតន្រ្តីនឹងមានការសម្កែងពីតារាល្បីៗជាច្រើន ដូចជា
• ឱក សុគន្ធកញ្ញា
• G-Devith
• តី
• ម៉ម ពេជ្ររិទ្ធ
• 4T5
• សូ លីផេង
• HENG
• La Cima Cartel
• និង DJ អន្តរជាតិល្បីឈ្មោះ
បន្ថែមពីនេះទៀត ក្រៅពីការប្រគំតន្រ្តីនេះ Pleng ដែលជាកម្មវិធីស្ដាប់តន្ត្រីលើទូរស័ព្ទ នឹងបើកបង្ហាញមុខមាត់ថ្មីរបស់ខ្លួនជាមួយការរចនាថ្មី (UX/UI) កាន់តែស្អាតនឹងងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត ហើយអ្នកដែលចូលរួមកម្មវិធីប្រគំតន្រ្តីទាំងអស់នឹងទទួលបានបទពិសោធប្រើប្រាស់មុខងារថ្មីនេះមុនគេថែមទៀត។
អ្វីដែលកាន់តែពិសេសទៀតនោះ គ្រាន់តែស្ដាប់ចម្រៀងក្នុងPleng App លោកអ្នកអាចប្រើពិន្ទុ Pleng Pointsដើម្បីទិញសំបុត្រចូលរួម concert នេះបានក្នុង Pleng app:
1. ចូលទៅកាន់ Pleng app ៖ http://pleng.smart.com.kh/music/
2. ចូលទៅកាន់ទំព័រ Pleng Points
3. រួចគ្រាន់តែប្រើពិន្ទុ Pleng Points របស់អ្នកដែលមានគ្រប់ ទិញសំបុត្រ និង បំពេញព័ត៌មានតាមការណែនាំជាការស្រេច៕