ក្រុមហ៊ុន ASUS ប្រកាសបញ្ចេញកុំព្យូទ័រ Gaming Strix SCAR កម្លាំងម៉ាស៊ីនខ្លាំង
Asus Strix SCAR តតាំងទៅលើសមរមភូមិ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ក្រោយ និងជាពិសេសប្រព័ន្ធខ្យល់ត្រជាក់
ចំណុចសំខាន់
• A rising power in esports performance: ជាជម្រើសល្អបំផុតសម្រាប់បងប្អូន Gamers ជាមួយនឹង hardware ពី Intel® និងNVIDIA®
• Play hard, stay cool: តួខ្លួនផលិតពីលោហៈរាវខ្លាំង ជួយឱ្យ ROG Strix ឡេបថប Gaming ស៊េរីថ្មីនេះរក្សាភាពត្រជាក់ និងស្ងាត់ខ្លាំង
• Game on the cutting edge: អេក្រង់ 360 Hz, សំឡេង Hi-Res និង Thunderbolt™ 4 ទទួលបានថាមពលដ៏ទំនើបបំផុត
• Flex any style: Armor caps, per-key RGB, និង Bezel Glow បង្កើតសម្រាប់ម៉ាស៊ីនដែលអាចប្ដូរតាមបំណងបានយ៉ាងពិតប្រាកដ
(ភ្នំពេញ)៖ ASUS Republic of Gamers (ROG) ថ្មីៗនេះបានប្រកាសបញ្ចេញនូវLaptop Strix SCAR ដែលត្រលប់មកវិញនៅឆ្នាំ២០២២ជាមួយនឹង hardware ថ្មីទាំងអស់។ កុំព្យូទ័រយួរដៃលេងហ្គេមនេះ បំពាក់ដោយគ្រឿងបង្គំក្នុងខ្លាំងដូចជា Intel®, AMD និង NVIDIA ជាមួយនឹងអង្គចងចាំ DDR5។ មានបំពាក់អេក្រង់ Refresh Rate ខ្ពស់ជាងគេបង្អស់ និង state-of-the-art cooling ដែលជាបច្ចេកវិទ្យាដែលមិនអាចខ្វះបាន។
កាន់តែខ្លាំងនៅក្នុងការប្រកួតហ្គេមអេឡិចត្រូនិច (A rising power in esports performance)
កុំព្យូរទ័រ ROG Strix SCAR ដំណើរការជាមួយ CPU Intel Core™ i9-12950HX និងភ្ជាប់ជាមួយ NVIDIA GeForce RTX™ Laptop GPU ជាមួយនឹង TGP អតិបរមា 150 W ម៉ាស៊ីននេះត្រូវបានរចនាឡើងដើម្បីឱ្យបងប្អូនអ្នកលេង esport កាន់តែលេងបានងាយស្រួល។ RAM DDR5 ជំនាន់ក្រោយបានកំណត់ដល់ 4800 MHz និង PCIe® Gen 4×4 SSD រក្សាម៉ាស៊ីនឱ្យឆ្លើយតបនិងរហ័សសូម្បីតែក្នុងអំឡុងពេលធ្វើការប្រកួតយូរក៏ដោយ។
MUX Switch ដែលអនុញ្ញាតអោយក្រាហ្វីកកាតអាចបញ្ចេញរូបភាពដោយផ្ទាល់ទៅលើអេក្រង់ ជួយកាត់បន្ថយភាពយឺតយ៉ាវនៃការបញ្ចេញរូបភាព និង ជួយអោយការបញ្ចេញរូបភាពកាន់តែប្រសើរជាងមុន។ តាមរយៈបន្ទះឈីបក្រាហ្វិករួមបញ្ចូលគ្នានៅលើស៊ីភីយូ ដែលជួយសន្សំសំចៃថ្ម។
Play hard, stay cool
គ្រឿងបង្គំដែលមានថាមពលត្រូវការភាពត្រជាក់ខ្លាំង ដូច្នេះ Asus បានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើ Intelligent Cooling™ ។ Strix SCAR ប្រើលោហៈរាវនៅលើ CPU សម្រាប់ការផ្ទេរកំដៅដែលប្រសើរឡើង។ គ្រឿងបង្គំកម្ដៅកម្រិតខ្ពស់នេះក៏ប្រើប្រាស់នូវដំណោះស្រាយ Conductonaut Extreme ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ Thermal Grizzly ផងដែរ។ វាអាចបន្ថយកំដៅបានដល់ទៅ ១៥°C និងកាត់បន្ថយទៅលើសំឡេងរំខានថែមទៀត។
សម្រាប់ 84-blade Arc Flow Fans™ ដែលបំពាក់នៅលើម៉ាស៊ីន 2022 Strixកែលម្អលំហូរខ្យល់ ខណៈពេលដែលកាត់បន្ថយសម្លេងរំខាន។ រន្ធខ្យល់រហូតដល់៤អនុញ្ញាតឱ្យមានខ្យល់ចេញចូលបានច្រើន មិនជាប់ធូលី។ កង្ហារ Arc Flow ជំនាន់ថ្មីមានគន្លឹះពិសេស ដែលមានបច្ចេកវិទ្យា 0dB អាចឲ្យវាបិទកង្ហារឲ្យស្ងាត់ទាំងស្រុង នៅពេលដែលស៊ីភីយូនិងក្រាហ្វិកកាត មានសីតុណ្ហភាពទាប ទទួលបានបទពិសោធន៍គ្មានសំលេងរំខាន។
Flex any style
Asus ROG Strix Scar នេះ ក្តារចុចPer-key RGB នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលចិត្ត និងរីករាយកាន់តែខ្លាំងជាមួយ នឹងការលេងហ្គេម ដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting combinations។ បច្ចេកវិទ្យា Aura SYNC អាចប្ដូរពណ៌ចម្រុះបាន។
វាមិនត្រឹមតែប្តូរបានត្រឹម lighting control នោះទេបន្ថែមពីនេះទៀត ROG ក៏អនុញ្ញាតឲ្យដោះដូរគម្រប Armor Caps ដែលស្ថិតនៅជ្រុងផ្នែកខាងក្រោយបាន ជាមួយនឹងពណ៌ពិសេសចំនួនបីដែលភ្ជាប់ជាមួយនឹងម៉ាស៊ីន។ បងប្អូន Gamers ទាំងឡាយ អាចបង្កើតការរចនាប្លែកៗរបស់ពួកគេ ឬទាញយកគំរូផ្ទាល់ខ្លួនទៅបោះពុម្ព 3D របស់ពួកគេផ្ទាល់ផងដែរ។
ប្រិយមិត្តអ្នកអាន និងជាពិសេសបងប្អូន Gamers ដែលចាប់អារម្មណ៍កុំព្យូទ័រយួរដៃ ROG Strix SCAR 17 មានលក់នៅគ្រប់ហាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃដើម ១៩៩៩ ដុល្លារអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតំណាងចែកចាយ ASUS ក្នុងតំបន់របស់អ្នក៕
PRESS CONTACTS
Sak Sovannry
Digital Marketing Specialist
Sovannry_Sak@asus.com
ASUS Cambodia https://www.facebook.com/ASUSKH.Cambodia
ASUS Republic of Gamers https://www.facebook.com/gaming/ASUSROGKH